ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

​អាវុធហត្ថ​ប្រចាំ​ទិស​នៅ​ស្រុក​កូន​មុំ​បង្ក្រាប​រថយន្ត​បា​ឡែន​ដឹក​ឈើប្រណិត​សង្ស័យ​មិន​បង់លុយ​អោយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី​៖ ប៉េអឹម​ខេត្តស្ទឹងត្រែង ស្នាក់ការ​លេខ​៧៨១ បង្ក្រាប​រថយន្ត​ដឹក​ឈើប្រណិត​១​គ្រឿង ដែល​បាន​ដឹក​ចេញពី​ស្រែ​សាមី ស្រែគរ​ជា​រៀងរាល់​ថ្ងៃ​ចូល​មក​ក្រុង​បាន​លុង ហើយ​ដឹក​ទៅ​លក់​បន្ត​នៅ​ប្រទេ​វៀតណាម ត្រូវបាន​កម្លាំង​ប៉េអឹម​ស្នាក់​ការ​ខាង​លើ​ដេញចាប់បាន ត្រង់​ចំណុច​ស្ថិតនៅ​ភូមិ​៣​ឃុំ​ក្រ​ពាំង​ក្រហម​ស្រុក​កូន​មុំ​ខេត្ត​រតនគិរី​ ​រថយន្ត​បា​ឡែន​ដឹក​ឈើប្រណិត​ប្រភេទ​ធ្នុង​ពេញប្រៀប ចេញ​ពី​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​កម្លាំង​ប៉េអឹម​ស្នាក់ការ​៧៨១ ធ្វើការ​បង្ក្រាប​បាន​នៅក្បែរ​ស្នាក់​និង​ជិត​ស្នាក់ការ​ប៉េអឹម ទិស​ក្របី​ជ្រុំ ដែល​មាន​ឈ្មោះ​ហួរ​ជា​មេ​ស្នាក់​នោះ ហើយ​លោក ហ៊ួ​រ នេះ​មិន​ដែល​ចាប់​បាន​ឈើ​មួយ​ឡាន​ទេ ព្រោះ​គាត់​ជា​អ្នក​រកស៊ី​ឈើ​នៅ​តំបន់​នោះ​ដែរ ។​

​ប្រភព​ប្រជាពលរដ្ឋ​នៅក្បែរ​ស្នាក់ការ​លោក​ហ៊ួ​រ​នោះ​បាន​ឲ្យដឹងថា​ជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​រថយន្ត​តូចធំ ស៊េរី​ទំនើបៗ​ដឹកឈើ​សឹងតែ​រូង​ផ្លូវ​ទៅហើយ គាត់​មិន​ដែល​ឃើញ​លោក​ហ៊ួ​រ ជា​មេ​ប៉េអឹម​ទិស​នោះ​ចាប់​ឡាន​មួយណា​ទេ គឺ​បាន​ត្រឹមតែ​ដាក់​ខែ​-​ថ្ងៃ ធ្វើ​មាន​ធ្វើបាន​តែ​ប៉ុណ្ណោះ ហើយ​ឈើ​ទាំងនេះ​ត្រូវ​ដឹក​ឆ្លងកាត់​មេ​ប៉េអឹម​ស្រុក​កូន​មុំ​ជា​រៀងរាល់ថ្ងៃ​ដែរ តែ​លោករ​ស់ វណ្ណា មេ​ប៉េអឹម​ស្រុក​កូន​មុំ​មិន​ចាប់ ហើយ​អង្គុយ​លា​បាតដៃ​យក​តែ​លុយ​ប៉ុណ្ណោះ​ ។ ហេតុការណ៍​បង្ក្រាប​រថ​យន្ត​ដឹកឈើ​នេះ​នៅ​វេលា​ម៉ោង​៨​នឹង​១៨​យប់​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាំ​២០១៦ កម្លាំង​ប៉េអឹម​ចាប់​រថយន្ត​ខាងលើ​នេះ​ម៉ាក​បា​ឡែន​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​២x១៣៦៥​។​

​លោក​អនុសេនីយ៍ឯក ហង្ស វុទ្ធី ជា​ជំនួយការ​ស្នាក់ការ​៧៨១​បានឲ្យដឹងថា បាន​រកឃើញ​ស្លាក​លេខ​មួយទៀត​នៅក្នុង​រថយន្ត​ដឹក​បទល្មើស​ដែល​មាន​លេខ ភ្នំពេញ​២z.៦០៦១​។

​បច្ចុប្បន្ន កម្លាំង​ប៉េអឹម​បញ្ជូន​មក​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ព្រៃឈើ ៕
​សន ចាន់​ឌី​

 

 

IMG-20160629-WA0042 IMG-20160629-WA0043

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.