ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីករសួង​សាធារណកា​រនង​ដឹកជញ្ជូន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ ថ្ងៃ​សុក្រ ១០​រោច ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ដោយ​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់​មន្ត្រី​បច្ចេកទេស ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ស្ដាប់​ការធ្វើ​បទ​បង្ហាញ បញ្ហា និង​សំណូមពរ​របស់​ក្រុម​ទទួលបន្ទុក​នីមួយៗ សំដៅ​ស្វែងរក​ដំណោះស្រាយ ក៏ដូចជា​ផ្ដល់​អនុសាសន៍​នានា ដើម្បី​ធានា​ឱ្យ​ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​មាន​គុណភាព​ខ្ពស់​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា យើងទាំងអស់គ្នា​ជិះទូក​តែ​មួយ​រួមគ្នា គឺ​ទូក​រាជរដ្ឋាភិបាល​កម្ពុ​ជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចនេះ​យើង​ត្រូវ​សហការ​គ្នា​ឱ្យបាន​រឹងមាំ មាន​ឆន្ទៈ​ខ្ពស់​និង​មុត​ស្រួច ដោយ​ធ្វើ​អ្វីៗ​ធ្វើ​ម្ដង​ឱ្យ​ហើយ ធ្វើឱ្យមាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​មាន​គុណភាព​ខ្ពស់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​ក្រសួង ក្នុង​មុខតំណែង​ជា​អនុរដ្ឋលេខាធិការ​ចំនួន​បួន​រូប​ដែល​ទើប​ទទួល​ការតែងតាំង​ពី​ព្រះមហាក្សត្រ ដែល​ថ្នាក់ដឹកនាំ​ទាំង​បួន​រូប​នោះ​គឺ​ជា​អតីត​មន្ត្រី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានចំណេះដឹង បទពិសោធន៍ និង​ស្នាដៃ​ខ្ពស់​ក្នុង​ការងារ​សាធារណការ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​ឲ្យ​កាន់តែ​មាន​គុណភាព​ខ្ពស់ និង​សម្រេច​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ក្រៃលែង​ចំពោះ​អង្គភាព​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​យកចិត្តទុកដាក់ និង​មាន​ទំ​នួន​ខុស​ត្រូវ​ខ្ពស់ ព្រមទាំង​បាន​ផ្ដាំផ្ញើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហការ និង​ពិភាក្សា​គ្នា​រិះរក​បច្ចេកទេស​ល្អៗ​សាងសង់​សង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​ឱ្យ​កាន់តែ​មាន​គុណភាព​ខ្ពស់ ហើយ​ក្នុង​ករណី​ការសាងសង់​កន្លងមក​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ត្រូវ​កែ សម្រួល​ឱ្យ​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ឡើងវិញ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.