ខេត្តសៀមរាប៖ រថយន្តយីឌុបផ្ទុកលើសទំងន់ ធ្វើឱ្យប៉ះពាល់ដល់ផ្លូវ ! ជាសម្បត្តិរដ្ឋ ត្រូវបាន ឆ្លង ស្ថានីយ៍ថ្លឹងរថយន្ត ( ជញ្ជីង ) ពួកគេមិនបើកភ្នែកមើល គិតតែប្រមូលប្រាក់ ! មិនគិត ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ! ក៍ដូចជាប្រមុខថ្នាក់ដឹកនាំនោះឡើយ ។
ជាក់ស្តែងនៅព្រឹកប្រលឹម ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៦ អ្នកព័ត៌ មានបានថត យក រូបភាព ! រថយន្តយីឌុប ធុនយក្ស ជាច្រើនគ្រឿង ផ្ទុកលើសចំណុះ ! សំពីង សំពោង ចូលក្នុងក្រុងសៀមរាប ! និង ឆ្លងកាត់ ផ្លូវក្រវ៉ាត់ក្រុងផងដែរ ។
ទោះបីជាឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធាណៈការ និងដឹកជញ្ជួន ជម្រុញឱ្យ មន្ត្រីថ្នាក់ក្រោម ! មន្ទីរសាធាណៈការ ខេត្តសៀមរាប ក៍ដូចជាខេត្តផ្សេងៗទៀត ! អនុវត្តនូវ ឆន្ទៈមុតមាំមោះមុត ដើម្បីការពារផ្លូវថ្នល់ ក៍នៅតែមិនមានប្រសិទ្ធភាពនោះដែរ ។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ! ( យើងមិនខ្លាចមន្ត្រីមួយចំនួន ដែលមានសក្ក័ មិនធំពេក ទេ តែឬកធំ ) ដើម្បីបំពេញការងារឲ្យជោគជ័យ យើងត្រូវមើលលើសមត្ថភាពមន្ត្រី និងឥរិយា បថ របស់មន្ត្រីផងដែរ ! កុំឲ្យមន្ត្រីទាំងអស់នោះ ក្លាយជាមន្ត្រីគយ ! មន្ត្រីពន្ធដា ឈរចាំយក លុយពីរថយន្តតាមផ្លូវ ! និងកុំឲ្យមន្ត្រីធ្វើជាជនល្មើស បើមិនអញ្ចឹងទេ យើងមិនអាចចាប់ អ្នក ល្មើសច្បាប់បានឡើយ ! ប្រសាសន៍នេះបានលើកឡើងនៅក្នុងកិច្ចប្រជុំ របស់ក្រសួង សាធាណៈការ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៦ ជិតមួយខែ កន្លងមក នេះ ។
ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើឱ្យ ប្រជាពល រដ្ឋ សម្បាយរីករាយជាខ្លាំង ! ដែល ឯកឧត្តម ! ឈរលើគោល ជំហរ ដើម្បី ប្រជាពលរដ្ឋ និងដើម្បី ជាតិ ប៉ុន្តែ បែជាមន្ត្រី ថ្នាក់ក្រោម មិនអនុវត្តតាម រហូតមកដល់ពេលនេះ នៅតែដដែលៗ ។
មហាជនបានរិះគន់ថា៖ មន្ត្រីស្ថានីយ៍ថ្លឹងរថយន្ត ( ជញ្ជីង ) អនុវត្តច្បាប់ បានល្អណាស់ រហូត ខូចផ្លូវអស់ហើយ ! ផ្លូវមួយ ចំនួន ត្រូវបាន ជួសជុល ១ឆ្នាំ ទល់១ឆ្នាំ ដោយ សារ ការ ថ្លឹង រថយន្ត ក្រៅផ្លូវការ របស់មន្ត្រីជញ្ជីងខិលខូចទាំងនោះ យកលុយដាក់ហោប៉ៅពួកគេ ៕
ដោយ ៖ លុចណាម និងរូបភាព លុច យូរណា




