ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ

ការផ្សព្វផ្សាយ​សារាចរ​លេខ​០០៧ សរ​.​សក​​របស់​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ​២០១៦​នេះ មន្ទីរ​សាធារណការ​និង ដឹកជញ្ជូន​ខេត្ត​សៀមរាប ដែល​ដឹក នាំ​ដោយ​លោក​ជួត​ច័ន្ទ​តារា​អនុប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត ទទួលបន្ទុក​ការងារ​សណ្តាប់ ធ្នាប់​រួម​នឹង​មន្ត្រី​ជំនាញ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​សារាចរ​លេខ​០០៧ សរ​.​សក របស់​ក្រសួង​សាធារណការ​និង ដឹកជញ្ជូន ស្តីពី​ការគ្រប់គ្រង​ដី​ចំណី​ផ្លូវ​នៅតាម​បណ្តា​ផ្លូវជាតិ​មាន​លេខ​មួយ​ខ្ទង់​និង​ពីរ​ខ្ទង់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុង​សកម្មភាព​ធ្វើការ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​សារាចរ​លេខ​០០៧​សរ​.​សក​ស្តីពី​ការ​ពង្រឹក​ការគ្រប់គ្រង និង ការប្រើប្រាស់​ដី​ចំណី​ផ្លូវ នៅក្នុង​ក្រុង​សៀមរាប​ដែល​ត្រូវបាន​បងប្អូន​យើង​មួយចំនួន បាន​យក​ទៅ​ប្រើប្រាស់​មិន មាន​ការអនុញ្ញាត​ច្បាប់​ពី​អាជ្ញាធរ​ឬ អង្គភាព​ជំនាញ ដែល​ធ្វើឲ្យ​បង្ក​ឲ្យ​នូវ​ភាពអាណាធិបតេយ្យ នៅតាម​ដងផ្លូវ សាធារណៈ​បាត់​នូវ​សណ្តាប់ធ្នាប់​រៀបរយ ដោយ​បាន​យក​ដី​ចំណីផ្លូវ ដែល​ជា​ផ្លូវ​ថ្មើរជើង​ធ្វើដំណើរ​ទៅ​មក​ដាក់ ជា​កន្លែង​ធ្វើ​អាជីវកម្ម ទៅ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ដែល​បង្ក​ធ្វើឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​នៅតាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៦​សំខាន់​នៅ​មុខ​ផ្សារលើ​ធំថ្មី​នេះ​តែម្តង ។​ម្យ៉ាង​ទៀត​ដោយ​ខេត្ត​សៀមរាប​ដែល​ជា​គោលដៅ​របស់ ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក​ចូល​មក​ទស្សនា​កម្សាន្ត​ផង​នោះ​ក៏​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ សោ​ភណ្ឌ ភាព ក្រុង​ប្រវត្តិសាស្ត្រ​ទៀតផង ។​ដោយ​កត្តា​ទាំងនេះហើយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របស់ នៅតាម ដង​ផ្លូវជាតិ​លេខ​០៦ ត្រូវតែ​ធ្វើ​ការស្វែងយល់​នូវ​សារាចរ​ណែនាំ​នេះ​ឲ្យបាន​ស៊ីជម្រៅ ពីព្រោះ​ថា​ប្រទេស​ជាតិ​មាន ច្បាប់ យើង​ធ្វើ​អ្វីៗ​ក៏​ត្រូវ​មាន​ការអនុញ្ញាត​ច្បាប់​ពី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ផងដែរ ។​

