ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​សាលា​ស្រុក​ស្អាង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល​÷​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៦ ឯកឧត្តម ម៉ៅ ភារុណ  អញ្ជើញ​ជា​អធិបតីភាព​មិ​ទ្ទិញ​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ​« ចូលរួម​​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន »​ស្រុក​ស្អាង​៖​ឯកឧត្តម ម៉ៅ ភារុណ អភិបាលខេត្ត​កណ្តាល​បាន​ជំរុញ​អោយ សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​តែ​បង្ក្រាប នូវ​អ្នកពាក់ព័ន្ធ​ប្រើប្រាស់ ចែកចាយ និង​ជួញដូរ​គ្រឿងញៀន មិន​ថា​កូន​អ្នកតូច កូន​អ្នកធំ ឬ​អ្នកក្រ​ឬ​អ្នក​មាន​លុយ​ក៏​ដោយ​និង​ត្រូវ​តែ​ប្រយ័ត្ន​ខ្សែរយៈ​បង្កប់​ផ្ទៃក្នុង​ធ្វើអោយ​បែកការណ៍​ក្នុងពេល​បង្ក្រាប ។​

​ឯកឧត្តម​ជំរុញ​បែបនេះ​នៅក្នុង​មិ​ទ្ទិញ​ទិវា អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ «​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត​និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​» ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​បរិវេន​សាលា​ស្រុក​ស្អាង​ស្តិតនៅក្នុង​ឃុំ​ព្រែកគយ​ខេត្ត​កណ្តាល ដោយ​មាន​ការចូលរួម​ពី​លោក​ប្រធាន អនុប្រធាន មន្ទីរ​គ្រប់​អ​ង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ  ប្រ ជា​ការពារ សិស្សានុសិស្ស តំណាង​អង្គការក្រៅរដ្ឋាភិបាល​និង​លោកគ្រូ​អ្នកគ្រូ សរុប​ចំំ​នួន​១១២៩​នាក់​។​

​ឯកឧត្តម​បាន​បន្តថា​៖ ដើម្បី​ខេត្ត ក្រុង ស្រុក ឃុំ ភូមិ និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន គឺ​យើ​ទាំង​អស់​គ្នា​​ត្រូវតែ​រួមគ្នា​ប្រឆាំង​ការដាំដុះ ការ​ចរាចរណ៍ ការដឹកជញ្ជូន  ការនាំចេញ  ការនាំ​ចូល​ឆ្លងកាត់ ការជួញដូរ  ការលក់​ទិញ  ការផ្គត់ផ្គង់  និង​ការប្រើប្រាស់ ដូចជា​៖ លេប  ជក់  ចាក់  ហឺត  ស្រូប​ក្លិន  នូវ​គ្រឿងញៀន ឬ​សារធាតុ​ញៀន​ខុសច្បាប់​។​

​ឯកឧត្តម​បាន​លើកឡើង​ទៀតថា​៖ កន្លងមក​មាន​ប្រជា​ពល​រដ្ឋ​​នៅ​តាម​មូលដ្ឋាន​មួយចំនួន​បាន​ទូរ​សព្ទ័​រាយការណ៍​អំពី​មុខសញ្ញា​គ្រឿងញៀន​នៅក្នុង​ភូមិ​ឃុំ​គាត់​ដែល​សមត្ថកិច្ច​មិន​បាន​ឬ​ដឹង​ដែរ​តែ​មិន​បង្ក្រាប​ករណីនេះ សមត្ថកិច្ច និង​អាជ្ញាធរ គ្រប់​មូលដ្ឋាន​គួរតែ​ដឹង និង​ត្រូវ​តែ​ចាត់ការ​បង្ក្រាប​អោយបាន​មិន​ត្រូវ​យោគយល់​ប្រកាន់​បក្ខពួក​កូន​អ្ន​តូចឬ​អ្ន​ធំ​នោះ​ឡើយ​។

​ដោយឡែក កន្លងមក នៅ​វត្ត​អារាម​មួយ​នោះ ក៏​មាន​លោកសង្ឃ​៤​ទៅ​៥​អង្គ​ជក់​គ្រឿងញៀន​ក្នុង​វត្ត​ដែរ  រឿង​នេះ​លោក​គ្រូវ​ចៅអធិការ​វត្ត​ត្រូវតែ​សហការ​ជាមួយ​សមត្ថកិច្ច ចាត់ការ​ទប់ស្កាត់ អោយបាន​ទាន់​ពេលវេលា មិន​ត្រូវ​អោយ​គ្រឿងញៀន​ប៉ះពាល់​សាសនា​ជាតិ​យើង​ដែល​កំពុង​មាន​ការរីកចម្រើន និង​ពុទ្ធបរិស័ទ​កំពុង​គោរព​ប្រតិបត្តិ​ដ៏​ល្អ​នោះ​ឡើយ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​យុវ​សិស្ស​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ កុំ​គេច​សាលា កុំ​ប្រព្រឹត​អំពើ​អបាយមុខ កុំ​នាំគ្នា​ផឹកស៊ី​ស្រវឹង កុំ​សាកល្បង​ជក់​គ្រឿងញៀន ដែលនាំអោយ​បាត់បង់​អនាគត ព្រោះ​អ្នក​ជក់​យូរ​ទៅ​និង​ក្លាយជា​អ្នក​ចែកចាយ ជួញដូរ  ដែល​ជា​ទោសឧក្រិដ្ឋ  ជាប់​ទាំង​អ្នកប្រព្រឹត្ត និង​ទាំង​អ្នកសមគំនិត​ផងដែរ ។ ទិសដៅ​បន្ត​បន្ត​ការ​ក​កសាង​ភ្នាក់ងារ​ផ្តល់​ព័ត៌មាន​អោយបាន​ច្រើន  បង្កើន​ការចុះ​ល្បាត និង​ត្រួតពិនិត្យ​រដ្ឋបាល តាម​ផ្ទះសំណាក់ ផ្ទះជួល ក្លឹប​កំសាន្ត និង​កន្លែង​សង្ស័យ​មាន​គ្រឿងញៀន ៕

 

 

IMG-20160708-WA0028 IMG-20160708-WA0032 IMG-20160708-WA0027 IMG-20160708-WA0031 IMG-20160708-WA0030

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.