ខេត្តប៉ៃលិន ៖ បើតាមរបាយការ ណ៍របស់លោក សេង រ៉ន ប្រធាន មន្ទីរសុខាភិបាលខេត្តប៉ៃលិនបានឱ្យ ដឹងថា មន្ទីរបាននឹងកំពុងអនុវត្តន៍ គោលការណ៍ធ្វើរោគវិនិច្ឆ័យរហ័ស និងព្យាបាលគ្រុនចាញ់បានទាន់ពេល នៅសេវាសុខភាពសាធារណៈដែលមាន ៦ មណ្ឌលសុខភាព និងមន្ទីរ ពេទ្យបង្អែក ១ ផ្តល់នូវការថែទាំ ដោយមន្ត្រីបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវមានឧបករណ៍ ធ្វើរោគវិនិច្ឆ័យនិងឱសថមានគុណ ភាពល្អ ។
ក្នុងនោះដែរ មន្ទីរបាននឹងកំពុង អនុវត្តន៍សកម្មភាពអ្នកស្ម័គ្រចិត្ត ព្យាបាលគ្រុនចាញ់នៅសហគមន៍ ដែលបច្ចុប្បន្នបានពង្រីកគ្រប់ភូមិ នៅទូទាំងខេត្តហើយបានដើរតួនាទី យ៉ាងសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលគ្រុនចាញ់ទាន់ពេល វេលាមុនជំងឺនេះវិវត្តន៍ទៅរកភាព ធ្ងន់ធ្ងរ និងបានរួមចំណែកកាត់ បន្ថយការចំណាយផ្សេងៗរបស់ ប្រជាពលរដ្ឋក្នុងការស្វែងរកការ ព្យាបាល ។ បច្ចុប្បន្នសេវាព្យាបាល ដោយអ្នកស្ម័គ្រចិត្តមានប្រជាប្រិយ ភាព ព្រោះថាចំនួនករណីជំងឺគ្រុន ចាញ់ព្យាបាលដោយសេវាសហគម ន៍មានការកើនឡើងជាលំដាប់ចាប់ តាំងពីឆ្នាំ២០០៨ប្រៀបធៀបជា មួយសេវាសុខភាពសាធារណៈ ។
លើសពីនេះទៅទៀត ចាប់ពី ឆ្នាំ២០១២ ជាឆ្នាំចាប់ផ្តើមពង្រីក សេវាសហគមន៍គ្រប់ភូមិចំនួនជំងឺ គ្រុនចាញ់ព្យាបាលដោយសហគមន៍ មានចំនួនប្រហាក់ប្រហែលចំនួន ដែលព្យាបាលដោយសេវាសុខភាព សាធារណៈទាំង ៧ ។ បានអនុវត្ត ការគ្របដណ្តប់មុងប្រភេទ ឡឡីណ ដែលមានប្រសិទ្ធភាពការពារមូស ខាំបានរយៈពេល ៣ឆ្នាំ ។ ការចែក ចាយមុងជាទ្រង់ទ្រាយធំរាល់ ៣ ឆ្នាំម្តង គឺនៅឆ្នាំ២០០៩, ឆ្នាំ២០១២ និងឆ្នាំ២០១៥ ។ ក្រៅពីនេះក៏មាន សកម្មភាពកម្ចីមុងសម្រាប់ពលករ ចល័តដែលមកធ្វើការតាមកសិដ្ឋាន នានាដែលមិនបានទទួលមុងពីយុទ្ធ នាការចែកចាយ ។ ដូច្នេះប្រជា ពលរដ្ឋគ្រប់រូបមានឱកាសទទួល មុងជ្រលក់ថ្នាំគ្រប់ៗគ្នា ។
មន្ទីរក៏បានអនុវត្តសេវាអប់រំ សុខភាពដែលរួមចំណែកជួយលើក កម្ពស់ការចូលរួមរបស់សហគមន៍ ក្នុងការស្វែងរកការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលនិងបង្កាកុំឱ្យ មានការចម្លងនៃរោគគ្រុនចាញ់ ។ សកម្មភាពអប់រំសុខភាព ធ្វើសកម្ម ភាពតាមរយៈអ្នកស្ម័គ្រចិត្តភូមិ អ្នក ស្ម័គ្រចិត្តព្យាបាលគ្រុនចាញ់ភូមិមន្ត្រី សុខាភិបាលការដាក់តាំងផ្ទាំង ប៉ាណូអប់រំតាមវិទ្យុ ទូរទស្សន៍ និង តាមរយៈព្រឹត្តិការណ៍នានាដូចជា ការប្រគុំតន្ត្រី,ការបញ្ចាំងភាពយន្ត ភ្ជាប់ដោយសារអប់រំសុខភាព ទិវា គ្រុនចាញ់ជាតិដែលប្រព្រឹត្តទៅ រាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៩និង តាមរយៈធម្មយាត្រា… ៘
ជាលទ្ធផលនៃការអនុវត្តដូច ខាងលើនេះករណីធ្ងន់ធ្ងរបានថយ ចុះពី៨១ករណី នៅឆ្នាំ២០០៨មក ត្រឹម ១១ករណី នៅឆ្នាំ២០១៥ ។ គ្មានករណីស្លាប់ដោយសារគ្រុន ចាញ់តាំងពីឆ្នាំ២០០៩ មក ។ បើ ប្រៀបធៀប ៣ខែ ដើមឆ្នាំ២០១៥ និង២០១៦ ចំនួនករណីគ្រុនចាញ់ បានថយចុះពី ១៣៨ករណី ក្នុង ៣ ខែ ដើមឆ្នាំ២០១៥ មក ៦១ករណី ក្នុង៣ខែ ដើមឆ្នាំ២០១៦ ។ បើ គិតជាអត្រាអាំងស៊ីដង់នៃជំងឺគ្រុន ចាញ់គ្រប់ទម្រង់បានថយចុះគួរឱ្យ កត់សមាល់ ។ អាត្រាអាំងស៊ីដង់ បានធ្លាក់ចុះពី ៣៩,៥លើ ប្រជាពល រដ្ឋ ១ពាន់នាក់ ក្នុងឆ្នាំ២០០៩ មក ៦,៥លើប្រជាពលរដ្ឋ ១៣ពាន់នាក់ ក្នុងឆ្នាំ២០១៥ ៘ នៅមានលទ្ធ ផលជាច្រើនទៀតដែលមន្ទីរសុខាភិបាលខេត្តសម្រេចបាន ៕



