ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​សេដ្ឋកិច្ច ផ្តល់ឱកាស​ឱ្យ​កងយោធពល​ខេមរភូមិន្ទ​កសាង​សមត្ថភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ស្ពឺ​)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ក៏​ជា​ការផ្តល់​នូវ​ឱកាស​សម្រាប់​ការកសាង និង​អភិវឌ្ឍ​សមត្ថភាព​របស់​កង​យោធពល​ខេមរភូមិន្ទ​។​

​ការ​ថ្លែង​បែប​នេះ​របស់ លោក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​សំណង់​បចេ្ចកទេស​លោត​ឆត្រយោ​ង សម្ពោធ​សមិទ្ធផល បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់​ដូ ជំនាន់​ទី​១០ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនាន់​ទី​២៩ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនាន់​ទី​៣០ នៅ​ខេត្ត​កំពង់ស្ពឺ នា​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២១​។​

​នា​ឱកាស​នោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សមិទ្ធផល​នានា​ដែល​ត្រូវបាន​ដាក់​សម្ពោធ​ថ្ងៃនេះ មាន​អគារ​ស្នាក់នៅ​របស់​សិក្ខា​កាម និង​អគារ​អាហា​រដ្ឋា​ន រួម​ទាំង​អគារ​សំណង់​បច្ចេកទេស​ឆត្រយោង ដែល​ទើប​ត្រូ​បាន​បញ្ចុះ​បឋមសិលា​សាង​សង់​នេះ គឺជា​អំណោយ​របស់​សម្តេច​តេជោ និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​ផ្នែក​មួយ​នៃ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា របស់​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេជោ​សែនឱ​រ៉ាល់ សម្រាប់​បម្រើ​ឱ្យ​ការងារ​ហ្វឹកហ្វឺន​ជំនាញ​ទ័ព​ពិសេស ដែល​ស្ថិត​នៅក្នុង​លំដាប់​ការងារ​អាទិភាព​មួយ​របស់​កងទ័ពជើងគោក​។​

​លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​យោធិន​ទាំងអស់​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រែក្លាយ​ទី​នេះ​ឲ្យទៅ ជា​កន្លែង​ហ្វឹក ហ្វឺន ក្នុងការ​លោត​ឆត្រ​ដែល​ជា​មូលដ្ឋាន​រឹងមាំ ដើម្បី​កសាង​នូវ​ទីតាំង​យូរអង្វែង ហើយ​ស្របពេល​ដែល​អង្គភាព​៩១១ បានប្រែក្លាយ​ខ្លួន​ពី​កងពលតូច​ទៅ​ជា​បញ្ជាការ ដ្ឋា​ន​ទ័ព​ពិសេស ដោយ​បង្កើន​នូវ​វិសាលភាព​តួនាទី និង​ភារកិច្ច​កាន់តែ​ធំ​ជាង​មុន​។ ទីតាំង​នេះ នឹង​ជា​មូលដ្ឋាន​សម្រាប់​ជួយ​ពង្រឹង​ជំនាញ​ទ័ព​ពិសេស សម្រាប់​គ្រប់​អង្គភាព​ចំណុះ ក៏ដូចជា​គ្រប់​បណ្តា​កងកម្លាំងប្រដាប់អាវុធ​ជាតិ​ទាំងអស់​។​

