ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ជនរងគ្រោះ​មួយ​គ្រួសារ នៅ​ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដែល​កូនតូច​អាយុ​៣​ឆ្នាំ​ស្លាប់ និង​ឪពុក​បាក់ជើង​ពិការ នៅតែ​អំពាវនាវ​ឲ្យ​នាយក​សាលា​ពលទាហាន​យោធា​ភូមិភាគ​ពិសេស ផ្តល់​សំណង​ក្រោយ​បង្ក​គ្រោះថ្នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​នាយក​សាលា​ពលទាហាន​យោធភូមិ​ភាគ​ពិសេស ដោយ​រថយន្ត​របស់​គាត់​បុក​ម៉ូតូ​ពលរដ្ឋ​មួយ​គ្រួសារ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ បណ្តាលឲ្យ​ស្លាប់​កូន​តូច​អាយុ ៣​ឆ្នាំ​ម្នាក់ និង​រងរបួស​បាក់ជើង​ឪពុក​យ៉ាងធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ នៅ​មិនទាន់​បាន​ដោះស្រាយ​នោះ​ទេ ហើយ​ជនរងគ្រោះ​ទាំង​ម្តាយ និង​ឪពុក​នៅតែ​ទទូច​ឲ្យ​ជន​បង្ក​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​រូបនេះ ចេញ​មក​ទទួលខុសត្រូវ និង​ផ្តល់​សំណង​ជូន​ដល់​ក្រុមគ្រួសារ​របស់​ខ្លួន​។​

​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២១ អ្នកយក​ព័ត៌មាន​នៃ​អង្គភាព​ព័ត៌មាន Fresh News ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សាយ សន្យា បាន​ចុះ​ទៅ​ជួប​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដោយ​ផ្ទាល់ ស្ថិតនៅក្នុង​ភូមិ​ទឹក​ចេញ ឃុំ​ជើង គ្រា​វ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។ ខណៈ​នោះ​បុរស​ត្រូវ​ជា​ឪពុក​កុមារ​តូច​រងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍ បាន​រៀបរាប់​ឲ្យដឹងថា ប្អូនប្រុស​មានឈ្មោះ វិន សុ​ឡា អាយុ​២៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ ខាន់ ស្រីមុំ អាយុ​៣៥​ឆ្នាំ មានកូន​៣​នាក់ នៅក្នុង​បន្ទុក មាន​ប្រុស​២ ស្រី​ម្នាក់ (​កូនស្រី​ច្បង​អាយុ​៦​ឆ្នាំ និង​កូនប្រុស​២​នាក់ អាយុ​៣​ឆ្នាំ​ជា​កូនភ្លោះ ហើយ​បាន​ស្លាប់​ម្នាក់​)​។ បច្ចុប្បន្ន​ពួកគាត់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​មុខរបរ ដោយ​ស្ត្រី​ជា​ភរិយា​ធ្វើជា​កម្មការិនី​រោងចក្រ និង​ប្ដី​មាន​មុខរបរ​ជាង​ជួសជុល​ម៉ូតូ​នៅ និង​ផ្ទះ​។​

​ប្អូនស្រី​ដែល​ជា​ម្ដាយ​កុមារ​រងគ្រោះ​បាន​រៀបរាប់​ឲ្យដឹងថា នៅ​ថ្ងៃកើតហេតុ​ពួកគាត់​ទាំង​ពីរ​នាក់ បាន​នាំ​កូនៗ​ទៅលេង​លោកយាយ​របស់​ពួកគេ​នៅក្នុង​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ លុះ​ល្ងាច​ឡើង​ក៏​នាំ​កូនតូច​ត្រឡប់ ទៅផ្ទះ​វិញ ដោយ​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ដោយ​ប្ដី​របស់​គាត់​ជា​អ្នក​ឌុប គឺ​គាត់​ជិះ​ក្នុង​ល្បឿន​មធ្យម​ដោយសារតែ​មាន​ដឹក​កូន​តូចៗ​ផង លុះ​មកដល់​ចំណុចកើតហេតុ ត្រង់​ចំណុច​ក្លោងទ្វារ​ចូល​ទៅ​សាលា​ភមិ​ភាគ​៦ នៅវេលា​ម៉ោង​ប្រមាណ​ជា ៧​យប់ ក៏​ស្រាប់តែ​ត្រូវ​បាន​រថយន្ត​ខាងលើ បើក​បើក​ក្នុងទិសដៅ​ច្រាស​គ្នា ហើយ​បាន​បត់​ចូល​ទៅ​សាលា​ទាហាន​ភូមិ​ភាព​៦ ដោយ​មិន​មាន​ភ្លើង​ស៊ីញ៉ូ​បត់ ក៏​បាន​មក​បុក​ម៉ូតូ​ពួកគាត់​ទាំង​កំរោល​តែម្ដង​។ ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ បាន​បណ្ដាល​ឲ្យ​កូនប្រុស​តូច​របស់​គាត់​រងរបួស​ត្រង់​ក្បាល​ធន់​ធ្ង​រ ត្រូវបាន​បញ្ជូន​ទៅ​វះកាត់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា តែដោយសារ​ស្ថានភាព​កូន​របស់​គាត់​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​មិន​អាច​ជួយសង្គ្រោះ​បាន កូន​របស់​គាត់​ក៏​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​នោះ​ទៅ​។​

