ខេត្តសៀមរាប ៖ អាជីកម្មជីកដីឬកាប់ដីលក់របស់អ្នកមានអំណាច អាចធ្វើទៅបាន ស្ថិតនៅក្នុងឃុំសំបួរក្រុង-ខេត្តសៀមរាប ដែលអជ្ញាធរមិនយកភ្នែកមើលនោះ ត្រូវបានប្រជាពលរដ្ធសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាសុវត្ថិភាពគោក្របីនិងក្មេងតូចៗ ដែលម្ចាស់អជីវកម្មមិនបានធ្វើរបងព័ទ្ធជុំវិញការពារនោះ ម្ចាស់អាជីវកម្មខាងលើនេះមានឈ្មោះ គង់ ។
ប្រភពប្រជាពលរដ្ឋដដែលបានប្រាប់ថា ពួកគាត់ពិកបាក់រស់នៅខ្លាំងណាស់ដោយសារមានដីហ៊ុយជាប្រចាំថ្ងៃ និងផ្លូវពិបាកនិងធ្វើដំណើរទៀត ដោយពួកគេស្រោចទឹកមិនបានគ្រប់គ្រាន់ ហើយឡានដឹកដីទាំងនោះបើកហាក់បីដូចជាមិនសូវគោរពដល់អ្នកដំណើរថ្មើជើង និងកង់ម៉ូតូ ជាពិសេសក្មេងសិស្សសាលាតូចៗ ពេលពេញពីសាលារៀន ។ ពួកគាត់សំណូមពរដល់អជ្ញាធរមេត្តាចុះពិនិត្យមើលអជីវកម្មខាងលើនេះផង កុំអោយឈ្មួញខាងនេះធ្វើតាមតែអំពើចិត្ត បំផ្លិចបំផ្លាញផ្លូវ និងប៉ះពាលដល់ការរស់នៅរបស់ពួកគាត់ ។
អ្នកយកព័ត៌មានយើងក៏បានទំនាក់ទំនង់ជាមួយលោក(ស៊ូប្លាតុង) អភិបាលក្រុងសៀមរាបផងដែរ ពីបញ្ហាខាងលើនេះ ដើម្បីសុំការបំភ្លឺថា តើរណ្តៅដីដល់ក្បាល់ប្រែតខាងនេះ មានច្បាប់ត្រឹមត្រូវដែរឬអត់ តែលោកមិនបានឆ្លើយអោយបានច្បាស់នោះទេ គ្រាន់តែឆ្លើយបានពីបីម៉ាតថាអណ្តៅនោះយូរហើយក៏ថាជាប់រវល់ប្រជុំទៅ ។
ដោយ ៖ លុចណាម រូបភាព ៖ លុច យូរណា



