ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ព្រះមហាក្សត្រ យាង​ជា​ព្រះរាជអធិបតី ក្នុង​ទិវា​ជាតិ​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​លើក​ទី​១ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ បាន​យាង​ជា​ព្រះរាជអធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ព្រះរាជ​ទិវា​ជាតិ​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​លើក​ទី​១ ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​ការ​ប្រារព្ធ​ព្រះរាជ​ទិវា​ជាតិ​នេះ ក៏​មាន​ការចូលរួម​ពី​សម្ដេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​លោក Francois Xavier ROUX សាស្ត្រាចារ្យ​វះកាត់​ប្រព័ន្ធ​ប្រសាទ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត ព្រមទាំង​មាន​មន្ត្រី​សុខាភិបាល់​ជាតិ និង​អន្តរជាតិ​ចូលរួម​ជាច្រើន​នាក់ ដែល​បាន​ធ្វើឡើង​ក្នុង​អគារ​ប្រព័ន្ធ​ប្រសាទ​ផ្ទាល់​។​

​ថ្លែង​ក្នុង ​ពិធី​ប្រារព្ធ​ទិវា​ជាតិ​ខាងលើ លោក ម៉ម ប៊ុនហេង បានបញ្ជាក់​ថា អគារ​ប្រព័ន្ធ​ប្រសាទ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៤ ​ក្រោម​ព្រះរាជអធិបតីភាព​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី និង​មាន​ការ​អមដំណើរ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា «​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​បុគ្គលិក​បម្រើការ​ចំនួន​១,២៤២​នាក់ ក្នុងនោះ​មាន​សាស្ត្រាចារ្យ​៤១​នាក់ វេជ្ជ​បណ្ឌិ​ឯកទេស​១២១​នាក់ វេជ្ជបណ្ឌិត​៤២​នាក់ ឱសថ​បណ្ឌិត​៤​នាក់ គិលានុបដ្ឋាក​-​យិកាម​ធ្យ​ម​, គិលានុបដ្ឋាន​ដាក់​ថ្នាំ​សណ្ដំ និង​ឆ្មប ៦៤៤​នាក់ និង​បុគ្គលិក​ផ្សេងៗ ចំនួន​៣៩០​នាក់​»​។​

​សូមជម្រាបថា ព្រះរាជ​ទិវា​ជាតិ​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ ខាងលើ​នេះ​ជា​ការ​ប្រារព្ធ​ឡើង​ដំបូងបង្អស់ នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​រៀបចំ​ក្រោម​ព្រះរាជអធិបតីភាព​របស់​ព្រះមហាក្សត្រ ដោយ​កំណត់​យក​ថ្ងៃទី​២០ ខែ​មិថុនា​នេះ​ ​ជា​ថ្ងៃ​ប្រារព្ធ​តរៀង​ទៅ ៕

 

 

20160621ch2 (2) 20160621ch2 (3) 20160621ch2 (4) 20160621ch2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.