ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

​ឈ្មួញ និង​សមត្តកិច្ច​ជំនាញ​ច្រក​គី​ឡូ​១៣ សហការ​ផ្លាស់ប្ដូរ​ផលប្រយោជន៍​ក្នុង​ការ​នាំចូល​ទំនិញ​អត់​ពន្ធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ ទំនិញ​ជា​ច្រើន​ប្រភេទ​ដែល​ក្រុម​ឈ្មួញ​បាន​នាំ​ចូល​តាម​ច្រក​តំបន់​គី​ឡូ​១៣ តាម​រទេះតូ​ចៗ​ដោយ​រលូន ក្រោម​ក្រសែភ្នែក​សមត្តកិច្ច  ដែល​សង្ស័ថា​៖​ជា​ទង្វើ​មួយ​កេងប្រវ័ញ្ច​លើ​ចំណូល​ពន្ធ​ដែល​ជា ថវិការដ្ឋ​សម្រាប់​ហោប៉ៅ​ឯកជន​។​តាម​ការពិនិត្យ​គ្រាន់​តែ​មួយ​ព្រឹក​ថ្ងៃ​ទី ០៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ  នៅត្រង់​ចំណុច​ច្រក​តំបន់​គីឡូ​១៣ ដែល​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​ឃើញ​មានការ​នាំចូល​នូវ​ទំនិញ​មិន​ប្រក្រតី ដែល​បាន​ដាក់​បង្កប់​នៅក្នុងរ​ទេះ​តូចៗ ចេញ​អូស​ចេញ​ពី​ទឹកដី​ថៃ ចូលមក​ក្នុង​ទឹកដី​កម្ពុជា មិន​ក្រោម​ពី​មួយ​រយរ​ទេះនោះ​ទេ​។​

​រាល់​សកម្មភាព នៃ​ការ​នាំចូល​នូវ​ទំនិញ​ទាំងនេះ គេ​សង្កេតឃើញថា មាន​មន្ត្រី​គយ និង​សាខា​កាំកុងត្រូល​នៅ​អង្គុយចាំ​កត់ត្រា​នូវ​ចំនួន​រទេះ ដែល​ពួកគេ​គ្រាន់តែ​ឲ្យ​សញ្ញា​តាម​ក្រសែភ្នែក ឬ​ក៏​តាមរយៈ​ការ​ប្រាប់​ឈ្មោះ​មេ​ឈ្មួញ គឺជា​ការ​ស្រេច ដោយ​មិនបាច់ចាំ​ឆែក ឬក៏​ត្រួតពិនិត្យ​ទៅលើ​ទំនិញ​នៅក្នុងរ​ទេះនោះ​ឡើយ ដោយ​គេ​ចាំ​សរុបគ្នា​នៅ​ដំណាច់ខែ មានន័យ​ថា នេះ​គឺជា​ការ​ត្រូវរ៉ូវ​គ្នា​រវាង​ក្រុម​ជំនាញ និង​ក្រុម​ឈ្មួញ ដោយ​មិន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​រដ្ឋ​ឡើយ​។​

​ទំនិញ​មិន​ប្រក្រតី ដែល​ឃុបឃិត​គ្នា​បន្លំ​គេច​ពន្ធ​នេះ ត្រូវបាន​គេ​យកទៅ​លាក់​ទុក​ពាសវាល​ពាសកាល ដើម្បី​ដឹក​តាម​រថយន្ត​បន្ត​ទៅ​កាន់​ក្រុង​បាត់ដំបង រួមមាន គ្រឿងទេស គ្រឿង​កំប៉ុង ឥ​វ៉ាន់​ចាប់ហួយ សាច់ជ្រូក ត្រី​អន់​គុណភាព ម្ទេស​ក្រៀម ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត ជី​កសិកម្ម ពិសេស​គឺ​គ្រឿងបន្លាស់​រថយន្ត​តែ​ម្ដង ។​

​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រកស៊ី​ដឹក​ទំនិញ​ឆ្លងដែន​បាន​និយាយថា មានពេលខ្លះ គឺរ​ទេះមួយ​ត្រូវ​បង់លុយ​ឲ្យគេ​២០០​បាត ហើយ​ការដកហូត​បែបនេះ គឺ​បាន​ធ្វើឡើង​គ្រប់​អង្គភាព​ដែល​ឈរជើង​នៅក្នុង​ច្រក​តំបន់​នោះ រឿង​ដែល​សំខាន់​នោះ គឺ​ថវិការដ្ឋ​អាច​មាន​ការបាត់បង់​ច្រើន ដែល​មូលហេតុ​មកពី​មាន​ការឃុបឃិត​គ្នា​រវាង​មេ​ឈ្មួញ ជាមួយ​គយ និង​កាំកុងត្រូល​ដែល​ឈរជើង​នៅ​ទីនោះ​តែម្ដង​។​

​សម្រាប់​ច្រក​តំបន់​គីឡូ​១៣ ក្នុងស្រុក​សំពៅ​លូន ដែល​កំពុង​បែកធ្លាយ​ជា​បណ្តើរៗ អំពី​រឿង​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ដែល​មាន​ភាពមិនប្រក្រតី​ទាំងនេះ​ដែល​ជា​គេ​ជឿ​ង​ថា​៖​បើ​គ្មាន ការបើក​ភ្លើង​ខៀវ​ពី​សំណាក់​អង្គភាព​ជំនាញ​ដែល​ឈរជើង​នៅ​ចំណុច​ខាងលើនេះ ទេ​វា​ក៏​មិនអាច​កើត​ឡើង​បានដែរ​។ ដូច្នេះ​រាល់​បញ្ហា​ទាំងនេះ បើ​បើ​អាច​អង្គភាព​ប្រឆាំង​និង​អំពើពុករលួយ​គួរ​ធ្វើការ​ស្រាវជ្រាវ ចំពោះ​បញ្ហា​នេះ​ផង​ប្រសិនបើ​ចង់ឲ្យ​រដ្ឋ​ទទួលបាន​ចំណូល​ពន្ធ​គយ​ច្រើន ថែម​ទៀត​៕

 

gate1 (2) gate1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.