ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

សមត្ថកិច្ច​ចម្រុះ​ស្រុក​កែវ​សីមា​ចុះ​ឆែកឆេរ​លំនៅឋាន​មេ​ឈ្មួញ​ឈើ​មួយកន្លែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

– អ្នកសារព័ត៌មាន​មួយ​រួប ត្រូវ​បក្សពួក​ឈ្មួញ​ឈើ ៧ នាក់​ក្របួច​កអាវ និង​ឆក់យក​ទូរស័ព្ទ លុប​ឯកសារ​ចោល​គ្មាន​សល់

​មណ្ឌល​គី​រី ៖ កំលាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​កែវ​សីមា មាន​ទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផង កំពុង​ចុះ​ឆែកឆេរ​លំនៅឋាន​មួយកន្លែង   ដែល​គេ​ស្គាល់​ថា​មាន​ម្ចាស់​ឈ្មោះ សួស វ៉ូ​រ៉ា ហៅ​យ៉ាំង ជា​មន្ទ្រីប៉ូលីស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា និង​ជា​មេ​ឈ្មួញ​ឈើ​មួយ​រូប​ផងដែរ  ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦  ចំណុច​គីឡូម៉ែត្រ​១៣៥ ភូមិ​ស្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦​។

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មុន​ឈាន​ដល់​សមត្ថកិច្ច​ចម្រុះ​បើក​ប្រតិបត្តិការ​ទៅលើផ្ទះ​ឈ្មួញ​ឈើ​ខាងលើ​នោះ ដំបូង​ឡើយ មាន​ប្រជាពលរដ្ឋ​ល្អ បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​មណ្ឌលគិរី   ដោយ​អះអាង​ថា​ខ្លួន​បាន ឃើញ​ពី​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ តាម​រយៈ​រថយន្ត​កាម​រី​គូត​ស្វិត និង​រថយន្ត​ឡង់​គ្រីស័រ​ជាច្រើន​គ្រឿង ចូលទៅ​ក្នុង​លំនៅឋាន​ខាងលើ​។

​ភ្លាមៗ​នោះ អ្នកសារព័ត៌មាន​យើង​បាន​រាយការណ៍​បន្តទៅ លោក ជុ​យ សុឃាង នាយ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​។

​ជា​ការឆ្លើយតប លោក ជុ​យ សុឃាង  នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា បានស្នើ​តាមរយៈ​ទូរ​ស​ព្ទ​ឲ្យ​អ្នក​សារ ព័ត៌មាន សូម​ចាំ​ឃ្លាំមើល និង​ផ្តិត​រូបភាព​ពី​សកម្មភាព  នៃ​បទល្មើស​ព្រៃឈើ​នោះ​ឲ្យបាន​គ្រប់​ជ្រុងជ្រូយ ហើយ​ធ្វើ​សេច ក្ដី​រាយការណ៍​ជូន​លោក​ឲ្យបាន​ច្បាស់លាស់ លោក​នឹង​បញ្ជាកំ​លាង​ឲ្យ​ចុះ​ទៅ​បង្ក្រាប ។ ប៉ុន្តែ​ជា​អកុសល កំលាំង​រដ្ឋបាល​ព្រៃឈើ​មិន​ទាន់​មកដល់​ផង ស្រាប់តែ​មាន​បក្សពួក​ឈ្មួញ​ឈើ​ប្រមាណ ៧ នាក់​បាន​មក​ព័ទ្ធ​រថយន្ត​និង​ចាប់​ក្របួច​កអាវ របស់​អ្នកសារព័ត៌មាន ដោយ​បាន​ប្រើ​សំដី​ខ្លាំងៗ​ថា បើ​ចង់បាន​លុយ​ម៉េច​មិន​មក​សុំ​ឲ្យ​ស្រួលបួល បែរជា​មក​ថតរូប​ផ្តេសផ្តាស​អញ្ចឹង ។​

​ខណៈនោះ មនុស្ស​ទាំង​៧​នាក់​ដែល​ជា​បក្សពួក​របស់​ឈ្មួញ​ឈើ​ខាងលើ  បាន​កញ្ឆក់​យក​ទូរ​សព្ទ​ពី​ដៃ អ្នកសារព័ត៌មាន យក​ទៅ​លុប​រូបភាព​ឯកសារ​ផ្សេងៗ និង​រូប​សកម្មភាព​រថយន្ត​មួយគ្រឿង ដឹកឈើ​ចូលទៅ​ក្នុង​ផ្ទះ​ឈ្មួញ ឈើ​រូបនោះ ដែល​អ្នកសារព័ត៌មាន​ព្យាយាម​ថត​បាន​ពី​ក្រៅ​របង​ផ្ទះ ចោល​គ្មាន​សល់ និង​បាន​គម្រាម​មិន​ឲ្យ​អ្នក​សារព័ត៌ មាន​ទៅណា​ឡើយ អស់​រយៈពេល​ប្រហែល​១​ម៉ោង​ក្រោយ ទើប​មនុស្ស​ទាំង​៧​នាក់​នោះ​ចូលទៅ​ក្នុង​ផ្ទះ​វី​ញ ដើម្បី​ធ្វើការ ជំលាស់​ឡាន​ឈើ​ចេញ​ពី​លំនៅឋាន ដើម្បី​បំបាត់ភស្តុតាង ។​

​សួ​ម​ជំរាប​ថា ផ្ទះ​មេ​ឈ្មួញ​ខាងលើនេះ​កាល​ពី​មួយ​ឆ្នាំ​មុន ធ្លាប់​មាន​ដេការឆែកឆេរ​ម្តង​រួចមកហើយ ។
​លោក ជុ​យ សុឃាង  នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា បានឲ្យដឹងថា  ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​អ្នក សារព័ត៌មាន  និង​ដោយ​មាន​បទបញ្ជា​ពីរ​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង  នៃ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី  ក្រុម សមត្ថកិច្ច​ចម្រុះ រូ​ម និង​កំលាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា បាន​ចូល​ឆែកឆេរ​ក្នុង​លំនៅឋាន​មេ​ឈ្មួញ​ខាងលើ ដោយ សម្រេច​រកឃើញ​ប្រណិត ទាំង​ធំ ទាំង​តូច សរុប​ទាំងអស់​ចំនួន​១១០​ដុំ ស្មើ​និង​ប្រមាណ​ជិត​៤​ម៉ែត្រគូប ។  បច្ចុប្បន្ន​ឈើ ទាំងនោះ ត្រូវ​បាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ។ តែ​ទោះ​យ៉ាងណា ម្ចាស់ផ្ទះ​មិន​ត្រូវបាន​ចាប់​ខ្លូន​ឡើយ​។

​រីឯ​អ្នកសារព័ត៌មាន​មួយរូប ដែល​ត្រូវបាន​ក្រុម​ឈ្មួញ​ឈើ​ប្រើ​អំពើហឹង្សាម​កលើអះអាង ថា ខ្លួន​នឹង​ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលា​ខេត្តមណ្ឌលគិរី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ន ៕
​អ៊ិត តុលា​

 

 

IMG-20160704-WA0025 IMG-20160704-WA0024

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.