កំពង់ស្ពឺ ៖ កាលពី ថ្ងៃទី២៣ មិថុនា ២០១៦ កម្លាំងអាវុធហត្ថស្រុកសំរោងទងបានចុះបង្ក្រាបករណីចោរលួចខោអាវកុងទីន័រ និងរឹបអូសបានវត្ថុតាងមួយចំនួន ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ៖ កាលពី ថ្ងៃទី២៣ មិថុនា ២០១៦ នៅវលាម៉ោងពីររសៀល មានក្រុមចោរមួយក្រុមបានយកឡានកុងតាន័រដឹកខោអាវរោងចក្រដឹកចេញទៅកំពង់សោម មកកាត់សៀល នៅចំនុចផ្លូវលំអូរទឹកអន្ទង់ ចុះមកត្បូងចំងាយ ៣ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ 44 នៅម្តុំគីឡូម៉ែត្រលេខ ២១ និង ២២ ដែលស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រោយពីបានទទួលព័ត៌មាននេះ កំលាំងរបស់កងរាជអាវុធហត្ថស្រុកសំរោងទងបានចុះទៅដល់ ក្រុមចោរបានរត់ចូលព្រៃអស់ហើយរថយន្តកុងតាន័របានបើកចេញទៅមុនបាត់ពេលកំលាំងទៅដល់។
វត្ថុតាងដែលដកហូត រួមមាន ៖ 1-ខោច្រកក្នុងចំនួន ២៧០ ថង់ ក្នុង ០១ ថង់ ៣៦ខោ សរុប ៩៧២០ ខោ
2-រថយន្តកូរ៉េយាន់ដាយ ១២ កៅអី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខកណ្តាល 2A2635 ។
បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបញ្ជូនមកកងរាជអាវុធហត្ថខេត្តចាត់ការតាមនិតិវិធី ៕




