ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

មន្រ្តី​​បរិ​ស្ថាន​ខេត្ត​មណ្ឌលគីរី​បញ្ចេញ​កណ្តាប់ដៃ​ដែក​បង្ក្រាប​បទល្មើស​ព្រៃឈើ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រោយពី​ទទួលបាន​សិទ្ឋ​ក្នុង​កា​រ​គ្រប់គ្រង​ដី​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ពី​ក្រសួង​កសិកម្ម​ថ្មីៗ​កន្លងទៅនេះ គេ​សង្កេតឃើញថា មន្ត្រី​របស់​មន្ទីរ​បរិ​ស្ថាន​ខេត្ត​បាន​កំពុង បញ្ចេញ​កណ្តាប់ដៃ​ដែក​បង្ក្រាប​បទល្មើស​ព្រៃឈើ យ៉ាង​មមាញឹក ខណៈ​រថយន្ត​ដឹកឈើ​ខុស​ច្បាប់​ចំនួន​៧​គ្រឿង ត្រូវបាន​ចាប់​បង្ក្រាប​ជា​បន្តបន្ទាប់​ក្នុង​ខែមិថុនា នេះ​។​

​ករណី​ថ្មី​ដែល​មន្ត្រី​បរិស្ថាន​ទើប​ប្រតិបត្តិការ​កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រសៀល ថ្ងៃទី​២១ មិថុនា ២០១៦ នៅ​ចំនុច​គីឡូម៉ែត្រ​១៥៩(​កន្លែង​កិន​ថ្ម​)​ក្នុង​ភូមិសាស្ត្រ​ឃុំ​អូរ​អាម ស្រុក​កែវ​សីមា គឺ​រថយន្ត​កាមរី​គូថ​ហើម ពណ័​ខ្មៅ អត់​ស្លាក​លេខ​មួយគ្រឿង ត្រូវបាន ចាប់​បង្ក្រាប​ភ្លាមៗ​នៅពេល​ដែល​ឈ្មួញ​កំពុង​ដឹកជញ្ជូន លើ​ផ្លូវជាតិ​លេខ​៧៦​ពី​ស្រុក​អូររាំង ឆ្ពោះ​ទៅ​ស្រុក​កែវ​សីមា​។​

​លោក រ័ត្ន សុវណ្ណ ប្រធាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា បានឲ្យដឹងថា នៅ​ពេល​កម្លាំង​កំពុង​ចុះ​ល្បាត​តាម​ដងផ្លូវ​ពី​ស្រុក​កែវ​សីមា ទៅ​ស្រុក​អូររាំង បាន​ប្រទះ​ឃើញ​រថយន្ត​ល្មើស​ខាងលើ​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ ក៏​ស្ទាក់​ចាប់បាន​ភ្លាមៗ​។​លោក​បន្តថា នៅ​ពេល​កម្លាំង​កំពុង​ប្រតិបត្តិការ អ្នកបើកបរ​រថយន្ត​បាន​រត់​គេច​ចូល​ព្រៃ​បាត់​ស្រមោល​។​

​រថយន្ត​ដឹកឈើ​ខុសច្បាប់​ដែល​ជំនាញ​បរិស្ថាន​ចាបបាន​ចៃដន្យ​នោះ មាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​១០​កំណាត់ តែ​នៅ​មិន​ទាន់​វាស់វែង​នៅឡើយ​ទេ​។​បច្ចុប្បន្ន​វត្ថុតាង​បាន​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

 

 

IMG-20160623-WA0027 IMG-20160623-WA0028

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.