ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

​សាខា​កាំកុងត្រូល​ខេត្តរតនគិរី​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ពិនិត្យ​មុខ​ទំនិញ​ខូច​គុណភាព​ក្នុង​ផ្សារ​អូរយ៉ាដាវ និង​ផ្សារ​បរ​កែវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ សាខា​កាំកុងត្រូល​ខេត្តរតនគិរី​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​តន​គិរី​ដឹកនាំ​ដោយ​លោក​សម សុធា អនុប្រធាន​សាខា​កាំកុងត្រូល នា​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ បាន​ចុះ​ពិនិត្យ​មុខទំនិញ​ខូច​គុណភាព​ក្នុង​ផ្សារ​អូរយ៉ាដាវ និង​ផ្សារ​បរ​កែវ​។

​លោក​សម សុធា  ប្រាប់​ឲ្យ​ថា​ជា​រៀងរាល់​ខែ​សាខា​កាំ​កុងត្រួល​ខេត្ត​បាន​សហការ​ជាមួយ​អង្គ​ភាព​ពាក់ព័ន្ធ តែង​បាន​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្ត ជាក់ស្តែង​ថ្ងៃនេះ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ផ្សារ​ស្រុក​អូរយ៉ាដាវ និង​បរ​កែវ ក្នុង​គោលបំណង​លើក​កំពស់​សុខ​វត្ថិ​ភាព​ចំណីអាហារ និង​គ្រឿងឧបភោគ​បរិភោគ នានា ដែល​ក្រុមអាជីវករ​ដាក់តាំង​លក់​។​

​លោក​សម សុធា បន្ត​ឲ្យដឹង​ទៀតថា ការចុះពិនិត្យ​ថ្ងៃនេះ​គឺ​សមត្ថកិច្ច​យើង​ពិនិត្យមើល​តែ​គ្រឿង​ឧបភោគ​បរិភោគ​វិច​ខ្ចប់ និង​ផលិតផល​ជា​គ្រឿង​កំប៉ុង និង​ដប​ជាដើម ក្រែង​បងប្អូន​អាជីវករ​ដាក់លក់​ផលិតផល​ខាងលើ​ខូច​គុណភាព​ដូច​ជា​កំពិត ឫ​មាន​ច្រេះ​កំប៉ុង​និង​ហួស​កាលបរិច្ឆេទ​ឈប់​អោយ​ប្រើប្រាស់​នៅ​គ្រប់​តូប​លក់​ទំនិញ រួច​បាន​ចែក​ជូន​ខិតប័ណ្ណ​អប់រំ​ពី​ចំណីអាហារ​ដល់​បងប្អូន​អាជីវករ និង​ធ្វើ​ការពន្យល់​ណែនាំ​ពី​របៀប​មើល​ថ្ងៃ ខែ ឆ្នាំ ឈប់​អោយ​ប្រើប្រាស់​ផលិតផល​ផ្សេងៗ ជាពិសេស​មុន​នឹង​កម្ម៉​ង​ទំនិញ​ចូល​ដើម្បី​លក់​បន្ត ត្រូវ​ស្គាល់​អោយ​ច្បាស់​ពី​ប្រភព​ទំនិញ​ល្អ និង​មាន​ការ​បរិច្ឆេទ​ត្រឹមត្រូវ ជៀសវាង​ការខាតបង់​ពេល​សមត្ថកិច្ច​រឹបអូស​។

​ជា​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​នាពេលនេះ សមត្ថកិច្ច​បាន​ដកហូត​ទំនិញ​ខូច​គុណភាព​មួយចំនួន​ពី​ក្រុមអាជីវករ​យក​មក​រក្សាទុក​ដើម្បី​កំទេច​ចោល​ផងដែរ​៕

 

IMG-20160611-WA0000 IMG-20160611-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.