ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

យុវជន​ត្រូវ​បង្កើន​សមត្ថភាព គុណភាព​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ដើម្បី​បម្រើ​បក្ស និង​ប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​កំពត បាន​ជំរុញ​លើកទឹកចិត្ត ដល់​សមាជិក សមាជិកា​ថា សូម​បន្ត​បេសកម្ម​របស់ខ្លួន តាម​គោល​ការដឹកនាំ​របស់​គណបក្ស ឲ្យ​កាន់តែ​ប្រសើរ និង​កុំ​បាក់​ទឹកចិត្ត បើ​ទោះ ជា​ថ្នាក់ដឹកនាំ​មួយចំនួន​មើលមិនឃើញ​ទង្វើ​ល្អ​ទាំងនោះ​ក៏​ដោយ​។ ហើយ​សំខាន់​ត្រូវ​បន្ត​អភិវឌ្ឍ​សមត្ថភាព គុណភាព​ការងារ ដើម្បី​បម្រើ​ដល់​បក្ស និង​ប្រជាពលរដ្ឋ​។

​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០២១ ដែល​បាន​ធ្វើឡើង​នៅ​មន្ទីរ​បក្ស​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ​២០២០ លោក ភុ​ន សារ​ពេជ្រ សមាជិក​គណៈកម្មាធិកា​រ គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​កំពត បាន​លើកឡើង​ថា នៅក្នុង​ឆ្នាំ​២០២០​កន្លងទៅ ការងារ​របស់​យុវជន​គណបក្ស​ខេត្ត​កំពត ទទួលបាន​លទ្ធផល​ល្អ​ជាង​គេ​នៅ​ទូទាំង​ប្រទេស​។

​លោក​បាន​បន្តថា បើ​តាម​របាយការណ៍​ឆ្នាំ​២០២០ ក្រុម​ការងារ​បាន​ធ្វើ​សកម្មភាព បាន​៦២៧​លើក ដោយ​បាន​ចំណាយ​ថវិការ​ជាង ៦៦៦​លាន​រៀល និង​ប្រាក់​ដុល្លា​ជាង ២​ម៉ឺន ៩​ពាន់​ដុល្លារ ព្រម​ទាំង​សម្ភារៈ​មានដូចជា អង្ករ ត្រីខ មី ទឹកត្រី ទឹក​សុទ្ធ ដែល​ជា​អំណោយ​របស់ ឯកឧត្តម ជឺង ផល្លា ប្រធាន​ក្រុមប្រឹក្សា និង​ជា​ប្រធាន​ប្រចាំការ​បក្ស គិត​ជា​ថវិកា​ស្មើ ៦៦​លាន​រៀល​បន្ថែមទៀត ដើម្បី​រួមចំណែក​ជាមួយ​បក្ស ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​។​

​យ៉ាងណាក៏ដោយ លោក​ប្រធាន​យុវជន​ខេត្ត​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់ សមាជិក សមាជិកា​ទាំងអស់​ត្រូវ​ថែរក្សា​ឲ្យបាន​ដាច់ខាត នូវ​រាល់​សមិទ្ធិផល​ដែល​សម្រេចបាន ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការណែនាំ​កសាង​ប្រទេស និង​ដែល​មាន​ការចូលរួម​យ៉ាង​សកម្ម​របស់​យុវជន​គណបក្ស​គ្រប់​ជំនាន់ និង​បន្ត​ពង្រឹង និង​ពង្រីក​សមិទ្ធិផល​ថ្មីៗ របស់​យុវជន​គណបក្ស ដើម្បី​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​បម្រើ​ជាតិ និង​ប្រជាជន​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​។ ជាងនេះទៅទៀត យុវជន​ត្រូវ​បង្កើន​សមត្ថភាព លទ្ធភាព សុខភាព និង​ប្រជាប្រិយភាព ដែល​ជា​គោល​ការសំខាន់ នៃ​ការដឹកនាំ​ក្រុមការងារ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.