ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

​នារី​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ចងករ​សម្លាប់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ៖ នារី​ម្នាក់​ត្រូវបាន គេ​ប្រទះឃើញ ចងករ សម្លាប់ខ្លួន នៅ​តំបន់​អង្គរ ខេត្តសៀមរាប ត្រង់ចំណុច ផ្លូវ​ទៅ អង្គរវត្ត ចំងាយ​៣០០​ម៉ែត្រ នៅ​ខាងជើង កន្លែង​ឆែក​សំបុត្រ​ភ្ញៀវ ចូល​ខាងកើត ផ្លូវ​ចំងាយ​១០០​ម៉ែត្រ ស្ថិតនៅ​ក្រុម​ទី​១៥ ភូមិ​មណ្ឌល់​បី សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។​

​មន្ត្រីនគរបាល​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា នារី​ដែល​ចងក​ធ្វើអត្តឃាត​ខាងលើ​នេះ​មានឈ្មោះ ងួន មុន្នី​រ័ត្ន អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិពេ​ងមាស​ត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួយ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប មាន​មុខរបរ​ជា​បុគ្គលិក​ខារ៉ាអូខេ និង​រៀន​អ៊ុតសក់​នៅ​ពេល​ថ្ងៃ ។​

​មន្ត្រី​ដដែល​បាន​បន្តថា នារី​រងគ្រោះ​ពិតជា​បាន​ចងក សម្លាប់​ខ្លួន​ពិត​ប្រា​ដក​មែន​ដោយ​មូលហេតុ​មាន​បញ្ហា​ក្នុង​គ្រួសារ​(​ម្ដាយ​ឈឺ​ធ្ងន់​អត់​មាន​ប្រាក់​មើល​) មិនមែន​ជា​ករណី​ឃាតកម្ម​ទេ​។​ក្រុមគ្រួសារ​នៃ​សព​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ប៉ុន្មាន​ថ្ងៃមុន​នេះ នាង​មាន​ទឹកមុខ​ស្រ​ពន ដោយ​បាន​ប្រាប់​បងប្អូន​ថា ម្តាយ​ខ្ញុំ​ឈឺ​នៅ​ឯក​ស្រុក​។
​សូម​បញ្ជាក់​ផង​ដែរ​ថា នារី​រងគ្រោះ​ប្រហែលជា​លេបថ្នាំ​ប៉ា​រ៉ា​ហើយ​បាន​ចងក​សម្លាប់ខ្លួន​ពីព្រោះ​នៅ​កន្លែងកើតហេតុ​ឃើញ​មាន​សំបក​ថ្នាំ​ប៉ា​រ៉ា​ចំនួន​០៣​បន្ទះ និង​របស់របរ​មួយចំនួនទៀត​។

​ប​ច្ច​ប្បន្ន សព​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ពោធិ​លង្កា ៕
​ដោយ ៖ លុច​ណា​ម​

 

20160624re1 (2) 20160624re1 (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.