​ដោយឡែក​ប្ដី​របស់​គាត់​ក៏​បាន​រងគ្រោះ បាក់ជើង​ខាងឆ្វេង ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា នៅឯ​ទីក្រុង​ភ្នំពេញ​រយៈពេល ៤​យប់ ៤​ថ្ងៃ ទើប​ចេញពី​មន្ទីរពេទ្យ មក​ព្យាបាល​នៅ​ផ្ទះ​វិញ មកដល់​បច្ចុប្បន្ន​នេះ​ប្ដី​របស់​គាត់​មិន​ទាន់​ជាសះស្បើយ ដើរ​បាន​នៅឡើយ​ទេ គឺ​ដេក​នៅ​តែ​លើ​គ្រែ​មួយ​កន្លែង​តែ​ប៉ុណ្ណោះ​។​

​ជា​ចុងក្រោយ ពីរ​នាក់​ប្ដី​ប្រពន្ធ និង​កូន​តូចៗ ព្រមទាំង​លោកយាយ​របស់​ពួកគេ​ផង ក៏​បាន​លើកដៃ​សំពះ​ស្នើសុំ​សមត្ថកិច្ច​ពាក់ព័ន្ធ ក៏ដូចជា​លោក​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ឆ្នាំង សូម​លោក​មេត្តា​ជួយ​ផ្ដល់​យុត្តិធម៌ ដល់​ក្រុមគ្រួសារ​របស់​ពួកគាត់ ដែល​បាន​បាត់បង់​ជីវិត​កូនប្រុស​ម្នាក់ ដែល​ជា​កូនភ្លោះ​ពីរ​នាក់​បងប្អូន ឥឡូវ​នេះ​ត្រូវ​បែក​បង​របស់​គេ​ដែល​បែក​ជា​រៀងរហូត និង​ប្ដី​របស់​គាត់​ក៏​ត្រូវ​ពី​ការ​ជើង​ម្ខាង ដែល​មិន​អាច​ដើរហើ​រកស៊ី​បាន​។ មិនតែប៉ុណ្ណោះ​ក្រុមគ្រួសារ​របស់​គាត់​ក៏​ត្រូវបាន​លោក​ឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន ជា​នាយក​សាលា​ពលទាហាន​ភូមិភាគ​ពិសេស​ខាងលើ ប្តឹង​ទាមទារ​សំណង​ពី​ពួកគាត់​ចំនួន ១​ម៉ឺន​ដុល្លារ​ទៀតផង លុយ​ចំនួន​នេះ​តើ​ឱ្យ​ពួកគាត់​ទៅ​រក​ឯណា បើ​សព្វថ្ងៃ​គ្រួសារ​របស់គាត់​មិន​មាន​ផ្ទះសម្បែង ដើម្បី​រស់​នៅ​ឲ្យបាន​សមរម្យ​ផង​នោះ​។ ហើយ​ម្យ៉ាង​គ្រួសារ​គាត់​ជា​អ្នករងគ្រោះ រហូត​បាត់បង់​ជីវិត​កូន​ដែល​ជា​ទី​ស្រឡាញ់​របស់គាត់​ម្នាក់ និង​ប្ដី​របស់​គាត់​ក៏​ត្រូវ​ពី​ការ​ជើង​ផង​នោះ​។​

​ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង​ទទួល​ផែន​សេនាធិការ និង​ជា​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អង្គភាព​ព័ត៌មាន Fresh News តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២១​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅនេះ បង្ក​ឲ្យមាន​កុមារ​តូច​ម្នាក់​បាត់ប​ង់​ជីវិត និង​រងរបួស​បាក់ជើង​បុរស​ម្នាក់​នោះ​បើ​យោ ង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ជំនាញ ដែល​គេ​មាន​បច្ចេកទេស​ត្រឹមត្រូវ និង​មាន​បទពិសោធន៍​ក្នុង​ការងារ​នេះ​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​មាន​រូបភាព​នៅនឹងកន្លែង​កើតហេតុ បញ្ជាក់​យ៉ាង​ច្បាស់លាស់​ឃើញថា គឺ​ភាគី​ខាង​រថយន្ត​ជា​អ្នកបង្ក​ពិតប្រាកដ​ដោយ​មិន​អាច​ប្រកែក​បាន​។​

