ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុន​សុជាតិ អញ្ជើញ​ចូលរួម ជា​ប្រធាន​គណៈកម្មការ​វាយតម្លៃ​ក្នុង​ពិធី​អបអរ​ការពារ​និក្ខេប​បទ​ថ្នាក់​ឯកទេស​លោក វេជ្ជ​បណ្ឌិត្ត ទ្រី ធី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​វិទ្យាស្ត្រ​សុខាភិបាល សាលប្រជុំ​អាគា DES បានរៀចំក​ម្ម​វិធី​ការពារ​និក្ខេបប​ទ​ថ្នាក់​វេជ្ជបណ្ឌិត ជូន​លោក​វេជ្ជ​បណ្ឌិត្ត ទ្រី ធី ​ដោយ​មាន​ការអញ្ជើញ​ចូលរួម ក្រោម​អធិបតីភាព លោក​សាស្ត្រ​ចារ្យ ម៉ម ប៊ុន​សុជាតិ ជា​សកលវិទ្យាធិការរង​នៃ​សាកលវិទ្យាសា​ស្ត្រ​សុខាភិបាល​ ​និង​ជា​ប្រធាន​គណៈមេប្រយោគ លោក​សាស្ត្រាចារ្យ ញែម អ​លីន និង​លោ​សាស្ត្រាចារ្យ សែម មន្ទីរ ជា​សមាជិក​គណៈមេប្រយោគ លោក​សាស្ត្រាចារ្យ វូ សុភៈ​រស្មី ជា​នាយក​និក្ខេបបទ លោក Monsieur le Prafessur Franek Emmanuel Roux ជា​សហ​នាយក​និក្ខេបបទ​និង​មាតា​បី​តា​លោក​វេជ្ជ​បណ្ឌិត្ត ទ្រី ធី និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​អញ្ជើញ​ចូលរួម​។​

​នៅក្នុង​ឱកាស់់​ពិធី​អបអរ​និក្ខេបបទ​ថ្នាក់​វេជ្ជ​បណ្ឌិត្ត​នេះ​ផង​ដែរ​លោក​​វេជ្ជ​បណ្ឌិត្ត ទ្រី ធី បានលើកឡើង​នូវ​របាយការណ៍​និង​ធ្វើ​បទ​បង្ហាញ​នូវ​បទ​ពិ​សោ​ធ៍ដែរ​លោក​បាន​សិក្សា​ស្រាវជ្រាវ​កន្លងមក ជាពិសេស​គឺ​នៅ​ប្រទេស​បារាំង ចាប់តាំងពី​លោក​បាន​ធ្វើ​ការងារ​ក្នុង​វិសយ័​ពេទ្យ​លោក​បាន​បញ្ជាក់ថា លោក​សិក្សា​មុខវិជ្ជា​ពេទ្យ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៣​មក រួច​លោក​ក៏​បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង​ជិត​៣​ឆ្នាំ សរុប​មក​ដល់ពេលនេះ​រយះពេល​១៣​ឆ្នាំ​ទើប​និង​បាន​មាន​ថ្ងៃនេះ​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុន​សុជាតិ ​បាន​មានមតិ​សំណេះសំណាល​ស្តីអំពី​ការសិក្សារ​ស្រាវជ្រាវ​ទៅលើ​ការវះកាត់​ជំងឺ​ប្រពន្ធ័​ប្រសាទ​នៅឯ​ប្រទេស​បារាំង​និង​ស្ថានភាព​ថ្មីៗ​ដែល​កើតឡើង​នៅ​ទីនោះ​។​

