ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ដឹក​ឈើ​ខុសច្បាប់​ស្ទាក់​ចាប់​បាន ខ​ណះ​កំពុង​ដឹកជញ្ជួន​ចេញពី​ដែន​ជំរក​សត្វ​ព្រៃកែ​វសីមា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖ រថយន្ត​កែរ​ច្នៃ​មួយ​គ្រឿង​ដឹក​ឈើ​ខុសច្បាប់​ត្រូវ​បាន​អាវុធ ហត្ថ​ខេត្តមណ្ឌលគិរី ស្ទាក់​ចាប់​បានប្រគាល់​អោយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ខ​ណះ​កំពុង​ដឹកជញ្ជួន​ចេញពី​ដែន​ជំរក​សត្វ​ព្រៃកែ​វសីមា ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដែល​ពីមុន​តំបន់​ព្រៃ​កា​ពារ​អភិរក្ស​ជីវចំរុះ​សីមា គ្រប់គ្រង​ដោយ ក្រសួង​កសិកម្ម ។

​ការបង្ក្រាប​រថយន្ត​កែឆ្នៃ​ខាងលើ​ធ្វើឡើង​នៅ​ម៉ោង​ប្រមាណ​៧​និង​១០​នាទី​ព្រលប់​ថ្ងៃ​១៣​មិថុនា​២០១៦ ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។

​ប្រភព​ច្បាស់ការ​បានអោយដឹងថា រថយន្ត​កែឆ្នៃ​ខាងលើ​មាន​ម្ចាស់​ឈ្មោះ​តា​យ៉ែម ជា​ខ្សែរ​ស្រ​ឡាយ​របស់​មេ​បញ្ជា ការរង​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​មណ្ឌលគិរី មាន​ទីលំនៅ​គីឡូ​ម៉ែត​១៣៦​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆ្នែង​បានអោយដឹងថា រូបភាព​ដែល​ឈ្មោះ​តា​យ៉ែម រកស៊ី​ឈើ​បច្ចុប្បន្ន​គឺ ដឹក​ប្រភេទ​ឈើ​គ្រឿងផ្ទះ​មក​ទំលាក់​នៅ​ដី​ចំការ​របស់​ខ្លួន​និង​លក់​ចែកចាយ​អោយ​រថយន្ត​ស៊ាំ​យ៉ុង​ដឹក​បន្ត​ទៅ​ខេត្ត​ត្បូងឃ្មុំ ចំណែក​ឈើ​ជ្រុង​ធំៗ​គឺ​ដឹក​យកទៅ​លក់​នៅ​ព្រំដែន​កម្ពុជា​វៀតណាម ចំនុច​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី​និង​ក្រចេះ​។​

​លោក ជុ​យ សុឃាង នាត​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា បានឲ្យដឹងថា មន្ត្រី​អាវុធហត្ថ​ពិតជា​បានប្រគាល់​រថយន្ត​កែរច្នៃ​១​គ្រឿង​ព្រមទាំង​ឈើ ទាំង​ឈើ​ចំនួន​១២​ដុំ មាន​មុខកាត់​ចាប់ពី​៤០​សង់​ទី​ម៉ែត​គុណ​និង​៤០​សង់​ទី​ម៉ែត ប្រវែង​៤​ម៉ែត ស្មើនឹង​៥,៥២៦​ម៉ែត​គូប អោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រក្សាទុក​មែន ដោយ​កម្លាំង​អាវុធហត្ថ ស្ទាក់​ចាប់បាន​នៅ​ចំណុច​អូរ​ខ្ចង ស្ថិតនៅ​ភូមិ​ឆ្នែង​ឃុំ​ស្រែ​ខ្ទុម​ស្រកែ​វសីមា ដែល​ចំ​ណុ​ខាងលើ​ជា​ដែន​សមត្ថកិច្ច​របស់​ម​ន្ទីរ​បរិស្ថាន​៕

 

IMG-20160615-WA0011

IMG-20160615-WA0010

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.