មណ្ឌលគិរី៖ សេចក្ដីរាយការណ៍ពីស្រុកកោះញែកបានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងឃុំរយ៉ និងឃុំណងឃិលិ ក ដែលត្រូវបានជន់លិចកាលពីយប់ថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦នេះ បានស្រក់ទៅវិញស្ទើទាំងស្រុងហើយ ដោយស្ថានភា ពទឹកគឺផ្ដើមស្រកតាំងពីព្រឹកថ្ងៃទី២៩ រហូតមកដល់ព្រឹកថ្ងៃទី៣០នេះ គឺប្រជាពលរដ្ឋអាចធ្វើដំណើរបានធម្មតាហើយ ។
យោងតាមសេចក្ដីរាយការណ៍ក្រោយពីជំនន់ទឹកភ្លៀងបានស្រកទៅវិញនោះ ក៏បណ្ដាលឲ្យផ្លូវចំនួន២ខ្សែបានរងកា រខូចខាត ក្នុងនោះផ្លូវ០១ខ្សែស្ថិតក្នុងឃុំរយ៉ ជាផ្លូវឆ្ពោះទៅភូមិរយ៉លើ និង០១ខ្សែទៅស្ថិតក្នុងឃុំណងឃិលិក ជាផ្លូវឆ្ពោះ ទៅភូមិកោះម្យើល ត្រូវបានទឹកវាយផ្ដាច់ស្ពាន ក្រៅពីនេះផលដំណាំរបស់កសិករដូចជា ស្រូវ ពោត ឪឡឹក ម្នាស់ ក៏ត្រូវបាន ខូចចំនួនដែរ ។
នៅល្ងាចម្សិលមិញនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បាននាំយកអំណោយកាកបាទ ក្រហមមួយចំនួនចែកជូនគ្រួសាររងគ្រោះចំនួន៣គ្រួសារ ដែលស្ថិតនៅក្នុងឃុំរយ៉ ក្នុងនោះមួយគ្រួសារៗ ទទួលបាន តង់១ កន្ទេល១ អង្ក២៥គីឡូក្រាម និងថវិកាចំនួន១០ម៉ឺនរៀល ហើយចំពោះមួយគ្រួសារ ដែលរងគ្រោះធ្ងន់ធ្ងជាងគេ ទទួលបាន ថវិកា២០ម៉ឺនរៀល ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរស្រុកធ្វើការជិកប្រឡាយ ឬដាក់លូរនៅចំណុចប្រសព្វ មុខទឹកឲ្យបានធំជាងនេះ ដើម្បីងាយស្រួលដល់ការរំដោះទឹកចេញពីតំបន់ដែលលិចលង់ ។ ក្រៅពីនេះឯកឧត្តមក៏បានស្នើ ដល់មន្ទីរអភិវឌ្ឈន៍ជនបទ ធ្វើយ៉ាងណាជួសជុលផ្លូវមួយខ្សែ និងស្ពានមួយកន្លែង ដែលទទួលរងការខូចខាត ឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ដូចដើម។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ ផ្លូវលំចំនួន០២ខ្សែ រួមនិងផ្ទះប្រជាពលរដ្ឋមួយចំនួន មានទាំងដំណាំដំដុះរបស់ប្រជាពលរដ្ឋផងដែរ នៅក្នុងឃុំចំនួនពីរ គឺឃុំរយ៉ និងឃុំណងឃីឡឹក បានទទួលរងនូវ ការលិចលង់ពីជំនន់ទឹកភ្លៀង ។
លោក យូ ចាន់ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែកបានឲ្យដឹងថា ផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះគឺបណ្ដាល មកពីទឹក ដែលចេញពីទឹកបឹង និងអូរ ដោយសារតែភ្លៀងធ្លាក់ជាប់គ្នានាប៉ុន្មានថ្ងៃនេះ ហើយមកទល់និងពេលនេះ ឃុំចំនួន ០២ ក្នុងស្រុកកោះញែក កំពុងត្រូវបានរងនូវសំពាធទឹកជំនន់ គឺឃុំរញ៉ និងឃុំណងឃីលិក ក្នុងនោះឃុំរញ៉ គឺមានភូមិចំនួន ០២ ដែលលិចលង់ខ្លាំងតែម្ដង ចំណែកឃុំណងឃីលិក គឺរងផលប៉ពាល់តិចតួចប៉ុណ្ណោះ ។
លោកប្រធានក្រុមប្រឹក្សាស្រុក កោះញែកបានឲ្យដឹងទៀតថា មានផ្លូវចំនួន២ខ្សែផងដែរ ដែលទឹកបានហូរកាត់ធ្វើឲ្យខូចខាត ក្នុងនោះគឺផ្លូវក្នុងភូមិរញ៉លើ លិចចំនួន៤០០ម៉ែត្រ តែម៉ូតូនៅអាចធ្វើដំណើរបាន ចំណែកផ្លូវក្នុងឃុំណងឃិលិក ឆ្ពោះទៅភូមិកោះម្យើលលើ ភូមិកោះ ម្យើលក្រោម គឺត្រូវបានទឹកហូរខ្លាំង បណ្ដាលឲ្យដាច់ស្ពានមួយកន្លែង មិនអាចធ្វើដំណើរបានទេ ។
លោក យូ ចាន់ទី បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋ និងផលកសិកម្មរបស់ពលរដ្ឋមួយចំនួនក៏កំពុងលិចលង់ផងដែរ ដោយក្នុងនោះមានផ្ទះតែ០១គ្រួសារទេ ដែលត្រូវលិចខ្លាំង ពោលគឺលិចដល់ដំបូលតែម្ដង ហើយតាមការប៉ាន់ប្រមាណ របស់អជ្ញាធរគឺមាន ដំណាំរបស់ប្រជាកសិករប្រមាណ ៦០% ក្នុងឃុំរញ៉ ត្រូវលិចលង់ ៕