​តាម​ការបញ្ជាក់​របស់​លោក ជួ​ត ច័ន្ទ​តារា អនុប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត ទទួល បន្ទុក​ការងារ​សណ្តាប់ធ្នាប់​ខេត្ត​ក៏​បាន​ធ្វើ​ការបញ្ជាក់​ឲ្យដឹង​ផងដែរ​ថា​តាម​ការណែនាំ​របស់​ទេ​ស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​បាន​ជម្រុញ​ឲ្យ​គ្រប់​មន្ទីរ​សាធារណការ​នឹង​ជញ្ជូន​គ្រប់​រាជធានី ខេត្ត ធ្វើការ​គ្រប់គ្រង​ឲ្យ​ខាន​តែ​បាន​នូវ​ដី​ចំណី​ផ្លូវ ដោយ​បាន​កំណត់​ឲ្យដឹង​ផងដែរ​ថា ចំពោះ​ផ្លូវជាតិ​លេខ​មួយ​ខ្ទង់​ដី​ចំណីផ្លូវ ដោយ​ទុក​ពី​អ័ក្ស​ផ្លូវ​មក​ដល់​របង​ផ្ទះ​ចម្ងាយ ៣០​ម៉ែត្រ​ចំពោះ​ផ្លូវជាតិ​លេខ​ពីរ​ខ្ទង់ ដោយ​ទុក​ចម្ងាយ​ពី​អ័ក្ស​ផ្លូវ ប្រវែង ២៥​ម៉ែត​ដែលជា​ដី​របស់​រដ្ឋ មិនមែន​របស់​បុគ្គល​ណា​ម្នាក់​ឡើយ ។ លោក​បន្ត​ទៀត​ថា ទោះបី​ដី​នៅតាម មុខ​ផ្ទះ​បងប្អូន​ទោះ​ជា​ប្រឡាយ ថ្លុក ត្រពាំង ក៏​មិន​អាច​មាន​សិទ្ធិ​ចាក់ដី​លប់​ឡើយ​លុះត្រាតែ​មាន​សុំច្បាប់ អនុញ្ញាត​ពី​អាជ្ញាធរ មន្ទីរ​អង្គភាព​ជំនាញ​ជា​មុន​សិន​ទើប​អាច​ធ្វើបាន ។​

​លោក​បាន​បន្តទៀតថា ជាក់ស្តែង​ដូចជា ការលក់ដូរ​នៅតាម​ដី​ចំណី​ផ្លូវ​ដែល​ជា​លក្ខណៈ​បង្ក​ឲ្យ​គ្មាន​សណ្តាប់ធ្នាប់ ធ្វើ​ឲ្យ​ស្ទះ និង បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ព្រមទាំង​គ្មាន​ផ្លូវ​អ្នក​ថ្មើរជើង​ដើរ សំខាន់​ក្មួយៗ​សិស្សានុសិស្ស ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើឲ្យ​ខូច​នូវ​សណ្តាប់ធ្នាប់ ក្នុង​ក្រុង​ទៀតផង ។ ក្នុងនោះដែរ លោក ជួ​ត ច័ន្ទ​តារា ក៏​បាន​លើក​ផងដែរ អំពី​ការគ្រប់គ្រង​យានដ្ឋាន​ជួសជុល រថយន្ត និង​កែច្នៃ​យានយន្ត​នៅក្នុង​ក្រុង​សៀមរាប មាន​ចំនួន​សរុប ៩៣​កន្លែង ក្នុង​នោះ​ទំហំ​២៥០​ម៉ែត្រក្រឡា ចំនួន ៩០​កន្លែង និង លើសពី​២៥០​ម៉ែត្រក្រឡា ចំនួន​៣​កន្លែង ក្នុងនោះ​មាន​ច្បាប់​អនុញ្ញាតឲ្យ​ធ្វើ​អាជីវក​ម្ម​ចំនួន ៦១​កន្លែង និង គ្មាន​ច្បាប់ ៣១​កន្លែង ព្រមទាំង​ហួស​សុពលភាព​ធ្វើ​អាជីវកម្ម​មួយចំនួន​ផង​ដែរ​។​

​លោក​ក៏​បានឲ្យ ដឹងថា យុទ្ធនាការ​ក្នុង​ការគ្រប់គ្រង​យានដ្ឋាន​ជួសជុល​យានយន្ត និង​កែច្នៃ​យានយន្ត​នេះ ក្នុងការ​ជម្រុញ​លើ​ការ គ្រប់គ្រង​គ្រប់​យានយន្ត​ដែល​ខុស​បច្ចេកទេស​និង ការផ្ទុក​ដឹក​លើស​ទម្ងន់​ដែល​បណ្តាល​ឲ្យ​ផ្លូវថ្នល់ ស្ពាន ងាយ ទទួលរង​ការខូចខាត​ទៀតផង ។ លោក​បន្ត​ទៀត​ថា ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការចុះបញ្ជី​និង លិខិតអនុញ្ញាត ធ្វើ​អាជីវកម្ម របស់​យានដ្ឋាន​យានយន្ត​គ្រប់​ប្រភេទ​នៃ​ផែនការ​របស់​ក្រសួង គឺ ជម្រុញ និង​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យ ដល់​គោលដៅ ទីកន្លែង​ធ្វើ​អាជីវកម្ម រោង​ជាង​លើ​ច្បាប់​សុំ​ចុះបញ្ជី​យានដ្ឋាន ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម ទាំង​មិន ទាន់​ធ្វើ និង​ហួស​សុពលភាព​ជាដើម​ផងដែរ ៕
​ដោយ​(​លុច​ណា​ម​)​សៀមរាប​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.