កណ្តាល ៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានអញ្ជើញជាអធិបតីភាព បើកវេទិការសាធារណៈដើម្បីផ្សព្វផ្សាយអំពីធ្វើអាជីកម្មខ្សាច់សំណង់ និងល្បាយភក់ នៅក្នុងភូមិសាស្ត្រឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាល ស្ថិតនៅក្នុងបរិវេនវត្ត្តសំពៅពូន និងឯកឧត្តម ខឹម ចន្ទ័គិរី អភិបាលរងខេត្តកណ្តាលរួមនិងប្រជាពលរដ្ឋចំនួន៣៥០នាក់ ។
នៅក្នុងឱកាស់នេះ ឯកឧត្តម ខឹម ចន្ទ័គិរី បានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅចំនួន ៨០ គ្រួសារ ទៅ១០៣ គ្រួសារតាមដងទន្លេ មានចំនួន ២ ឃុំសំពៅពូន និងឃុំជ្រៃធំ ស្រុកកោះធំខេត្តកណ្តាល រស់នៅរងនូវសភាពលំបាក ដូចជាខែប្រាំងគោគរាក់។
ទើបនៅពេលនេះមានក្រុមហ៊ុន ខេធី (KT) អាជីកម្មបូមខ្សាច់ សូមអាជ្ញាបណ្ណ័ពីក្រសួងឧស្សាហកម្មរ៉ែនិងថាមពល សហការក្រសួងបរិស្ថាន ធ្វើអាជីកម្មបូមខ្សាច់ ចែកចាយលក់ និងស្តាទន្លេរផង។លោកសូមជំុរាបជូនឲ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំ សំពៅពូន ស្រុកកោះធំខេត្តកណ្តាល បានឲ្យដឹងថា ក្រុមហ៊ុន ខេ ធី មានអាជ្ញាប័ណ្ណអនុញ្ញាតឲ្យស្តាទន្លេបាសាក់ ដោយមានជំនាញមកពីការសិក្សានៅប្រទេសជប៉ុន មកអនុវត្តយ៉ាងច្បាស់លាស់ ទើបចេញអាជ្ញាបណ្ណ័ឲ្យយក្រុមហ៊ុននេះធ្វើអាជីវកម្ម ។
ឯកឧត្តម ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ អំពាវនាវដល់ពលរដ្ឋ សង្កេតមើលពេលវេលាបូមខ្សាច់របស់ក្រុមហ៊ុន ខេ ធី ដែលចេញអាជ្ញាបណ្ណ័ដោយក្រសួងក្រសួងរ៉ែ និងថាមពលឲ្យស្តារ ទន្លេ ជិត បូមខ្សាច់របស់ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតធ្វើអាជីវកម្មខ្សាច់ ដោយជួយសង្កេតមើលពេល វេលានៃការបូមខ្សាច់ ក្រែងលោក្រុមហ៊ុនទាំងនោះ មិនគោរពេលវេលា ដែលក្រសួងបានកំណត់ ។
ថ្លែងនៅក្នុងវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ នៅក្នុងច្បាប់បាន អនុញ្ញាតឲ្យក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ទាំងអស់ អាចបូមខ្សាច់ចាប់ពីម៉ោង ៦ព្រឹក រហូតដល់មុនម៉ោង ៦ល្ងាច ប៉ុន្តែ បើក្រុមហ៊ុនបូមហួសម៉ោងកំណត់ សូមប្រជាពលរដ្ឋនៅជិតតំបន់នោះ រាយការណ៍មក កាន់ក្រសួង។លោក បានបន្តថា “នៅពេលក្រសួងបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានក្រុមហ៊ុន បាន រំលោភពេលវេលាក្នុងការបូមខ្សាច់ ក្រុមហ៊ុននោះនឹងត្រូវទទួលខុសត្រូវ នៅចំពោះមុខ ក្រសួងជាមិន ខាន”។ បញ្ហាបូមខ្សាច់ យ៉ាងអនាធិបតេយ្យនោះ មិនត្រឹមតែជាកង្វល់របស់ប្រជាពលរដ្ឋនោះទេ វាក៏ជាបញ្ហាធំរបស់រាជរដ្ឋាភិ បាលផងដែរ ហើយបញ្ហាធំបំផុតរបស់រាជរដ្ឋាភិបាលគឺការបាក់ច្រាំងទន្លេ។
លោករដ្ឋលេខាធិការក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញសកម្មភាពមិនប្រក្រតីរបស់ក្រុមហ៊ុនបូមខ្សាច់ ដូចជាការបូមខុសកន្លែងអនុញ្ញាត និងពេលវេលាជាដើមនោះ សូមរាយការណ៍មកក្រសួងភ្លាមៗ ដើម្បីឲ្យក្រសួងចាត់វិធានការទៅលើក្រុមហ៊ុនទាំងអស់នោះ៕
ដោយ ហុក វិបុល





