កណ្តាល ៖ កាលពីថ្ងៃទី ខែមិថុនា ឆ្នាំ ២០១៦ ភូមិឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល បានរៀបចំកម្មវិសូត្រមន្ត និងសម្ភោធអាគាមូលដ្ឋានកងរាជអាវុធហត្ថ ដោយមានប្រធានលោកអនុសេនីយ៍ទោ អ៊ូ ផ្លី រួមជាមួយក្រុមប្រឹក្សាឃុំអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពមានពិធីសូត្រមន្តតាមប្រពៃណី និងទំនៀមទម្លាប់ស្របតាមយុទ្ធសាសនាខ្មែរដែលជាសាសនារបស់រាជរដ្ឋាភិបាលកម្ពុជា ដែល មាននៅក្នុងបាវចនាជាតិ សាសនា ព្រះមហាក្សត្រនោះ ពុទ្ធបរិស័ទព្រមទាំងប្រធានក្រុមប្រឹក្សាឃុំ និង លោក អភិបាលស្រុកស្អាង លោក ញឹម វណ្ណឌិន និងអភិបារងស្រុកស្អាងនាំគ្នាធ្វើសុំសេចក្តីសុខនៅក្នុងឃុំត្រើយស្លាទាំងមូល ។
នៅក្នុងឱកាសនោះ លោកអនុសេនីយទោ អ៊ូ ផ្លី ប្រធានមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង បានមានប្រសាសន៍ឱ្យដឹង ថា លោក និងលោកប្រធានក្រុមប្រឹក្សាឃុំ ព្រមទាំងប្រជាពលរដ្ឋបានឯកភាពគ្នាធ្វើពិធីសូត្រមន្តដើម្បីទទួលនូវសេរីសួរស្តី បន្ទាប់ពីសាងសង់អាគារនេះរួចរាល់ហើយដោយសារមានការឧបត្ថម ពីលោកអភិបាលស្រុកនិងលោកមេឃុំនិងសប្បរស់ជននាៗក្មុងស្រុកស្អាង។
លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាងបានអញ្ជើញចូលរួមសម្ភោធកាត់ខ្សែបូរ និងពិសារអាហារសាមគ្គីរួមនិងមន្ត្រីកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្អាងឃុំត្រើយស្លាស្រុកស្អាងដើម្បីបម្រើប្រជាពលរដ្ឋ រស់នៅក្នុងសុខសន្តិភាព ។
នៅក្នុងឱកាសនោះដែរ លោក ប៉េង ជាប្រធានឃុំត្រើយស្លា ដែលបានចូលរួមក្នុងពិធីសូត្រមន្តនោះក៏ បានសម្តែងនូវការស្វាគមន៍ចំពោះលោកអនុសេនីយ៍ទោ អ៊ូ ផ្លី ដែលត្រូវបានដឹកនាំកងកម្លាំងកងរាជអាវុធហត្ថ ឃុំត្រើយស្លាព្រោះលោកអនុសេនីយ៍ទោ រូបនេះមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងឃុំក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ ខ្លួន ។
ជាមួយគ្នានេះលោក ប៉េង ប្រធានឃុំត្រើយស្លាក៏បានស្នើឱ្យលោកអនុសេនីយ៍ទោ អ៊ូ ផ្លី បន្តអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលមានគោលការណ៍ ៩ចំណុច របស់រាជរដ្ឋាភិបាលឱ្យកាន់តែល្អប្រសើរ ថែមទៀត ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅដោយភាពសុខក្សេមក្សាន្តផងដែរ ៕
ដោយ ហុក វិបុល




