ខេត្តប៉ៃលិន ៖ កន្លងមកនេះលោក ហុក សុផល ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិ យោដីខេត្តប៉ៃលិនបានយកចិត្តទុក ដាក់យ៉ាងសកម្មទៅលើការងាររដ្ឋ បាលដីធ្លី ។ លទ្ធផលការងារដែល សម្រេចបានមានដូចជាការចុះបញ្ជី ដីក្របខណ្ឌអនុវត្តកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លីនៅសង្កាត់ទួលល្វា និងសង្កាត់អូរតាវ៉ៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៦ សរុប ប្រមូលបាន ៥៣២ក្បាល ដីបញ្ចូលទិន្នន័យបាន ចំនួន ៤៦០ក្បាលដី, គូសក្បាលដី បាន ៥៧០ក្បាលដី, និងបានចែក ប័ណ្ណជូនដល់ប្រជាពលរដ្ឋបានចំនួន ៧៨ក្បាលដី ។
ចំពោះការងាររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ឯណោះ វិញមន្ទីរបានចេញលិខិតអនុវត្តសាង សង់នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៥ នាពេលកន្លងមក មានចំណួន ៤៥ កន្លែងមានដូចជា លិខិតអនុញ្ញាត សាងសង់លើសពី ៥០០ម៉ែត្រការ៉េ ចំនួន ៥កន្លែង ផ្ទៃក្រឡាសរុប ៤៨ ៥០ម៉ែត្រការ៉េ ។
ដោយឡែកសំណង់លំនៅដ្ឋាន ក្រោម ៥០០ម៉ែត្រការ៉េ នៅច្រក ចេញ-ចូលតែមួយក្រុងប៉ៃលិនមាន ចំនួន ០៨កន្លែង ផ្ទៃក្រឡាសរុប ៧២៦ម៉ែត្រការ៉េ ។ ក្រៅពីនេះ មន្ទីរក៏បានចូលរួមតាមកម្មវិធីផ្សេង ជាច្រើនផងដែរដូចជា ទិវានារី អន្តរជាតិ ៨ មីនា រៀបចំឡើង ដោយមន្ទីរកិច្ចការនារីខេត្ត និង បញ្ជ្រាបការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធជាមួយស្ត្រីជា ម្ចាស់ដីដែលជាស្ត្រីមេម៉ាយក៏ដូចជា នៅលីវ ។
មន្ទីរក៏នៅមានបញ្ហាប្រឈម ខ្លះៗផងដែរដោយសារប្រជាពលរដ្ឋខ្លះពុំបានដាំបង្គោលព្រំដីឱ្យបាន ច្បាស់លាស់ធ្វើឱ្យមានការយឺតយ៉ាវ ក្នុងការអនុវត្តការងារ ។ ក្នុងនោះ ដែរ មានសំណង់ដែលត្រូវសុំការ អនុញ្ញាតសាងសង់នៅច្រករបស់ ក្រុងប៉ៃលិន មានបញ្ហាប្រឈមជា ច្រើនចំណែកនៅស្រុកសាលាក្រៅ វិញ ជាពិសេសនៅតំបន់ផ្សារព្រំ និងផ្សារសាលាក្រៅមានការសាង សង់ដោយមិនបានសុំច្បាប់អនុញ្ញាត និងពុំបានគោរពតាមបទដ្ឋានបច្ចេក ទេស ។ មន្ទីរក៏នៅមានការខ្វះខាត លើសម្ភារៈឧបករណ៍ប្រើប្រាស់ជា ច្រើនផងដែរ នៅតែជាបញ្ហាចោទ។ រីឯការងាយស្រួលវិញនោះ មន្ទីរក៏ មានការសម្របសម្រួលជាប្រចាំពី ក្រសួងក៏ដូចជាថ្នាក់ដឹកនាំខេត្តក្នុង ការអនុវត្តការងារនិងមានទីកន្លែង អាចបំពេញការងារបាននិងមាន សាមគ្គីភាពទូលំទូលាយ ៕



