ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

​ពលរដ្ឋ​ប្រទះឃើញ​អាវុធ​AK១​ដើម​នៅ​គំនរ​សំរាម អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ប្រគល់​អំណោយ​និង​ថវិកា​ជា​ការលើកទឹកចិត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​យក​គ្រឿង​អាហារ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រទះឃើញ​អាវុធ​AK47 មួ​យ​ដើម​គុណភាព​នៅ​៩០​ភាគរយ ពុំ​មាន​បង់ និង​គ្រាប់​ឡើយ ។ ជាក់ស្តែង​កម្លាំង​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត​បាន​លើកទឹកចិត្ត​និង​យក​អំណោយ​ជូន​ដល់​ពលរដ្ឋ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ដឹកនាំ​ដោយ លោក​វរ​:​សេនីយ៍​ឯក បោ​ន ប៊ិន មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត លោក​វរ​:​សេនីយ៍​ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ។​

​លោក​វរ​:​សេនីយ៍​ឯក បោ​ន ប៊ិន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បាន​មានប្រសាសន៍ថា ជានិច្ច​ជា​កាល​កម្លាំង​អាវុធហត្ថ​តែងតែ​យកចិត្តទុកដាក់​ដល់ សុវត្ថិភាព ស្ថេរភាព សន្តិសុខ និង​បង្ក្រាប​រាល់​បទល្មើស​ជាក់ស្តែង​ជា​បន្តបន្ទាប់ ទាំងអស់​នេះ​ជា​ការដឹកនាំ និង​បទបញ្ជា​ដ៏​តឹងរឹង​របស់​លោក​ឧត្តមសេនី​យ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។

​ក្នុងឱកាស​នោះ លោក​វរ​:​សេនីយ៍​ឯក បោ​ន ប៊ិន ក៏​បាន​ផ្តាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ប្រសិនបើ​ប្រទះឃើញ អាវុធ​យុទ្ធ​ភ័ណ​មិនទាន់​ផ្ទុះ​ត្រូវ​រាយការណ៍ ជូន​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ ដែល​នៅ​ជិត​លំនៅដ្ឋាន​របស់​បងប្អូន​យើង​។

​អ្នក​រើស​អេតចាយ​ម្នាក់​ប្រទះឃើញ​អាវុធ​នោះ​មានឈ្មោះ ទឹម ហន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា អាវុធ​ប្រភេទ AK47 នេះ​ខ​ណះ​ពេល​គាត់​ទៅ​រើស​អេតចាយ នៅ​គំនរ​សំរាម​ស្រាប់តែ​ឃើញ​ក្រណាត់​ភួយ​រុំ ក៏​សង្ស័យ យក​មក​ហែក​មើល​ក៏​ឃើញ​អាវុធ រួច​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាមៗ​តែម្តង ។​ការលើកទឹកចិត្ត​ដល់​គាត់​ដូច​ជា អំណោយ​ដែល​ទទួលបាន អង្ករ​៥០​គីឡូក្រាម ទឹកត្រី ទឹក​ស៊ី​អី​ុ​វ ៥​យួរ ទឹក​សុទ្ធ​៥​កេស មី​៥​កេស និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​៕

 

 

20160615b (2) 20160615b (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.