ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

អតីត​ប្រធាន​គុក​សំបូរ​បញ្ហា​ប្រកាស​ឡើង​កាន់តំណែង​អភិបាល​ក្រុង​បន្ទាប់​អភិបាល​ក្រុង​ខេត្ត​ដកតំណែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ នៅ​រសៀល​ម៉ោង​២​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៦ នេះ នៅ​សាលប្រជុំ​សាលា​ខេត្តរតនគិរី មាន​ពិធី​ប្រា​រព​ផ្ទេរតំណែង​អភិបាលក្រុង​បាន​លុង​ថ្មី​ដែល​មក​កាន់​តំណែង ដោយ​លោក ងិន ណែ​ល ជា​អភិបាលក្រុង​បន្ត ខណៈ​អភិបាលក្រុង​ចាស់​លោក អ៊ុក សំអុល ត្រូវបាន​ខេត្ត​​ស្នើ​ដក​ទៅ​សាលាខេត្ត​ដោយរ​ង់​អយុត្តិធម៌​បំផុត​។​

​សាវតាៈ លោក អ៊ុក សំអុល ដែល​ត្រូវបាន​ខេត្ត​សម្រេច​បញ្ចប់​តំណែង​នៅ​រសៀល​ម៉ោង​២​នេះ​ គឺ​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ​បាន​តែងតាំង​រូបលោក​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​បាន​លុង​នៅ​ថ្ងៃ​ទី​៣០​ខែ​មេសា​ឆ្នាំ​២០១៤ រហូតមកដល់​បច្ចុប្បន្ន លោក​បាន​បំពេញ​ភារកិច្ច​ការងារ​ក្នុង​មុខតំណែង​នេះ​បាន​រយៈពេល​២​ឆ្នាំ​។​

​ប្រវត្តិ​ការងារ​ត្រូវបាន​គេ​មើលឃើញថា លោក អ៊ុក សំអុល ជា​មន្ត្រី​គំរូ​មួយ​ក្នុងចំណោម​ប​ញ្ញ​វ​ន្ទ ដែល​តែងតែ លើក​ផែនការ​;​អនុវត្ត​ផែនការ​និង​ទិសដៅ នៃ​ការអភិវឌ្ឍន៌​ជា​ប្រយោ​ជន៌​ដល់​​សេវា​សាធារណៈ​ប្រកបដោយ​ភាណ​អង់អាច​មិន​ប្រកាន់​និន្នាការ ពូជ​សាស្ត្រ រើសអើង និង​គោ​​រព​បាន​យ៉ាង​ល្អ​ទៅ​តាម​គោលនយោបាយ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​ថែមទៀត​ផង ។​

​ប្រជាពលរដ្ឋ និង​មន្ត្រី​ប្រកាន់​នៅ​សុច្ច​រឹត​ភាព តម្លាភាព និង​សច្ចៈ​ភាពក៌​បានកោត​សសើរ​ស្នា​ដៃ​បុគ្គល​រូប​នេះ​ថា​ជា​មន្ត្រី​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​កក់ក្តៅ និង​មានកំ​រឹត​វិជ្ជា​ខ្ពស់​ហើយ​ថ្លៃ​​ថ្នូរ ​ពោល​គឺជា​មន្ត្រី​ដែល​ហ៊ាន​វះកាត់​ខ្វៀល​យក បញ្ហា​ស្អុយ​របស់​សង្គម​ដែល​តែងតែ​ញាំញី​ដល់​​សង្គម​និង​ការរស់នៅ​ដល់​ប្រជាពលរដ្ឋ​នោះ​យកទៅ​ដោះស្រាយ​បាន​ជា​បន្តបន្ទាប់​ទោះ​ស្ថិត​ក្នុង​ស្ថាន​ការ​មាន​គ្រោះ​ដ៏​ធ្ងន់ធ្ងរ​ពី​ក្រុម​បច្ចាមិត្ត​មួយ​អំបូរ​ក្នុង​ខេត្ត​រតនគិរី​យ៉ាងណាក្តី​។​

