កំពង់ឆ្នាំង ៖ សព្វថ្ងៃរបាំងលបណរ៉ាវ សាច់អួនក្រឡាញឹក សាច់ក្រហម របាំងធ្នួសកាត់ពោះព្រែកនៅចំណុចព្រែកតាសួស ព្រែកសំពៅ សំពាក់ វាលសំណាប មេទឹកពាមឆ្កោកទល់មុខវត្តពាមឆ្កោក ចំណុចបឹង ខ្វែងឆ្លុៈ បឹងកណ្ដឹង ចំណុចជុំវិញទួលកប់ចេះ នឹងក្នុងតំបន់អភិរក្សបឹងប្រានិងតំបន់ច្រើនកន្លែងទៀតក្នុងអតីត ឡូត៍លេខ១០អាពាមឆ្កោកបានកើតឡើងព្រោងព្រាត ។ នេះបើតាមសេចក្ដីរាយការណ៍ព័ត៌មានពីប្រជានេសាទនៅស្រុកជលគីរី ។
ប្រជាពលរដ្ឋនិយាយថា ៖ឧបករណ៍ទាំងនេះគឺឈ្មួញជាអ្នកជួយលុយទិញ សម្ភារៈឧបករណ៍សាច់អ៊ូនគ្រប់ប្រភេទរាប់ម៉ឺនដុល្លារអាមេរិកនិង រត់ការបង់លុយអោយមន្ត្រីជំនាញនិងអាជ្ញាធរស្រុក ប៉ូលិស សហគមន៍នេសាទជាពិសេសលោក នាយខ័ណ្ឌជលផលខេត្ត សោម ភិរុណ ដែលត្រូវបងធម៏របស់មេឈ្មួញយួនម្នាក់ដែលម៉ៅការផ្ដាច់នៅឃុំពាម ឆ្កោក ឈ្មោះវៀង យាំងបូ និងង្វៀង យាំងដូយ សូម្បីបងប្អូនខ្មែរនៅក្នុងតំបន់ខាងលើក៍មិនអាចចូលទិញត្រីក្នុង តំបន់នោះបានដែរ។
ពាក់ព័ន្ធករណីនេះមានសេចក្តីរាយការណ៍ថា ៖ លោកមេខ័ណ្ឌប្រចាំខេត្តគាត់លេងល្បិចកន្ទេលធំបន្លំដេក ក្បាលទំពែកបន្លំអេះដោយបានធ្វើរបាយការណ៍កុហកចៅហ្វាយខេត្តកំពង់ឆ្នាំង លោកឈួរ ច័ន្ទ ឌឿនថា៖ មូលហេតុដែលមានការ សរសេរព័តិមានចុះផ្សាយនោះ ព្រោះកន្លងមកឮមានអ្នកកាសែតនោះទៅទារលុយ ពីឈ្មោះ បូ នោះច្រើនពេក ដល់គេមិន អោយលុយទើបបានជាចុះផ្សាយបំផ្លើសពីរការពិតបែបនេះ។
ការរាយការណ៍របស់លោកសោម ភិរុណ បើចឹងមែននោះសរបញ្ជាក់កាន់តែច្បាស់ថា៖លោកបានឃុបឃិតស៊ីលុយ ពុករលួយ ជាមួយនឹងមេឈ្មួញកាងបទល្មើសនេសាទឈ្មោះ វៀង យ៉ាំងបូ រស់នៅភូមិចុងកោះ ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងមិនថារដូវបិទឬរដូវបើកនេសាទនោះទេ។ នេះគ្រានតែជាល្បិច ស្វាស៊ីបាយ រួចយកមកលាបមាត់ពពែនឬក៏អាចនិយាយបានថា បៀមឈាមព្រោះដាក់គេឯង តែប៉ុណ្ណោះ ។ ព្រោះ ការចោទមកលើក្រុមអ្នកសារព័ត៏មាននេះវាជាលេសរបស់លោកនាយខ័ណ្ឌ ជលផលតែប៉ុណ្ណោះ។តាមពិតអ្នកសារព័ត៌មានគ្រាន់តែ ជាសំរាមដែលតែងតែហុយចូលភ្នែកមន្ត្រីខិលខូច មួយចំនួនប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានសំណូមពរសូមឯកឧត្តមឈួរ ច័ន្ឌឌឿនភិបាលខេត្តកំពង់ឆ្នាំងមេត្តាមានវិធានការដាក់ការអង្កេត ស្រាវជ្រាវអោយបានតឹងរឹងនិងមានប្រសិទ្ធិភាពបំផុតទៅមើលកុំអោយជឿ តាមតែរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមពេក ៕