​ដូច្នេះ​របាយការណ៍​របស់​សមត្ថកិច្ច​ទាំង​អស់​គឺជា​ឯកសារ​ផ្លូវការ ដោយ​មាន​ការចុះហត្ថលេខា​ទទួលស្គាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ទៀតផង​។ ដូច្នេះ​បើ​ភាគី​ណា​មិន​ពេញចិត្ត ឬ​ក៏​មិន​ឯកភាព​ជាមួយ​នឹង​របា​យ​ការណ៍​របស់​សមត្ថ​កិច្ច​ជំនាញ​នោះទេ អស់លោក​មាន​សិទ្ធិ​ប្ដឹង​បាន​។​

​តាំងពី​ថ្ងៃ​កើតហេតុ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ រហូតមកដល់​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២១​នេះ ជនរងគ្រោះ​មិន​ទាន់​ទទួលបាន​ពន្លឺ​នៃ​យុត្តិធម៌​នៅ​ឡើយ​ទេ ពោល​មន្ដ្រីនគរបាល​មូលដ្ឋាន បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​បន្ដ​នីតិវិធី​តាមច្បាប់ ដោយហេតុ​ថា ករណី​នេះ​បាន​បណ្ដាលឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​បុរស​ម្នាក់​រងរបួស​បាក់​ជើង​ម្ខាង​។​

​ទន្ទឹម​នឹង​តុលាការ​កំពុង​បន្ដ​នីតិវិធី ហើយ​ជនរងគ្រោះ​ក៏​កំពុង​រង់ចាំ​ពន្លឺ​នៃ​ពាក្យ​ថា «​យុត្តិធម៌​» នោះ ស្រាប់តែ​ភាគី​ជនបង្ក ដែល​ជា​មន្ដ្រី​យោធា​ជាន់ខ្ពស់ មាន​ឋានន្ដរស័ក្ដិ​ជា​ឧត្តមសេនីយ៍ទៀត​នោះ បាន​ដាក់​ពាក្យបណ្ដឹង​ដោយឡែក​មួយ ទៅកាន់​តុលាការ ហើយ​ចោទប្រកាន់​ជន​រងគ្រោះ​ថា បាន​ជិះ​ម៉ូតូ​បុក​រថយន្ដ​របស់​ខ្លួន ព្រមទាំង​ទាមទារ​សំណង​១​ម៉ឺន​ដុល្លារ​ថែមទៀត​ផង​។​

​ការដាក់​ពាក្យបណ្ដឹងរ​បស់​មន្ដ្រី​យោធា​ជាន់ខ្ពស់​រូបនេះ បាន​ធ្វើឲ្យ​ក្រុមគ្រួសា​ររបស់​ជនរងគ្រោះ ហួសចិត្ត​យ៉ាង​ខ្លាំង ដោយ​មិន​នឹកស្មានថា ពួកគាត់​ជា​ជនរងគ្រោះ រហូត​បាត់បង់​កូនតូច​ជាទី​ស្រលាញ់​ម្នាក់​ត្រឹម​មួយ​ពព្រិច​ភ្នែក បែរ​ជា​ជន​បង្ក​មក​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ខ្លួន​ថា ជា​អ្នក​បង្កហេតុ បើក​ម៉ូតូ​បុក​រថយន្ដ​ទៅ​វិញ​។​

​អ្វី​ដែល​បង្ហាញឲ្យឃើញ​ច្បាស់ជាក់​ស្ដែង​ថា មន្ដ្រី​យោធា​នេះ​ជា​អ្នក​បង្កហេតុ​នោះ គឺ​រូបភាព​ដែល​គេ​ថត​ជាប់​នៅ​កន្លែងកើតហេតុ បញ្ជាក់ថា រថយន្ដ​របស់​មន្ដ្រី​យោធា​ឈ្មោះ កង ប៊ុនធឿន បាន​ជិះ​ចូល​មក​គន្លង​ខាងស្ដាំ​ដៃ​របស់​ជនរងគ្រោះ ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ចុះ​ហេតុអ្វី បានជា​ជនបង្ក​ហ៊ាន​ដាក់ពាក្យ​ប្ដឹង​ជនរងគ្រោះ​ទៅវិញ​។​

​មួយវិញទៀត សូម្បី​តែ​របាយការណ៍រ​បស់​លោក​វរ​សេ នីយ៍ឯក ឈឹម សាវុន នាយការិយាល័យ​នគរបាល​ចរាច រណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ឈ្មោះ កង ប៊ុនធឿន ជា​អ្នក​បង្កហេតុ ដោយ​បត់​ឆ្វេង​ឆ្លងកាត់​ទ្រូងផ្លូវ​ខ្វះ​ការ​ប្រុង ប្រយ័ត្ន ដោយ​មិន​គោរព​សិទ្ធិ​អាទិភាព​(​ផ្លូវត្រង់​មាន​សិទ្ធិ​ទៅ​មុន​)​។​

​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ឈឹម សាវុន បាន​សង្កត់ធ្ងន់​ទៀត​ថា ជន​បង្ក​មាន​ចេតនា​គេចវេស​មិន​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ ដោយ​បង្ហាញ​អត្ត​សញ្ញា​អ្នកបើកបរ​មិន​ពិតប្រាកដ​ថែមទៀត​ផង​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.