ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

រដ្ឋបាល​ខេត្ត​ប៉ៃលិន​រៀបចំ​ពិធី​ក្រុង​ពលី​បញ្ចុះបឋមសិលា​ក្នុង​ការសាងសង់​អាគារ​រដ្ឋបាល​សាលាខេត្ត​ថ្មី​ដើម្បី​បម្រើ​សេវា​រដ្ឋបាល​ខេត្ត​អោយបាន​កាន់តែ​ល្អប្រសើរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​០៦ ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​ប៉ៃលិន​មាន​រៀបចំ​ពិធី​ក្រុង​ពលី បញ្ចុះ​បឋមសិលា​គ្រឹះ​ក្នុង​ការសាងសង់​អាគារ​រដ្ឋបាល​សាលាខេត្ត​ថ្មី ដែល​ស្ថិត នៅ​បរិវេណ​សាលាខេត្ត​ចាស់ ដោយ​ពិធី​នេះ​មាន​ការ​អញ្ចើញ​ចូលរួម​ពី ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន​និង​លោកជំទាវ ព្រមទាំង​លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្ត ប៉ៃលិន ឯកឧត្តម លោកជំទាវ អស់លោក​-​លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ ស្ថាប័ន សមត្ថកិច្ច អង្គភាព​ជុំវិញ​ខេត្ត ក្រុង ស្រុក ជាច្រើន​អ្នក​ទៀត​។

​ឯកឧត្តម​កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បាន​មាន​ស​ប្រសាសន៍ថា​៖​ការសាងសង់​នូវ​អាគារ​រដ្ឋបាល​សាលាខេត្ត​ថ្មី​នេះ​ឡើង​គឺ​ក្នុង​គោល បំណង​សម្រួល​សេវា​រដ្ឋបាល​សាលាខេត្ត​អោយ​បាន​កាន់​ទូលំទូលាយ​ជាង​មុន និង​រហ័ស​ជាង​មុន ព្រោះ​អាគារ​ចាស់​ក៏​មាន​ភាព​ចាស់​ទ្រុឌទ្រោម និង​ចង្អៀត​បន្តិច​ហើយ​ដែរ ម្យ៉ាង​បច្ចុប្បន្ននេះ​តម្រូវការ​សេវា​រដ្ឋបាល​មាន​បរិមាណ​ច្រើន​ផងដែរ ដូច្នេះ​ការសាងសង់​អគារ​រដ្ឋបាល​សាលាខេត្ត​ថ្មី​នេះ​នឹង​ជួយ​សម្រួល​ការងារ​ថ្នាក់​ខេត្ត​បាន​ច្រើន​។​

​លើសពីនោះ​ក៏​មាន​ការ​បំពាក់​នូវ​ជណ្តើរ​យន្ត ប្រព័ន្ធ​សុ​វត្ថ​ភាព ប្រព័ន្ធ​ត្រួតពិនិត្យ​ការងារ​ដែល​មាន​ភាពងាយស្រួល​ជាង​មុន​ផងដែរ​។ ចំពោះ​គម្រោង​សាងសង់​អគារ​រដ្ឋបាល​សាលាខេត្ត​ថ្មី​នេះ​ក៏​នឹង​គ្រោង​ត្រូវ​ចំណាយ​ថវិការ​អស់ ៣​ពាន់​លាន​រៀល នឹង​ត្រូវ​សាងសង់​រួចរាល់​នៅ​ដើមឆ្នាំ ២០១៨ ផងដែរ​។​

​ឯកឧត្តម​បាន​បញ្ជាក់បន្ថែម​ថា ៖ យើង​ដឹង​ហើយ​ថា អតីតកាល​ខេត្ត​ប៉ៃលិន​ជា​ខេត្ត​មួយ​ដែល​ពីមុន​ជា​តំបន់​សមរភូមិ​ក្តៅ​និង​បាតដៃ​ទទេ តែ​ដោយ​បច្ចុប្បន្ន​មាន​ការយកចិត្ត​ទុក​ខ្ពស់​ពី​រាជរដ្ឋាភិបាល​ទើប​ខេត្ត​ប៉ៃលិន​របស់​យើង​បាន​មាន​ការអភិវឌ្ឍន​ស្ទើរ​គ្រប់​វិស្ស័យ នេះ​ជា​មោទនភាព​សម្រាប់​ខេត្ត​ប៉ៃលិន​ទាំងមូល ហើយ​សមិទ្ធផល​ថ្មី​ដែល​យើង​នឹង​ទទួលបាន​ថ្មី​មួយទៀត​គឺ​អគារ​រដ្ឋបាល​សាលាខេត្ត​។​

​ឯកឧត្តម​បាន​កោត​ស​សើរ​និង​ជម្រុញ​មន្ត្រី​សាលាខេត្ត​ទាំងមូល​ត្រូវ​ប្រឹងប្រែង​ខិតខំ​យកចិត្តទុកដាក់​ការងារ​បន្ថែមទៀត ផ្តល់​សេវា​រដ្ឋបាល​អោយមាន​ភាព​រហ័ស​ជាង​មុន ក្នុង​សេចក្តីថ្លៃថ្នូរ មាន​ក្រមសីលធម៌ វិជ្ជាជីវៈ មាន​កិច្ចសហការ និង​ទំនាក់ទំនង​ល្អ ជាមួយ​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ដើម្បី​អោយ​សេវា​រដ្ឋបាល​ថ្នាក់​ខេត្ត មាន​ការអភិវឌ្ឍន៍ ទាំង​រចនាសម្ព័ន្ធ បច្ចេកទេស និង​គុណភាព ។ ហើយ​សូម​អោយ​នៅ​តាម​បណ្តា​អង្គភាព មន្ទីរ​ជំនាញ​នៅ​ជុំវិញ​ខេត្ត​ត្រូវ​ពង្រឹង​ការងារ មន្ត្រី​របស់​ខ្លួន ជាពិសេស​វត្តមាន ហើយ​អោយ​មាន​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ និង​វត្តមាន​ជា​ប្រចាំ​ផង​ដែរ ៕
​អ៊ុក ទូច​

 

 

20160609a (1) 20160609a (2) 20160609a (3) 20160609a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.