​ជាមួយគ្នា លោក ឡាំ គឹម​សេង មន្ត្រី​អ្នក​ច្បាប់ ប្រចាំ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាល​ដែល​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​បើក​ការប្រជុំ​រក​ដំណោះស្រាយ​នៅ​សាលប្រជុំ​ដា​លា​ខេត្តរតនគិរី ក្នុងនាម​លោក​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ (​បញ្ហា​ផ្សារ​បាន​លុង​) លោក​ក៏​ធ្លាប់​បាន​ការ​កោត​ស​សើរ​ពី​ភាពប៉ិនប្រសព្វ​នៃ​ការដោះស្រាយ​បញ្ហា​ដ៏​ធំ​មួយ​ដែល​បាន​កើតឡើង​ ដែល​បញ្ហា​នេះ ​ចៅហ្វាយខេត្ត​ចំនួន​២​អាណត្តិ​មកហើយ​ដោះស្រាយ​មិន​ចេញ​គឺ​រឿង​ចំ​រ៉ូង​ចំរាស់​ដែល​កើតមាន​យ៉ាង​ក្តៅគគុក​នៅ​កណ្តាល​ផ្សារ​បាន​លុង​ខេត្តរតនគិរី ដោយ លោក​ថា លោក អ៊ុក​ ​សំអុល និង​ជា​វីរៈជន​ក្នុង​ចំណោម​វីរៈជន​។​

​ជាមួយគ្នានេះ លោក ទេសរដ្ឋមន្ត្រី ឱប យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​ត​លួ​យ​ ក៌​ធ្លាប់​បាន​ចេញ​លិខិតប​ញ្ជាក់​លើ​កិច្ច​ការដឹកនាំ​របស់ លោក អ៊ុក សំអុល អភិបាល​រូបនោះ​ ​មិន​បាន​ពាក់​ពន្ធ​ក្នុង​អំពើ​ពុករលួយ ក្នុង​ការ​ដែល​ខ្លួន​លោក ម្ចាស់​នាវា​ដឹកនាំ​ក្នុង​តំណែង​ជា​ ​អភិបាលក្រុង​បាន​លុង​នោះដែរ​។​

​ក្រៅពី​ភាពប៉ិនប្រសព្វ​ចំពោះ​កិច្ចការ​រដ្ឋបាល​និង​ជា​អ្នកដឹកនាំ​នោះ លោក អ៊ុក សំអុល ក៏បាន​ធ្វើអោយ​មហាជន​ក្នុង​ក្រុង​កោត​ស​សើរ​អ្នកដឹកនាំ​វ័យក្មេង​ម្នាក់​នេះ​មាន​អត្ត​ចារឹក​ម៉ឺងម៉ាត់​ទន់​​ភ្ល​ន់ រុះ​រាយ​រាក់ទាក់ និង​មាន​កាយវិការ​ប្រកបដោយ​សីល​ធ​ម៏ និង​មាន​ទំនាក់ទំនង​ជិតដិត​​ជាមួយ​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន​ក្នុងស្រុក សក្តិសម​ជា​ថ្នាក់ដឹកនាំ​ល្អ និង​មាន​គុណធម៌​ពិតៗ ។​ ​តែ​ទង្វើ​ល្អ​មេដឹកនាំ​ម្នាក់​នេះ​បាន​ក្លាយជា​ចំណី​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែល​ចំពោះ​បុគ្គល​ស្មោក​គ្រោក ដែល​ជា​បច្ចាមិត្ត​ជាតិ វៃ​អែប​ស៊ី​អប លុញ​ពង លើកជើង ក្នុង​កាល​ដែល​ពួក​នោះ បាន​ប្រើប្រាស់​តួនាទី​ជា​ឱកាស​ប្រព្រឹត្ត​ជញ្ជក់ យក​ផលប្រយោជន៌និង​បំផ្លាញ​អំពើ​ល្អ​របស់​ដង្គម​មួយ​អំបូ​រស្វា​ក្នុង​ខេត្ត​រតនគិរី​។​