​វិស័យ​វះកាត់​ទូទៅ​ជាពិសេស​ឯកទេស​ខួរក្បាល (​ប្រពន្ធ័​សាទ​) ​លោក​ក៏​សូម​សរសើរ​លោក​វេជ្ជ​បណ្ឌិត្ត ទ្រី ធី គឺជា​និស្សិត​ថ្នាក់​ឯកទេស​ក្រោយ​ឧត្តម​សិក្សា​សញ្ញាបត្រ​ផ្នែក​សល្យ​សាស្ត្រ ជំនាន់​ទី​១០ ដែល​បាន​ប្រលង​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ នៅ​ឆ្នាំ​២០១២​នេះ បញ្ជាក់​ឲ្យឃើញថា ដោយសារ​ខិត្ត​ខំតស៊ូ និង​យកចិត្តទុកដាក់​ខ្ពស់បំផុត ដ៏​កម្រ​ណាស់​ក្នុងចំណោម​លោកគ្រូ​ពេទ្យ​ក្នុងប្រទេស​កម្ពុជា​យើង ដែល​បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង​ថែមទាំង​មាន​ឯកសា​ជាច្រើន​យក​មក​បោះពុម្ព​រក្សាទុក​នៅ​សាកលវិទ្យាល័យ​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​៥​ក្បាល​និង​ប​ណ្ណា​លយ័​ជាតិ​៥​ក្បាល លោក​សាស្ត្រាចារ្យ ម៉ម ប៊ុន​សុជាតិ លោក​សូម​សរសើរ​លោក​វេជ្ជ​បណ្ឌិត្ត ទ្រី ធី ដែរ​បាន​អនុវត្ត​ការងារ​កន្លងមក​នេះ និង​អោយ​ខិតខំ​បន្ត​ការយកចិត្តទុកដាក់​បន្ថែមទៀត​ក្នុង​ការបំរើ​វិស័យ សុខភាព​អាយុជីវិត​ប្រជាពលរដ្ឋ​ទូរ​ទៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ បញ្ជាក់​អោយឃើញថា ជា​មរណៈភាព​មួយ​នៃ​ប្រទេស​កម្ពុជា​យើង​មាន​លោក​វេជ្ជ​បណ្ឌិត្ត​ដ៏​ល្អ​បំរើ​ប្រជាពលរដ្ឋ​និង​ជាតិ​យើង​ទាំងមូល​ឱ្យបាន​ល្អ ។​

​បន្ទាប់​មក​លោ​វេជ្ជ​បណ្ឌិត្ត ទ្រី ធី ឯកទេស​ប្រពន្ធ័​ប្រសាទ​(​វះកាត់​ខួរក្បាល​)​បាន​ធវើ​ច្ចា​ប្រណិធាន​គោរព​ក្រមសីលធម៌​លោកគ្រូ​ពេទ្យ​ឱ​ទៅ​តាម​ភារៈកិច្ច​ក្នុង​មុខ​វិជ្ជាជីវៈ​ជា​លោកគ្រូ​ពេទ្យ សូម​សន្យា​និង​សច្ចា​យ៉ាង​ឧឡារិ​កថាស្មោះត្រង់ នឹង​ត្រឹមត្រូវ​ជា​និច្ច​ចំពោះ​មុខ​ច្បាប់​គឺ​ធ្វើឲ្យ​ប្រសើរឡើង​ផ្នែក​ការពារ ឫ​ការលើកកម្ពស់​សុខភាព​រាងកាយ​និង​ស្មារតី​ជូន​ដល់​បុគ្គល​និង​សង្គម​សូម​គោរព​នូវ​វិសយ័ភាព​នឹង​សុ​ឆន្ទះ​របស់​មនុស្ស​គ្រប់រូប ដោយ​គ្មាន​ការបែងចែក​វណ្ណៈ​ឫ​ជំនឿ​សាសនា​ឡើយ និង​ធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ​អ្នក​ទាំងឡាយ​ណា ដែល​មាន​ការចុះ​ថយកម្លាំង​ដោយសារ​ជម្ងឺ​ដង្កាត់ ឫ​រងរបួស​ឫ​អ្នក​ទាំងឡាយ​ណា ដែល​ទទួល​ការរំលោភ​លើ​បូរណៈភាព​ដោយ​សេចក្តីថ្លៃថ្នូរ​៕
​ដោយ ហុក វិបុល​

 

20160611f (1) 20160611f (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.