ខេត្តកំពត ៖ តាមប្រភពព័ត៌ មានពីប្រជាពលរដ្ឋដែលរស់ នៅទីនោះបានឱ្យដឹងថា សិប្បកម្មរោងម៉ាស៊ីនកិនថ្មនៅក្នុង ភូមិកំពង់ត្រាចទី ១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ ត្រាច ខេត្តកំពត មានចំនួន ៥ កន្លែង នៅផ្លូវភ្នំមានចំនួន បួនកន្លែង និងភូមិបឹងធំខាង លិច ឃុំអង្គសុវភី ស្រុកកំពង់ ត្រាច ខេត្តកំពត មួយកន្លែង ទៀត ការបើកសិប្បកម្មរោង ម៉ាស៊ីនកិនថ្មនេះវាបណ្តាលឱ្យ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ យ៉ាងខ្លាំងហើយ និងអាចប៉ះ ពាល់ផលដំណាំរបស់ពួកគាត់ ទៀតផង ។ មិនតែប៉ុណ្ណោះ ក្រុមឈ្មួញបើកសិប្បកម្មទាំង អស់គឺជាផលប្រយោជន៍របស់ ពួកគេផ្ទាល់ខ្លួនតែប៉ុណ្ណោះ គ្មានគិតពីការប៉ះពាល់សុខភាពអ្នកដទៃឡើយ ម្យ៉ាងវិញ ទៀតក្រុមឈ្មួញទាំងអស់បាន ដឹកថ្មចេញពីភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុក កំពង់ត្រាច ខេត្តកំពតយ៉ាង គគ្រឹកគគ្រេងគ្មានអាជ្ញាធរ ណាយកភ្នែកមើលឡើយ ។
តាមប្រភពព័ត៌មានរបស់ ប្រជាពលរដ្ឋមួយទៀតបានឱ្យ ដឹងថា ភ្នំដំរី និងភ្នំជាច្រើន ទៀត នៅក្បែរនោះត្រូវក្រុម រកស៊ីទាំងអស់នេះ បានលួច បាញ់ និងវាយប្រហារមកលើ ភ្នំទាំងអស់នេះ យ៉ាងធ្ងន់ធ្ងរ ដែលជាសម្បត្តិរបស់រាជរដ្ឋា ភិបាល មិនតែប៉ុណ្ណោះប្រជា ពលរដ្ឋដែលរស់នៅទីនោះបាន និយាយទៀតថា ក្រុមឈ្មួញ ដែលរកស៊ីខុសច្បាប់ទាំងអស់ នេះ គ្មានគិតពីផលប្រយោជន៍ របស់ជាតិឡើយ ។ ចំណែកឯ អាជ្ញាធរភូមិ-ឃុំ-ស្រុក និង ខាងមន្ទីររ៉ែ និងថាមពលមាន បានដឹងដែរឬទេ ?៕
ដោយ ៖ ដារ៉ា




