ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ជីវ​ប្រវត្តិ​សង្ខេប​លោក​បណ្ឌិត កែម ឡី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក​កែម ឡី កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ ភូមិ​អង្គ​តា​កុក ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ បច្ចុប្បន្ន លោក​រស់​នៅ​រាជធានី​ភ្នំពេញ​។​ឪពុក​របស់​លោក​ដែល​ជា​សាស្ត្រាចារ្យ បាន​ស្លាប់​នៅ​ជំនាន់ ប៉ុល ពត ធ្វើឲ្យ​លោក និង​បងប្អូន​ប្រុស​ស្រី​ពីរ​នាក់​ទៀត ក្លាយ​ជា​កូនកំព្រា រស់នៅ​ជាមួយ​ម្តាយ​មេម៉ាយ ចាប់តាំងពី ឆ្នាំ​១៩៧៩ មក​។​

​ការសិក្សា​
​បើទោះបីជា​ម្តាយ​មានមុខ​របរ​ត្រឹម​ជា​អ្នកលក់​នំ​បញ្ចុក ក៏ដោយ ក៏​លោក កែម ឡី បាន​ខិតខំ​ព្យាយាម​តស៊ូ​រៀនសូត្រ រហូត​ដល់​ទទួល​បាន​សញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ឯ​បរទេស ។​
​លោក​កែម ឡី បាន​ចាកចេញ​ពី ខេត្តតាកែវ មក​សុំ​ស្នាក់អាស្រ័យ​នៅ​វត្ត បទុម ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​។ លោក​បាន​ស្នាក់នៅ​វត្ត​រហូត​ដល់​រៀន​ចប់​មហាវិទ្យាល័យ ហើយ​បាន​ចូល​ធ្វើការ​នៅ​ក្រសួង សុខាភិបាល កាន់​ខាង​ផ្នែក​ជំងឺឆ្លង​។​

​លោក កែម ឡី ទទួលបាន​សញ្ញាបត្រ នៅ​សាកលវិទ្យាល័យ​ចុឡា​លុ​ង​ក​រណ៍ ប្រទេស​ថៃ ផ្នែក​ជំនាញ​សិក្សា​ស្រាវជ្រាវ​លើ​ផ្នែក​សុខភាព​សាធារណៈ ទទួលបាន​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ ម៉ាឡៃ​យ៉ា ប្រទេស​ម៉ាឡេស៊ី លើ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​។​

​ការងារ​
​លោក កែម ឡី បាន​ឈប់​ធ្វើ​ការងារ​រដ្ឋ នៅក្នុង​អំឡុង ឆ្នាំ​២០០០ ហើយ​បាន​ទៅ​ធ្វើការ នៅ​កាកបាទក្រហមកម្ពុជា​។ បន្ទាប់មក​លោក​បាន​ចេញ​ទៅ​ធ្វើការ​នៅ​អង្គការក្រៅរដ្ឋាភិបាល​និង​ទៅ ធ្វើជា​អ្នក​ប្រឹក្សា​ឲ្យ​អង្គការ UNDP អស់​រយៈពេល ៤​ឆ្នាំ​។ ក្រោយពី​បញ្ចប់​ការងារ​នៅ UNDP លោក​បាន​ទៅ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស ថៃ ដែល​ក្រុមហ៊ុន​នោះ ធ្វើ​ការងារ​ជួយ​សង្គម​ច្រើន ជា​ពិសេស​ជួយ​ដល់​ជនក្រីក្រ​នៅ ថៃ នៅ កម្ពុជា នៅ ចិន និង​នៅ ឥណ្ឌា ហើយ​បន្ទាប់ពី​នោះ លោក​បាន​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​ឲ្យ​ក្រសួង សុខាភិបាល ខាង​មូលនិធិ​សកល​។ ក្រោយមក​ទៅកាន់​ខាង​បណ្តាញ​អង្គការក្រៅរដ្ឋាភិបាល​ហៅ HACC បាន​មួយរយៈ​។​

​ការស្រាវជ្រាវ និង​វិភាគ​នយោបាយ​
​ដំបូង​ឡើយ លោក កែម ឡី បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ភាគច្រើន​ខាង​ផ្នែក​សង្គមកិច្ច បន្ទាប់​មក​ខាង​ផ្នែក​ដីធ្លី សិទ្ធិ​លំនៅឋាន សិទ្ធិមនុស្ស ធនធាន​រ៉ែ ហើយ​នៅពេល​ថ្មីៗ​នេះ លោក​បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ ភាគ​ច្រើន​ទៅលើ​រឿង​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​។​ល​។​

​ជីវិត​គ្រួសារ​
​លោក កែម ឡី បាន​រៀប​អាពាហ៍ពិពាហ៍​នា​ឆ្នាំ​២០០១ ។​ភរិយា​របស់​លោក គឺ​ជា​អាជីវករ​លក់​ខោ អាវ​ជជុះ​នៅ​ផ្ទះល្វែង​មួយ នៅ​ផ្សារ​បឹង​កេងកង ក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន មានកូន​សុទ្ធតែ​ប្រុស​ចំនួន ៤ នាក់ ទាំង​នៅក្នុង​ផ្ទៃ ដែល​ជិត​គ្រប់​ខែ​ផង ៕

 

kemlei2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.