​ជាមួយ​ការ​ដែល​ថ្នាក់ដឹកនាំ​ម្នាក់នេះ​បាននិងកំពុង​ឃ្លាត​ពី​ការ​យក​គុណធម៌ វិជ្ជា និង​ភាព​អ​ង់​អាច​ប្រកប​ដោយ​តម្លាភាព​មិន​លាក់លៀម​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៏​ដល់​សង្គម​ជា​ហូរហែ​កន្លងមកពី កែវភ្នែក​មហាជន​ដោយ​តាមរយៈ​ការ​ដែល​ខេត្ត​បាន​ដក​តំណែង​នៅ​រសៀល​ថ្ងៃនេះ មាន​ទស្សនៈ​ជាច្រើន​បាន​លើកឡើង​ជា​សោកស្តាយ​ថា​គឺជា​ការបាត់បង់​ធនធាន់មនុស្ស​ដែល​កំពុង​បំពេញ​តម្រូវការ​ពួកគាត់​យ៉ាង​ខ្លាំង​ណាស់ ។​

​ជាមួយគ្នានេះ មហាជន​ក៏​សង្ឃឹម​ដែរ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មាន​តម្រេះ​ធ្វើការ​ពិចារណា​ចំពោះ​បញ្ហា​នេះ ។ យ៉ាងណា មន្ត្រី​ដូច​លោក​អ៊ុក សំអុល និង​ត្រូវបាន​សម្តេច​យកមក​ប្រើប្រាស់​ជា​ប្រយោជន៌​ធំ​ទូលា​សម្រាប់​ជា​ប្រយោជន៌​សង្គម​តទៅទៀ​ត​?

​ដោយឡែក លោក ងិន ណែ​ល ដែល​បាន និង​កំពុង​ទទួលបាន​តំណែង​ជា​អភិបាលក្រុង​បាន​លុង​នៅ​រសៀល​ថ្ងៃទី​៨​នេះ តទៅ មាន​ប្រវត្តិ​អតីត​ជា​…….. បញ្ហា​ដែល​អ្នកទោស​ចំនួន ៥​នាក់ បាន​អារ​ចំរឹង​បង្អួច​ពន្ធនាគារ​ខេត្ត​រតនគិរី រត់គេច​ខ្លួន​កាលពី​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ​គឺជា​សំណួរ​ដ៏​សំខាន់​មួយ ដែល​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​បាន​សួរ​គ្នា​ទៅវិញ​ទៅមក​ថា អ្នកទោស​បានរ​ណា​រអា​រ​ដែក​មកពីណា​?  ហេតុអ្វី​បានជា​អ្នកទោស​អាច​អារ​ចំរឹង​បង្អួច លូន​ចេញពី​បន្ទប់​ឃុំឃាំង ហើយ​បន្ត​ទៅ​អា​រលួស​បន្លា ហ៊ុំ​ព័ទ្ធ​បរិវេណ​ពន្ធនាគារ​ខេត្ត​រតនគិរី បាន​យ៉ាង​ងាយស្រួល ។ បែបនេះ ហើយ​ដើម្បី​បង្ហាញ​ពី​ការទទួល ខុស​ត្រូវ​លោក ងិន ណែ​ល ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី កាល​រូប​លោក​មាន​តួនាទី​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី ។​

​លោក ងិន ណែ​ល ក៏មាន កំហុសឆ្គង​ជា​បន្តបន្ទាប់ ដែល​ផ្តើម​ចេញពី​ការធ្វេសប្រហែស និង​កង្វះ​ការទទួលខុសត្រូវ​ផងដែរ ។ ប៉ុន្តែ​បញ្ហា​ដែល​កើតមាន ក្នុង​ពន្ធនាគារ ខេត្ត​រតនគិរី ដែល​ដឹកនាំ​ដោយ​លោក ងិន ណែ​ល នៅតែ​គ្មាន​ការកែទម្រង់ រហូត​មាន​ការ​ថ្លោះ​ធ្លោយ ដែល​អ្នកទោស​អាច អារ​ដែក​ចំរឹង​បង្អួច រត់គេច​ខ្លួន​និង​មានឱកាស​អារផ្តាច់​រប​ង​លួស​បន្លា ដែល​ហ៊ុំព័ទ្ធ​បរិវេណ​ពន្ធនាគារ យ៉ាង​ព្រហើន​បំផុត​។

