ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ជម្រុញ​ឱ្យ​ស្ថាប័ន​តុលាការ អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ការរៀបចំ​បង្កើត​លេខាធិការដ្ឋាន រដ្ឋបាល​សាលាដំបូង មាន​គោល​បំ ណង​ពង្រឹង​យន្តការ​គ្រប់គ្រង​ការងារ​រដ្ឋបាល​របស់​សាលាដំបូង និង​អយ្យការ​អម​សាលា​ដំ បូ​ង​ខេត្ត ដើម្បី​ធានា​គុណភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព នៃ​ការផ្តល់​សេវា និង​បង្កើន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ ក្នុង​វិស័យ​យុត្តិធម៌ ។​

​នេះ​ជា​ការលើកឡើង​របស់​ឯកឧត្តម ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន អនុប្រធាន​លេខាធិការដ្ឋាន រដ្ឋបាល​សាលាដំបូង​ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា នេះ ស្ថិត​នៅក្នុង​សាលប្រជុំ​សាលាខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អៀង វុ​ធ អភិបាលរង​ខេត្ត លោក លាង សួគ៌ ប្រធាន​សា លា​ដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី ព្រមទាំង​មន្ត្រី​សមត្ថកិច្ច ជាច្រើន​នាក់ ។

​ឯកឧត្តម ជិន ម៉ា​លីន បាន​បន្តទៀតថា រហូតមកដល់​ពេលនេះ បន្ទាប់​ពី​ក្រសួង​យុ ត្តិ​ធម៌ បាន​ប្រជុំ​ពិភាក្សាគ្នា​ទាំង​យប់​ទាំង​ថ្ងៃ រហូត​ដល់​បង្កើតបាន​ច្បាប់​ថ្មីៗ មួយ​ចំនួន​រួច​មក ខាង​ថ្នាក់លើ បាន​សម្រេច​ធ្វើ​សមាហរណកម្ម គឺ​ផ្លាស់ប្តូរ​ទម្រង់​នៅក្នុង​ស្ថាប័ន​តុលាការ ក្នុង​គោលបំណង​បំពេញ​តួនាទី​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​យើ ង​រាល់គ្នា​អនុវត្ត​តាម​ឱ្យមាន​ប្រសិទ្ធិភាព ។ ម្យ៉ាងវិញទៀត លេខាធិកាដ្ឋាន​រដ្ឋបាល​សាលាដំបូង គឺជា​ច្រក​ចេញចូល​តែ​មួយ​នៅក្នុង​សាលាដំបូង​ខេត្ត ។ នៅពេល ដែល​ប្រជាពលរដ្ឋ​ជួប​នឹង​បញ្ហា ឬ​មាន​ចម្ងល់​ផ្សេងៗ ពួក​គាត់​ត្រូវតែ​នាំគ្នា​ចូល​ទៅ​ពឹងពាក់​ខាង​ច្រកចេញចូល​តែ​មួយ​នេះឯង ដោយ​ពីមុន ខណៈ​ពួកគាត់​មាន​បញ្ហា​ផ្សេងៗ ពិបាក​ក្នុង​ការរក​អ្នក​ឱ្យ​ជួយ​ដោះស្រាយ គឺ​ពួកគាត់​តែងតែ​ទៅ​រក​ក្រឡាបញ្ជី​ឱ្យជួយ តែ​នៅ​ពេល​នេះ មិនចាំបាច់​ធ្វើ​ដូច​មុន​នោះទេ គឺ​រៀបចំ​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ឆ្ងាយ​ណាស់ ។ លើសពី​នេះ​លេខា ធិ​ការដ្ឋាន​រដ្ឋបាល​សាលាដំបូង គឺជា​សេនាធិការ​ឱ្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត លើ​ការងារ​រដ្ឋបាល បុគ្គលិក និង​ហិរញ្ញវត្ថុ ស្របតាម​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ព្រមទាំង​បំពេញ​ភារកិច្ច​មួយចំនួន​ទៀត ។ ដូច្នេះហើយ ខាង​លេខាធិការដ្ឋាន​រដ្ឋបាល ត្រូវតែ​មាន​អាកប្បកិរិយា​ល្អ ឫកពារ​ទន់ភ្លន់ សំដី​ពីរោះពិសារ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ធ្ងន់ខ្លួន ពេល​ចូល​ទៅ​ជួប ដើម្បី​ជម្រាប​ពី​បញ្ហា​លំបាក​អ្វីមួយ​កំពុង​ជួបប្រទះ ។

​ឯកឧត្តម ក៏​បាន​សំណូមពរ​ដល់​លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​អយ្យការ​អម​សាលាដំបូង​ទាំងមូល ត្រូវតែ​មាន​ការយោគយល់​គ្នា សហការគ្នា​ទៅវិញទៅមក​ឱ្យបាន​ល្អ មិន​ត្រូវ​កាច់​កុង​គ្នា ឬ​មើលបំណាំ​គ្នា​ឡើយ ដើម្បី​កុំឱ្យ​ផ្នែក​ណាមួយ មាន​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ នាំឱ្យ​ពួកគាត់​ចោទប្រកាន់ ដល់​ស្ថាប័ន​តុលាការ​ទាំងមូល ដែល​ជាហេតុ​ធ្វើឱ្យ​ប៉ះពាល់​ទាំងអស់គ្នា​តែ​ម្តង ។
​សូមបញ្ជាក់​ថា នៅ​ខេត្ត​ប៉ៃលិន ក្រសួង​យុត្តិធម៌ បាន​ប្រកាស​តែងតាំង លោក ប៉ូ​លី ឧត្តម ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត និង​ប្រគល់​ត្រា​ជូន​ផង​ដែរ ៕
​ដោយ ៖ នីយ៉ា​

IMG-20160720-WA0004 IMG-20160720-WA0005 IMG-20160720-WA0006

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.