ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

​ក្រុមហ៊ុន​ខេ​ម​ប្រ៊ូ​វ ប្រគល់​ទឹក​បរិ​សុទ្ឋ​ចំនួន​៥.០០០​កេស ដល់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី ៖ ដើម្បី​ចូលរួម​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ និង​ក្នុង​យុទ្ឋ​ការផ្តល់ជូន​ទឹកស្អាត​របស់​សម្តេច​តេ​ជោ ទឹក​បរិ​សុទ្ឋ​ចំនួន​៥.០០០​កេស ត្រូវបាន​ក្រសួង​ឧស្សាហកម្ម នឹង​សិប្បកម្ម ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី តាមរយៈ មន្ទីរ ឧស្សាហកម្ម នឹង​សិប្បកម្ម​ខេត្ត ក្រោម​ការចូលរួម​ពី​សំណាក់​ឯកឧត្តម មាន សុភា អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម នឹង​សិប្បកម្ម លោក​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ នឹង មន្ត្រី​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​ទឹក​បរិ​សុទ្ឋ​ចំនួន​៥.០០០​កេះ ដែល​ជា​អំណោយ​របស់​ក្រុមហ៊ុន​ខេ​ម​ប្រ៊ូ​វ ដល់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​៨ មិថុនា ២០១៦ នៅ​សាលាខេត្ត​ឯកឧត្តម មាន សុភា មាន​ប្រសា​ស​ន៏​ថា ដោយ​មើលឃើញ​ពី​ភាព​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដែល​កំពុង​ជួបប្រទះ​នៅ​កង្វះ​ទឹក​ប្រើប្រាស់ ជាពិសេស​ទឹក​សម្រាប់​បរិភោគ ឯកឧត្តម ចម ប្រសិទ្ឋ ទេស​រដ្ឋមន្ត្រី​នឹង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម នឹង​សិប្បកម្ម បាន គៀងគរ​ក្រុមហ៊ុន​នានា​ក្នុង​ស្រុក ដើម្បី​ជួយ​ឧបត្ថម​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​។​

​ឯកឧត្តម​អនុ​រដ្ឋលេខាធិការ​បាន​មាន​ប្រសា​ស​ន៏​បន្តថា ក្នុង​យុទ្ឋនាការ​ផ្តល់​ទឹកស្អាត​របស់ស​ម្តេច​តេ​ជោ ក្រសួង​ឧស្សាហកម្ម នឹង​សិប្បកម្ម បាន​ជួយ​ដល់​ខេត្ត​រាជធានី​ទាំង​២៥ ដោយ​ក្នុង​មួយ​ខេត្ត​ទទួល​បាន​ទឹក​បរិ​សុទ្ឋ​ចំនួន​៥.០០០​កេះ ស្មើរ​នឹង​ជាង​៣០​ម៉ឺន​កេះ​ទូទាំង​ប្រទេស​។​ហើយ​ការផ្តល់ជូន​នេះ គឺ​សម្រាប់​រដ្ឋបាល​ខេត្ត​នី​មួយៗ​ធ្វើការ ដោះស្រាយ​ផ្តល់​ទៅ​បងប្អូន​ណា ដែល​កំពុង​ខ្វះខាត នឹង​តាម​ភាពជាក់ស្តែង​។​

​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​អំរ​គុណ​ដល់​ម្ចាស់​ជំនួយ ព្រមទាំង​បាន​ផ្តល់​ប័ណ្ណសរសើរ​ដល់ សប្បុរសជន​ដែល​បាន​ឧបត្ថម​ទឹកស្អាត សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ការលំបាក​៕

 

 

IMG-20160608-WA0000 IMG-20160608-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.