ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

អភិបាលខេត្ត​ចំនួន​០៤ (​ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ ខេត្ត​កែប​) ដឹកនាំ​កិច្ចប្រជុំ​រួម​គ្នា​លើ​ការងារ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​អន្តរ​ខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ ២០២១ នេះ នៅ​សាលាខេត្ត​កំពត អភិបាលខេត្ត​ចំនួន​០៤ (​ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្ត​កែប​) ដឹកនាំ​កិច្ចប្រជុំ​រួម​គ្នា​លើ​ការងារ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​អន្តរ​ខេត្ត​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ ដ​.​ន​.​ស​.​ស ខេត្ត អភិបាលស្រុក​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ នៃ​ខេត្ត​ចំនួន​០៤ (​ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្ត​កែប ) សរុប ៦៧​នាក់​។​

​កិច្ចប្រជុំ​នេះ មាន​គោលបំណង​កំណត់​នូវ​ព្រំប្រទល់​រដ្ឋបាល​ភូមិ ឃុំ​សង្កាត់ និង​ស្រុក ក្រុង នៃ​ខេត្ត​ចំនួន​០៤ (​ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្ត​កែប​) ដែល​មិនទាន់​មាន​ភាពច្បាស់លាស់​លើ​កិច្ច​ការងារ​ព្រំប្រទល់​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នៅឡើយ​នោះទេ ដែល​ធ្វើឱ្យ​ជួប​ការលំបាក​ក្នុង​គ្រប់គ្រង និង​ការរៀបចំ​ផែនការអភិវឌ្ឍន៍​មូលដ្ឋាន​នានា​។

​យោង​តាម​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ជំរុញ​ឱ្យ​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​កែសម្រួល​ព្រំប្រទល់​ថ្នាក់​ខេត្ត ឱ្យ​ធ្វើ​ការសិក្សា និង​វាយតម្លៃ​លម្អិត ឱ្យបាន​ច្បាស់លាស់​អំពី​ស្ថានភាព​ព្រំប្រទល់​រដ្ឋបាល និង​ភាពចាំបាច់ នៃ​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល ដែល​មិន​ទាន់​បាន​កំណត់​ច្បាស់លាស់ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ផ្អែក​តាម​កត្តា​ប្រជាសាស្ត្រ និង​ភូមិសាស្ត្រ ស្រប​តាម​គោលការណ៍ និង​នីតិវិធី​រួម​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ ជាពិសេស​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆ្ងាយៗ​ទទួលយក​សេវាសាធារណៈ និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ និង​ឱ្យ​អាជ្ញាធរ​ងាយស្រួល​គ្រប់គ្រង សុខ​សុវត្ថិភាព និង​ឱ្យ​ឃុំ ភូមិ នៅ​ជិត​គ្នា​សហការ​គ្នា​ល្អ ហើយ​ធ្វើការ​ជាមួយគ្នា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​រីកចម្រើន​។​

​ក្នុង​អង្គប្រជុំ​ក៏​បាន​ឯកភាព​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​អន្តរ​ខេត្ត នៃ​ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្ត​កែប ក្នុង​ការកំណត់​ព្រំប្រទល់​រដ្ឋបាល ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ស្រង់​ទិន្ន័យ​មួយ​ច្បាស់លាស់​របស់​ខ្លួន ដោយ​ផ្អែក​តាម​កត្តា​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ​ស្រប​តាម​គោលការណ៍ និង​នីតិវិធី​រួម​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​មូលដ្ឋាន​ដោយ​ដោះស្រាយ​ឯកភាពគ្នា​ជារួម ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ និង​សង្គម​ទាំងមូល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.