ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ឈ្មោះ ទូច និងចែណាត មេឈ្មួញល្បីឈ្មោះដឹកឈើម៉ាសេរី ក្នុងខេត្តរតនៈគីរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តរតនៈគីរី ៖ ប្រភពពីមន្ត្រីអាជ្ញាធរក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា ឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ ទូច និងចែណាត ដែលមានទីលំនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅតែបន្តប្រើប្រាស់រថយន្ត៣គ្រឿងដឹកជញ្ជូនឈើឆ្លងកាត់ក្រុងបានលុង យ៉ាងអនាធិបតេយ្យ។

សមត្ថកិច្ចតូចតាចមួយចំនួនក៏បាន បញ្ជាក់ដែរថាឈ្មួញឈ្មោះ ទូច និងចែណាត បានដឹកឈើពីស្រុកវ៉ឺនសៃ តំបន់អភិរក្សសត្វទោច និងឧទ្យានជាតិវីរៈជ័យ ចូលមកចែកចាយតាមរោងសិប្បកម្មក្នុងក្រុងបានលុង និងដឹកទៅលក់នៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។

ឈ្មួញរកស៊ីដឹកជញ្ជូនឈើក្នុងខេត្តរតនគិរី មួយចំនួនបានបង្ហើបឲ្យដឹងថាឈ្មួញឈ្មោះ ទូច និងចែណាត មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថានប័នទៀត ទើបអាចគេចផុតពីការបង្ក្រាប។ ដោយសារតែឈ្មួញឈ្មោះ ទូច និងចែណាត អាចបន្តដឹកជញ្ជូនឈើពីស្រុកវ៉ឺនសៃ តំបន់អភិរក្សសត្វទោច និងឧទ្យានជាតិវីរៈជ័យ តាមអំពើចិត្តបែបនេះហើយ ទើបបទល្មើសកាប់ឈើប្រណីតនិងឈើប្រភេទលេខ១ក្នុងតំបន់នោះបន្តកើតឡើងយ៉ាងរាលដាល។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី មិនដែលចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ទូច និងចែណាត នោះទេព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបណ្ដោយឲ្យបទល្មើសនៅតែរាលដាលឥតឈប់ឈរ។

ឈ្មួញរកស៊ីឈើក្នុងខេត្តរតនគិរី មួយចំនួនបានឲ្យដឹងថា ការដែលមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាបឈ្មួញឈ្មោះ ទូច និងចែណាត គឺដោយសារឈ្មួញពីរនាក់ប្ដីប្រពន្ធនេះ បង់លុយឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នតាមលំដាប់លំដោយ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីពាក់ព័ន្ធនិងសមត្ថកិច្ចខ្លះទទួលបាន៥០០០ដុល្លារ ៣៥០០ដុល្លារ ២០០០ដុល្លារ និង១៥០០ដុល្លារ ជាប្រចាំខែទើបមិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ទូច និងចែណាត ដែលកំពុងប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក ។ បញ្ហានេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យមើលខ្លះផងព្រោះបច្ចុប្បន្នបទល្មើសកាប់ឈើក្នុងស្រុកវ៉ឺនសៃ តំបន់អភិរក្សសត្វទោច និងឧទ្យានជាតិវីរៈជ័យ កំពុងកើតឡើងយ៉ាងមហន្តរាយ៕

 

 

IMG-20160610-WA0069

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.