​ម្យ៉ាងវិញទៀត បញ្ជាការដ្ឋាន​ទ័ព​ពិសេស​មាន​វិសាលភាព​ធំធេង ក្នុង​ការចូលរួមចំណែក​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ដោយហេតុ​ថា​ជំនាញ​ទ័ព​ពិសេស​នេះ គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​បរិបទ​ថ្មី​នៃ​សង្គ្រាម​បែប​មិន​ប្រពៃណី​ដូចជា គ្រោះមហន្តរាយធម្មជាតិ និង​អំពើ​ភេរវកម្ម​ជាដើម​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​ចំពោះ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ក៏ដូចជា​គ្រប់​បណ្តា​ស្ថាប័ន​-​កងឯកភាព​ទាំងអស់ ដែល​កន្លងមក​បាន​ចាត់​វិធានការ​ប្រុងប្រយ័ត្ន​រឹងមាំ និង​បាន​អនុវត្ត​នូវ​រាល់​វិធានការ​សុខាភិបាល​បាន​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​មិន​ទាន់​មាន​យោធិន​ក្នុង​ប្រទេស​ណា​ម្នាក់​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ នៅឡើយ​។ ស្ថានភាព​ទូទៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​នៃ​ជំងឺ​កូវី​ដ​-១៩ នៅ​មិនទាន់​បាន​ធូរស្រាល​នៅឡើយ ហើយ​ក្នុងនោះ​ប្រទេស​មួយចំនួន​កំពុង​បន្ត​រងគ្រោះ​ដោយសារ​រលក​ទី​២ និង​ទី​៣ ដូច្នេះ​កងទ័ព​មិន​អាច​មើលស្រាល ឬ​ធ្វេសប្រហែស​នឹង​បញ្ហា​នេះ​ឡើយ​។​

​លោក​បាន​បន្តថា កងទ័ព​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដោយ​អនុវត្ត​តាម​ការណែនាំ​នានា​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល នៅក្នុង អង្គភាព ក៏ដូចជា​ចូលរួម​បង្ការ​ការឆ្លង​នៅក្នុង​សហគមន៍​គ្រួសារ​កងទ័ព និង​គ្រួសារ​ប្រជាពលរដ្ឋ ដោយ​រួមទាំង​ការត្រៀម​លក្ខណៈ​ចូលរួម​ឆ្លើយតប តាម​ផែនការ​ទិសដៅ ការងារ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ នៅពេល​មាន​តម្រូវការ​។​

​លោក​ឧត្តមសេនីយ៍ឯក ក៏​បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​ហែល​ឆ្លង​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ដ៏​លំបាក​នេះ​។ ជោគជ័យ​នេះ គឺ​កើត​ចេញពី​ការ​ហាត់ពត់លត់ដំ​កាយសម្បទា ស្មារតី និង​សតិអារម្មណ៍​ក្នុងការ​ជម្នះ​នូវ​ការលំបាក​គ្រប់បែបយ៉ាង ហើយ​គឺ​មោទនភាព​សម្រាប់​សិក្ខាកាម​បញ្ចប់​វគ្គ​គ្រប់រូប ជាមួយ​ការ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់​នឹង​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​បន្ត​រៀនសូត្រ និង​ប្រើប្រាស់​ចំណេះដឹង​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ សម្រាប់​យក​ទៅ​បំពេញ​រាល់​ភារកិច្ច​ឱ្យ​ទទួលបាន​ជោគជ័យ និង​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។​

​លោក​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ភាគី​មិត្ត និង​សប្បុរសជន​ទាំងអស់ ដែល​បាន​ជ្រោមជ្រែង​ក្នុង​កិច្ចការ​កសាង សមត្ថភាព​កងទ័ព​លើ​គ្រប់ផ្នែក ទាំង​ការកសាង​ហេ​ដ្ឋា​ច​រនា​សម្ព័ន្ធ ការហ្វឹកហ្វឺន និង​ការធានា​ផ្សេងៗ​។ ទាំងអស់នេះ​បាន​ស្តែង​ឱ្យឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដោយ​ឈរ​លើ​បុព្វហេតុ​រួម គឺ​ការកសាង​មូលដ្ឋាន​នៃ​កិច្ច​ការពារ​ជាតិ ដើម្បី​ធានាបាន​នូវ​សន្តិភាព​ស្ថិត​ស្ថិរ​យូរអង្វែង និង​ការកសាង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា «​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ក៏​ជា​ការផ្តល់​នូវ​ឱកាស​សម្រាប់​ការកសាង និង​អភិវឌ្ឍ​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ​ផងដែរ ជាពិសេស​ក្នុងពេល​ដែល​កម្ពុជា​ទទួល​បាន​នូវ​សុខសន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​ការអភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃ ជា​សមិទ្ធផល​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែលមាន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ជា​ស្ថាបនិក​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.