ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

សមត្ថកិច្ច​ចម្រុះ​ឆ្មក់​ចូល​អាហា​រដ្ឋា​ន​មួយកន្លែង រឹបអូស​បាន​សត្វ​អណ្តើក​៥០​ក្បាល និង​សត្វ​ត្រ​កួត​១៣​ក្បាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ សត្វព្រៃ​ជាច្រើន​ក្បាល ក្នុងនោះ​មាន សត្វ​អណ្តើក​ចំនួន​៥០​ក្បាល​ទម្ងន់​៤៩​គីឡូក្រាម និង​សត្វ​ត្រកួត​ចំនួន​១៣​ក្បាល​ទម្ងន់​៤៣.៩​គីឡូក្រាម រួម​ទាំង​សាច់​កាប់​ចំរុះ​ចំនួន​៥​គីឡូក្រាម​ទៀត ត្រូវបាន​កម្លាំង​ចំរុះ រួមមាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន មន្ត្រី​អភិរក្ស​សត្វព្រៃ​(MJP) នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ និង​កងរាជអាវុធហត្ថ​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ឆ្មក់​ចូលក្នុ ង​អាហា​រដ្ឋា​ន​មួយកន្លែង និង​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​បាន​ម្នាក់​យក​ទៅ​សួរនាំ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន ។​

​ហេតុការណ៍ ចុះបង្ក្រាប​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ជាប់​ព្រំប្រទល់​រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​បា ត់​ដំបង ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ បានឱ្យដឹងថា ក្រោយពី​មាន​ការបញ្ជារ ពី​លោក ព្រះរាជអាជ្ញារង ទើប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ម្ចាស់ ហាង​ជួញដូរ​សត្វព្រៃ​ខាងលើនេះ មានឈ្មោះ ទៀង សែន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​ជនពិការ​ជើងឆ្វេង រស់នៅ​ភូមិ​ខាងលើ ដោយ​រឹបអូស​បាន​សត្វព្រៃ​ដូច​ជា​សត្វ​អណ្តើក​ចំនួន​៥០​ក្បាល ទម្ងន់​៤៩​គីឡូក្រាម សត្វ​ត្រកួត​ចំនួន​១៣​ក្បាល​ទម្ងន់​៤៣.៩​គីឡូក្រាម រួម​ទាំង​សាច់​កាប់​ចំរុះ​ចំនួន​៥​គីឡូក្រាម ។​

​ប្រភព​បន្តទៀតថា សត្វព្រៃ​ទាំងនេះ​ខាង​រដ្ឋបាល​ព្រៃឈើ នឹង​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​យក​ទៅ​ព្រលែង​នៅក្នុង​ព្រៃ ដែល​មាន​សុវត្ថិភាព​។ ចំណែកឯ​ជនសង្ស័យ​ខាងលើ ត្រូវបាន​កសាង​សំនុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ ឈ្មោះ ទៀង សែន ខាងលើ បានឱ្យដឹងថា កន្លងមក​គាត់​ធ្លាប់​ទិញ​សត្វ​ទាំងនោះ​ដែរ ដោយ​គ្រាន់តែ​ទិញ​ធ្វើ​ម្ហូប ដើម្បី​លក់​ទទួលភ្ញៀវ​ដែល​មក​លេង​កំសា ន្ត​នៅ​ខ្ចុះ​របស់គាត់ តិចតួច​ប៉ុណ្ណោះ ដោយ​គាត់​មិនមែនជា​អ្នកជួញដូរ​សត្វព្រៃ​អ្វី​នោះទេ ។

​លោក​បន្ត​ទៀត​ថា តែ​នៅ​ថ្ងៃកើតហេតុ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ជា ច្រើន​នាក់​សម្រុក​យកមក​លក់​ឱ្យ​គាត់ ទើប​ទិញ​ទុក​ធ្វើ​ម្ហូប​ក៏ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែម្តង ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​សត្វព្រៃ​ជាច្រើន​នៅ​តាម​ហាង​មួយ​ចំនួន​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវគេ​លក់ដូរ​យ៉ាង​គគ្រឹកគគ្រេង កម្រ​ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ណាស់ ហើយ​គេ ឃើញ​អ្នក​ខ្លះ​ចូល​ក្នុង​ហាង​ទិញ​កម្មង់​យកតែ​សត្វព្រៃ​មក​ហូប​ប៉ុណ្ណោះ​៕
​ដោយ ៖ នីយ៉ា​

 

 

IMG-20160614-WA0004 IMG-20160614-WA0002 IMG-20160614-WA0003

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.