ព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៩ ខែមិថុនា ឆ្នាំ២០១៦ វេលា ម៉ោង ៨ និង ០៥នាទី នៅ សាលាក្រុងព្រះវិហារ ដែល មានលោក នុត សោភ័ណ អភិបាលក្រុងព្រះវិហារ លោក គង់ មករា ប្រធានមន្ទីររ៉ែ ថាមពលខេត្តព្រះវិហារ ឯកឧត្តម លី ឃួង អាជ្ញាធរ អគ្គិសនីកម្ពុជា និងលោក ប្រធានអគ្គិសនីព្រះវិហារដែល ត្រូវប្រឈមជួយដោះស្រាយ បញ្ហាភ្លើងដែលឡើងកុងទ័រ ហួសកម្រិតធ្វើឱ្យប្រជាពលរដ្ឋ និងអាជីវករដែលលក់ក្នុងផ្សារ ម្ចាស់ផ្ទះសំណាក់រាប់រយនាក់ នៅក្នុងក្រុងព្រះវិហារបានធ្វើ ពាក្យបណ្តឹងនិងឡើងមកតវ៉ា សូមអោយឯកឧត្តម អាជ្ញាធរ អគ្គិសនីកម្ពុជា លោកអភិបាល ក្រុង លោកប្រធានមន្ទីររ៉ែនិង ថាមពលខេត្តព្រះវិហារជួយ ដោះស្រាយជូនពួកគាត់ផង ។
ប្រជាពលរដ្ឋបានប្រាប់បន្ត ឱ្យដឹងទៀតថា កាលពីភ្លើង នៅ១គីឡូវ៉ាត់ ២៦០០រៀល ពួកគាត់ប្រើអស់តែ ១០ ទៅ ២០ គីឡូវ៉ាត់ ។ ប៉ុន្តែដល់ទៅ ភ្លើងចុះតម្លៃមក ១ គីឡូវ៉ាត់ ១៥០០រៀលវិញ ស្រាប់តែ កុងទ័រភ្លើងឡើងហួសកម្រិត ពី ១ភាគ ទៅដល់ ១០ភាគ ឯណោះ ។ ដូច្នេះសូម ឯក-ឧត្តម អស់លោក មេត្តាជួយ ពួកគាត់ផង ។
នៅក្នុងឱកាសនោះដែរ លោក នុត សោភ័ណ្ឌ អភិបាលក្រុងបានឡើងបញ្ចោញ យោបល់ជម្រាបជូនប្រជាពលរដ្ឋថា សូមបងប្អូនពុកម៉ែ កុំព្រួយបារម្ភអ្វី ។ ឥឡូវនេះ លោកប្រធានអាជ្ញាធរជាតិ អគ្គិសនី លោកបានចុះមក ផ្ទាល់ហើយដោយបានដាក់ ឧបករណ៍វាស់ស្ទង់នាឡិកា ស្ទង់វាស់កុងទ័រទំនើបយកមក វាស់ស្ទង់ជូនប្រជាពលរដ្ឋនឹង បានចុះទៅផ្ទាល់ដល់ផ្ទះប្រជា ពលរដ្ឋនិងបានទៅពិនិត្យកុង ទ័រដល់ផ្ទះទៀតផង និងមាន ការចុះផ្សាយបន្តនៅលេខ ក្រោយទៀត ៕





