ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

លោក ចាន់ សូផាត និង​លោក យឹម វណ្ណៈ បើកភ្លើង​ខៀវ​ឱ្យ​ចែ​ពិដោ និង​ចែ​ដែត នាំ​ទំនិញ​គេច​ពន្ធ​ខុសច្បាប់ បង់​ត្រឹមតែ ៣០ ទៅ ៤០​ភាគរយ​ប៉ុណ្ណោះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មេ​ឈ្មួញ​ធំៗ​ចំនួន​បី​រូប គឺ​ចែ​ពិដោរ​, ចែ​ដែក និង​លោក​ផ្កាយ ៣ មួយ​រូប​ទៀត បាន​នាំ​ទំនិញ​គេច​ពន្ធ ឆ្លងកាត់​ច្រក​តំបន់​ដូនរ័ត្ន​, ច្រក​ចាន់​មូល ច្រក​ដារ ឬ​ដូង​៧​ដើម ច្រករបៀង​ស្នំ​ជាដើម​…. ក្លាយទៅជា​ទម្លាប់​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ រវាង​មេ​ឈ្មួញ​និង​មេ គយ​គ្រប់គ្រង​នៅ​ទីនោះ បំផ្លាញ​ថវិកា​ពន្ធ​នាំ​ចូល​របស់​រដ្ឋ ផ្ទុយ​ពី​គោលការណ៍ ឬ​ការ​រឹតបន្តឹង​របស់​ថ្នាក់លើ ។​

​ជាទូទៅ​ចែ​ពិដោរ និង​ចែ​ដែត ក្រៅពី​នាំ​ទំនិញ​ចាប់ហួយ និង​ប្រេងឆា​គាត់​ក៏​មាន​នាំចូល​ប្រភេទ​ជា​ត្រាក់ទ័រ រថយន្ត​ដឹក​ដី តាម​ច្រក​របៀប​ស្នំ ។ ករណី​ខ្លះ​គយ​ចល័ត​ចាប់​ស្ងាត់​បាន​មួយ​ដង្ហើម​ចង្រឹត​ក៏​លួច​នាំ​ចូល​បន្តទៀត ។​

​លោក ចាន់ សូផាត ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​មេមត់​គ្រប់គ្រង​ច្រក​តំបន់​ដូនរ័ត្ន និង​ច្រក​ទ្វេភាគី​ចាន់​មូល ក៏​ដូច លោក យឹម វណ្ណៈ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ច្រក​ដារ ឬ​ដូង ៧​ដើម ជាមួយ​នឹង​ការគ្រប់គ្រង​ច្រករបៀង ៤ ទៅ ៥​កន្លែង​ទៀត បាន​ត្រូវដង​ត្រូវផ្លែ​អនុញ្ញាតឱ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ហូរ​ចូល​យ៉ាង​អនាធិបតេយ្យ​ក្នុង​នោះ​មាន ឈ្មួញ ៣​រូប​ជា អាជីព​នាំ​ទំនិញគេចពន្ធ​ចូល​អាច​ផ្តើម​ពី​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ដូចជា ចែ​ពិដោរ ចែ​ដែត និង​លោក​ផ្កាយ​៣ ដោយ​គ្រាន់តែ​បង់ ពន្ធ​នាំចូល​ត្រឹមតែ ៣០ ទៅ ៤០​ភាគរយ​ប៉ុណ្ណោះ ។ ដោយឡែក​ឈ្មួញ​ផ្សេងៗ​ទៀត​ក៏​មាន​រូបភាព​ប្រហាក់ប្រហែលគ្នា​ដែរ ។​

​ករណី​ចែ​ពិដោរ ចែ​ដែត និង​លោក​ផ្កាយ ៣ ទំនិញ​គាត់​ធ្លាប់​មាន​ក្រុម​គយ​ចល័ត​របស់លោក គាត គា​រ៉ាត់ បង្ក្រាប ចាប់ ញឹកញាប់​ក៏ដូចជា បទល្មើស​ឈើ​ជាដើម ប៉ុន្តែ​លោក ចាន់ សូផាត និង​លោក យឹម វណ្ណៈ មេ​គយ​គ្រប់គ្រង​នៅ​ទីនោះ​នៅតែ បង្ហាញ​ពី​ភាព​គឃ្លើន​ដដែល ។​

​ក្រុម​ឈ្មួញ​បាន​រៀបរាប់​ឱ្យដឹងថា ច្រក​ដូនរ័ត្ន ច្រក​ចាន់​មូល ច្រក​ដារ ឬ​ដូង ៧​ដើម ទំនិញគេចពន្ធ​ឆ្លងកាត់​ពី​វៀតណាម​ចូលមក តែ​ចំពោះ​ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​ច្រក​ខាងលើនេះ មាន​លួច​ចេញ​បទ​ល្មើស​ឈើ និង​ហូរ​ចូល​វិញ​ត្រាក់ទ័រ រថយន្ត​ដឹក​ដី​គេចពន្ធ ហើយ​ជួនកាល​ធ្វើ​ជា​រូបភាព​មក​ភ្ជួរស្រែ​រួច​ក៏​នាំ​ចូល​បំបាត់​ពន្ធ​របស់​រដ្ឋ​ទាំង​បំពាន ។​

​ករណីនេះ សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ចាន់ សូផាត និង​លោក យឹម វណ្ណៈ បានទេ ដោយ​ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល ៕

 

 

aunpoanmonyroath_kunnhoem_prachchan

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.