ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ចុះ​ពិនិត្យ និង​ព្យាបាល គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ខេត្ត​កំពង់ស្ពឺ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ស្ពឺ ៖ បងប្អូន​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ​នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​3 ស្ថិតក្នុង​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារ​មន ខណ្ឌ​ច្បារមន ខេត្ត​កំពង់ស្ពឺ បាន​ទទួល​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ពី​សំណាក់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ នៅ​ព្រឹក​ថ្ងៃទី​16 ខែកក្កដា ឆ្នាំ​2016​នេះ ។​

 
​លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណ្ណា ប្រធាន​ប្រតិបត្តិ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​
​តំណាង​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បានបញ្ជាក់​ថា គោលបំណង​របស់​សមា​គម​គឺ​ផ្តល់​ការព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​សាសនា​អ្វី​ទាំងអស់ ដោយ​បេសកកម្ម​របស់​សមាគម​គឺ​ចុះ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន ប្រជាពលរដ្ឋ នៅ​គោលដៅ​ធំៗ​ចំនួន​០៣​គឺ​ទី​១ ចុះ​តាម​បណ្តា​ខេត្ត ទី​២ ចុះ​តាម​អង្គការ មណ្ឌល​កុមារកំព្រា សហគម​ន៍​និង និង​ទី​៣​នៅ​តាម​រោងចក្រ​។​

​នា​ឱកាស​នោះ​លោក​វេជ្ជបណ្ឌិត ក៏​បាន​ធ្វើ​ការអប់រំ​សុខភាព​ដល់ បងប្អូន​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ ចេះ​ថែទាំ​សុខភាព​ប្រចាំថ្ងៃ និង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការហូប​ចំណីអាហារ ដោយ​ផ្តោត​សំខាន់​លើ​ការហូប​ស្អាត រស់នៅ​ស្អាត ដើម្បី​ជៀសវាង​ការ​មាន​ជំងឺ​ផ្សេងៗ​។​

​ក្នុងនាម​អាជ្ញាធរ​ឯកឧត្ដម  វែង សំណាង អភិបាល នៃ​គណ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍ថា លើស​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​បាន​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការព្យាបាល​ជំងឺ​ដោយ​បាន​ចុះ​មក​ដល់​មូលដ្ឋាន​រស់នៅ​របស់​បង​ប្អូន​ផ្ទាល់​អោយ​កាន់តែ​ខិត​ជិត​ហើយ​ងាយស្រួល​និង​ឆាប់រហ័ស ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ក៏ដូចជា​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក យឿន សុខុន មេបញ្ជាការ​យោធភូមិភាគ​ទី​៣ បាន​ថ្លែងអំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់​និង​គិតគូ​ដល់​សុខមាលភាព​និង​ជីវភាព​រស់នៅ​របស់ បងប្អូន​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ​ពី​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​ដល់​មូលដ្ឋាន​។​

​ប្រជាពលរដ្ឋ​ដែល​បាន​មក​ទទួល​ការព្យាបាល​ឥត​គិត​ថ្លៃ​នេះ បាន​មាន​សំដែង​អារ​ម្មណី​រីករាយ ដែល​បាន​ឃើញ​ក្រុមគ្រូពេទ្យ​យកចិត្ត​ដាក់​ព្យាបាល​ប្រកប​ដោយ​ភាព​រួសរាយ​រាក់ទាក់ និង​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជាពិសេស​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ សុខភាព​និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា បើ​តាម​របាយការណ៍​ព្យាបាល​បាន​ឱ្យដឹងថា ការចុះ​ពិនិត្យ​និង​ព្យាបាល​ជូន បងប្អូន​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ​នា​ថ្ងៃនេះ​មានដូចជា​៖​បាន​ពិនិត្យ​ព្យាបាល ជំងឺ​ទូទៅ​ចំនួន 1263​នាក់ វះកាត់​តូច​ចំនួន​9​នាក់ ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ចំនួន 130​ពិនិត្យ​និង​ព្យាបាល ភ្នែក ច្រមុះ បំពង់​ក​ចំនួន​360​នាក់ ពិនិត្យ​អេកូ​បេះដូង​10​នាក់ រោគ​ស្ត្រី​និង​ពិនិត្យ​អេកូ ស្ត្រី​មាន​ផ្ទៃពោះ​បាន​ចំនួន​105​នាក់​និង ព្យាបាល​ឬ​ស​ដូង​បាត​ចំនួន​44​នាក់ សរុប​ចំនួន​1921​នាក់ ៕

 

 

IMG-20160717-WA0018 IMG-20160717-WA0017

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.