ខណៈ​នោះ​គេ​មិន​ច្បាស់​ទេ​ថា តើ​នៅក្នុង​អង្គភាព ពន្ធនាគារ​ខេត្តរតនគិរី​នេះ មាន​បញ្ហា​ផ្ទៃក្នុង ឬ​ភាព​អសកម្ម​ដល់​កម្រិត​ណា​ទេ បាន​ជា​កើត​មាន​រឿងរ៉ាវ​ថ្លោះ​ធ្លោយ ច្រើនលើកច្រើនសា​គួរឲ្យ​ព្រួយបារម្ភ​បំផុត ដែល​ទាមទារ​ឲ្យ​ក្រសួងមហាផ្ទៃ  ចុះ​ពិនិត្យ​មើល​ឡើងវិញ​ពី​បាតុភាព ដែល​កំពុង​កើតមាន ក្នុង​ពន្ធនាគារ​ខេត្ត​រតនគិរី​។​

​មុនពេល​មាន​ហេតុការណ៍​អ្នកទោស អារ​ចំរឹង​ដែក​បង្អួច​ពន្ធនាគារ រត់គេចខ្លួន​ដោយ​សុវត្ថិភាព ក៏​ធ្លាប់​មាន​ករណី​លួច ប្រើប្រាស់​គ្រឿងញៀន ក្នុង​ពន្ធនាគារ​ខេត្ត​រតនគិរី  ហើយ​កន្លងមក​ក៏​ធ្លាប់​មាន​អ្នកទោស​លួច​រត់គេច​ខ្លួន​ជា​ហូរហែ គេ​មិនដឹងថា​លោក ងិន ណែ​ល គ្រប់គ្រង​ពន្ធនាគារ​ខេត្ត​រតនគិរី នា​ពេល​កាល ដែល​លោក​កាន់តំណែង​ជា​ប្រធាន​ពន្ធនាគារ ខេត្តរតនគិរី​បែបណា​នោះទេ​។

តែ​កាល​នោះ ​បើ​ពិនិត្យ​លើ​គោលការណ៍ គេ​អាច​វាយតម្លៃ​បាន​ថា ភាព​អសកម្ម​និង​កង្វះ ការទទួលខុសត្រូវ  ជាពិសេស​កង្វះ​កិច្ចសហការ​រវាង​លោក ងិន ណែ​ល ជាមួយ​មន្ត្រី​ក្រោម​ឱវាទ  គឺជា​ដើមហេតុ​ធំ​បំផុត បង្ក​ឲ្យមាន​ភាព​អសកម្ម និង​រឿងរ៉ាវ​មិន​ប្រក្រតី​ទាំងនេះ កើតឡើង​ជា​ហូរហែ​។ រហូត​មាន​ការផ្តល់​ឱកាស​អោយ​ទណ្ឌិត​ចេញចូល​ដោយ​សេរី និង​បើករថយន្ត​ទៅ​បង្ក​មាន​គ្រោះថ្នាក់​ចរាចរ​ថែមទៀត​ផង​។​

​មូលហេតុ​បញ្ហា​អាស្រូវ​កើតមាន​ជា​បន្តបន្ទាប់ ដូចនេះហើយ​ទើប​អគ្គនាយកដ្ឋាន​អនុរក្ស​ពន្ធ​​ធនាគារ​បាន​សម្រេច​ទៅ​ក្រសួង​មហាផ្ទៃ​ដកហូត​តំណែង​លោក​ងិន​ណែ​ល​នៅ​ថ្ងៃទី​២៨​ខែ​មករា​ឆ្នាំ​២០១៦​នៅ​បន្ទាប់ពី​ខាង​អគ្គនាយកដ្ឋាន​អនុរក្ស​ពន្ធ​ធនាគារ​ក្រសួងមហាផ្ទៃ​បាន​រក​ឃើញ​កំហុស​គ្រប់​យ៉ាងនោះ ។​

​តែ​ដោយ​ការស្នើសុំ​ពី​លោក ថង សាវុន អភិបាលខេត្ត​បាន​ស្នើសុំ​អោយ​លោក ងិន ណែ​ល​មក​កាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ទៅ​ក្រសួង​មហាផ្ទៃ​ទើប​នៅ​ថ្ងៃទី​៨​ខែកក្កដា​នេះ លោក ងិន ណែ​ល ត្រូវបាន​សាលាខេត្ត​ប្រកាស​ផ្ទេរ​ភារកិច្ច មក​កាន់​តំណែង ជា​អភិបាលក្រុង​បាន​លុង វិញ​ដោយ​ជោគជ័យ ៕

 

 

IMG-20160712-WA0002 IMG-20160712-WA0000 IMG-20160712-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.