ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

សព​លោក​បណ្ឌិត​កែម​ឡី​ដែល​ត្រូវ​បាញ់សម្លាប់​ត្រូវបាន​ហែរ​ទៅ​ធ្វើបុណ្យ​នៅ​វត្តក្តី​ចាស់​សង្កាត់​បាក់ខែង​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ វេលា​ម៉ោង​ជិត​៩​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា​ឆ្នាំ​២០១៦​នេះ​លោក កែម ឡី អ្នកវិភាគ​នយោបាយ​និង​សង្គម​និយាយ​អត់​សំចៃមាត់ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅក្នុង​ម៉ា​ត​កា​រ៉ាស់​សាំង​កាលតិ​ច ស្តុប​បូកគោ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​។ មកដល់​ពេល​ថ្ងៃ​ត្រង់​មាន​មនុស្ស​រាប់រយ​នាក់​ដែល​គាំទ្រ​បាន​ទាមទារ​ដង្ហែ​ សព​ទៅ​តម្កល់​នៅ​វត្តក្តី​ចាស់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​សង្កាត់​បាក់​ខែ​ង ខណ្ឌ​ជ្រោយចង្វារ​ដោយ​ដៃ​តែ​ចុងក្រោយ​ម៉ោង​២​ជិត​៣​ល្ងាច​បាន​សម្រច​ដឹក តាម​ឡាន​ឡិច​ស៊ី​៣០០​របស់​លោក​កែ​មឡីផ្ទាល់​វិញ ។ សូមបញ្ជាក់​ថា​៖ ក្រោយ​ពី​ការចូលទៅ​បាញ់​ឆៅៗ​ដូច​ជា​ពួក​ខៅ​ប៊​យ​អាមេរិកាំង​ជនដៃដល់​ត្រូវ ចាប់​បាន​ដោយ​នគរបាល​នៅ​ជិត​ស្ថាន​ទូ​រុស្ស៊ី​ក្បែ​វត្ត​ស្វាយ​ពពែ​ដោយសា​សម ត្ត​កិច្ច​ឃើញ​មាន​អាវ​ប្រឡាក់​ឈាម ។​

​ជនដៃដល់​អះអាងថា ខ្លួន​ឈ្មោះ ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​ជន​នេះ​ថា មូលហេតុ​ដែល​ខ្លួន​បាញ់សម្លាប់​អ្នកវិភាគ​សង្គម​និង​នយោបាយ​រូបនេះ ដោយសារ​លោក កែម ឡី ជំពាក់​លុយ​៣០០០​ដុល្លារ​អត់​សង ។ ខ្មាន់កាំភ្លើង បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ពី​ដើម​ចម​នាំឲ្យ​សម្រេចចិត្តតាម បាញ់​សម្លាប់​ជនរងគ្រោះ​នោះ គឺ​ផ្តើមចេញ​ពី​រឿង​លក់​ដី​មួយ​កន្លែង​បាន​ប្រាក់​៣-៤​ពាន់​ដុល្លារ ពេលនោះ​លោក កែម ឡី បាន​ប្រាប់ថា លុយ​នេះ​ទុក​សម្រាប់​ជួយ​ជនក្រីក្រ (​ខ្មាន់កាំភ្លើង​និង​លោក​កែម ឡី​ស្គាល់ និង​រាប់អាន​គ្នា​)​។​ប៉ុន្តែ​ខ្លួន​មិនដែល​ឃើញ​លោក កែម ឡី យក​ទៅ​ជួយ​ជនក្រីក្រ​នោះ​ឡើយ​ទើប រៀបចំ​ផែនការ​តាម​បាញ់សម្លាប់​តែម្តង​។​

​ភរិយា​លោក កែម ឡី ឈ្មោះ ប៊ូ រតនា អាយុ​៣៥​ឆ្នាំ នៅឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន លោកស្រី​គ្រាន់តែ​បញ្ជាក់​ខ្លី​ថា មុនពេល​កើតហេតុ លោក កែម ឡី បាន​ដឹក​ខ្លួន (​ប្រពន្ឋ​) និង​កូន ទៅ​ផ្សារ​រួច​លោក កែម ឡី ក៍​បាន​ជិះ​រថយន្ត​ម្នាក់ឯង​មក​ស្តារ​ម៉ា​ត​ស្ថានីយ៍​ប្រេង​បូកគោ (​ចំណុចកើតហេតុ​) ដើម្បី​ហូប​កាហ្វេ​ដូច​សព្វដង និង​ត្រូវបាន​ជនដៃដល់​បាញ់​សម្លាប់​តែម្តង ។​អ្នកស្រី ប៊ូ រចនា បាន​ប្រាប់​កាសែត​តាម​ទូរស័ព្ទ ថា​ប្តី​របស់​អ្នកស្រី​មិន​ដែល​មាន​បញ្ហា​ជាមួយ​អ្នក​ណា​នោះទេ​។​

​អ្នកស្រី​បាន​ច្រាន​ចោល​ការលើកឡើង​ថា​លោក កែម ឡី ជំពាក់​លុយ​គេ​មិន​សង​។ អ្នកស្រី​ចាត់ទុក​ករណីនេះ​ជា​រឿង​នយោបាយ​។ “​ខ្ញុំ​ពិបាក​និយាយ​ណាស់​។ រឿង​នយោបាយ​ហ្នឹង​…”​។ អ្នកស្រី​ឲ្យដឹងថា​អ្នកស្រី​មាន​កូន​ចំនួន​៤​នាក់​និង​កំពុង​ពរ​ពោះ​កូន ម្នាក់​។​

​នៅវេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ កក្កដា​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ជនដៃដល់​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​បន្ត​ចាត់ការ​តាមច្បាប់ ។

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​ផៃ​ស៊ីផា​ន​ក៏ដូចជា​លោក​គឺ​ម សន្តិភាព​ក្រសួង​យុត្តិធមិ បាន​ប្រតិកម្ម​ចំពោះ​អំពើ​បាញ់ប្រហារ​យ៉ាង​ឃោរឃៅ​សម្លាប់​លោក​កែម ឡី​ថា​ជា​អំពើ​កំសាក​ថោកទាប​ហើយ​បាន​សុំ​ឲ្យ​បណ្តាញពិត​មានផ្ស​ព​ផ្សាយ​ កុំឲ្យ​លម្អៀង បង្ក​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​ភាពស្មុគ្រស្មាញ​។​

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​សូម​ថ្កោលទោស​ចំពោះ​ករណី បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ឯករាជ្យ និង​បាន​ចាត់ទុក​ជា​ទង្វើ កំសាក​ថោកទាប បង្ក​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​ភាពស្មុគ្រស្មាញ ។​ឯ​គណបក្ស​ស​ង្គ​ឡ្រោះ​ជា​តិក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង ការសោកស្តាយ​ចំពោះ​មរណៈភាព​និង​ថ្កោលទោស​ចំពោះ​ករណីយ៍​នេះ​ហើយ​ទាមទារ​ឲ្យ មាន​ការស្រាវជ្រាវ ៕

 

IMG-20160711-WA0017 kem-ley1-500x467

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.