ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ល្បែងស៊ីសង​គ្រប់​ប្រភេទ​រីកដុសដាល​ដូច​ផ្សិត​ក្នុង​ខេត្ត​រតនគីរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី​៖ នៅ​ខេត្ត​រតនគិរី​សព្វថ្ងៃនេះ កំពុងតែ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​រីកដុសដាល​ដូច​ផ្សិត គ្មាន​សមត្ថកិច្ច​ណា​មួយ​បង្ក្រាប​នោះ​ទេ ជាក់ស្តែង​ដូចជា​ភ្នាល់​បាល់ ភ្នាល់​ប្រដាល់ អាប៉ោង បៀ​រ ជល់ មាន់ ពិសេស​នោះ​គឺ​ល្បែង​កន្ទុយលេខ ដោយ​មាន​មេ​ធំៗ​ប្រចាំ​ខេត្ត​ចាក់​ភ្លាម​ត្រូវផ្លិប បើក​លុយ​អោយ​ផ្លេត​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា មេ​កន្ទុយលេខ​ធំៗ​នោះ​មានឈ្មោះ លី សុខ​ងីម ម្ចាស់​ភោជនី​ដ្ឋា​ន និង​សណ្ឋាគារ​SN ស្ថិត​ភូមិ​ថ្ម​ដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី និង​ឈ្មោះ​ម៉ាប់ ប្រក​មុខរបរ​លក់ដូ​រ​នៅក្នុង​ផ្សារ​បាន​លុង មេ​កន្ទុយលេខ​ទាំង​២​នាក់​ខាងលើ​នេះ​បាន​បញ្ចុះបញ្ចូល​អោយ​គេ​ដើរ​កត់​កន្ទុយលេខ​តាម​ផ្ទះ​គ្រប់​ច្រកល្ហក​នៅក្នុង​ក្រុង​បាន​លុង បើ​និយាយ​ពី​កន្ទុយលេខ​នៅ​ខេត្ត​រតនគិរី​មាន​រីកដុះដាល​ពី​ខេត្ត​រហូត​ដល់​ស្រុក ហើយ​មិន​ដែល​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ណា​មួយ​ចុះ​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ទេ​។

​ប្រជាពលរដ្ឋ​បាន​រិះគន់​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ថា​បើ​ចាប់​មេ​កន្ទុយលេខ​ណាមួយ​គឺ​ត្រឹម​ចាប់​ច្របាច់​ក​យក​លុយ​១​លាន​ទៅ​២​លាន ហើយ​ប្រ​លែងផ្លេត​កុំអោយ​អ្នកសារពត៌មាន​ក្នុង​ខេត្ត​ដឹងទាន់ ដូច្នេះ​ពលរដ្ឋ​ដែល​មិន​ចូលចិត្ត​ល្បែងស៊ីសង សុំណូមពរ​ដល់​អភិបា​ល​ខេត្ត សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទាំងអស់​នៅក្នុង​ខេត្ត ព្រោះ​នា​ពេល​កន្លងមក​នេះ​មាន​អំពើ​ចោរកម្ម លួច ឆក់ ប្លន់ ជា​ច្រើនលើក​ច្រើនសារ ដោយ​លំបាក​ទាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដេក​មិន​លក់ បក់​មិន​ល្ហើយ​នោះ​ផងដែរ​។

​សម្តេច​បាន​លើកឡើង​នា​ពេល​កន្លងមក​ថា អោយ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្តី​សុខភូមិ ឃុំ មាន​សុ​វត្តិភាព​៩​ចំណុច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៕
​សន ចាន់​ឌី​

 

IMG-20160719-WA0046

Filed in: ព័ត៌មាន​សំខាន់ៗ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.