ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្អាង​ភ្នំ​បារម្ភ​មាន​គេ​យក​គ្រឿងចក្រ ទៅ​កាយ​ភ្នំ​ខ្សាក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ ប្រជាពលរដ្ឋ​អ្នកភូមិ​ព្រែ​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល ព្រួយបារម្ភ​មាន​គេ​យក​គ្រឿងចក្រ​ទៅ​ដាក់​ឈូសឆាយ​ព្រៃ​ភ្នំ​ខ្សាក និង​បឹង​រាន​ព្រៃ​បង្កើត​ជា​កន្លែង​សិប្បកម្ម​កិន​ថ្ម នៅក្នុង​តំបន់​មូល​ដា្ឋន​ភូមិ​ឃុំ​របស់​ខ្លួន បង្ក​ឱ្យ​មាន​ការភា្ញក់ផ្អើល​ដល់​ប្រជាពលរដ្ឋ គ្រប់​មជ្ឃដ្ឋាន ព្រមទាំង​ក្រុម​បណ្តាញ​អ្នកសារព័ត៌មាន​(​ការ​សែត​ទូ​រទស្ស​ន៏​) ទៅ​ពិនិត្យមើល យក​ព័ត៌មាន កាលពី​ថ្ងៃ​២៩ ឧសភា ឆ្នាំ ២០១៦​។​

(​ព្រែក​ខ្មែរ​) គឺជា​ឈ្មោះ​ទីតាំង​មួយ​កន្លែង ដែល​សម្បូរ​ដោយ​ធម្មជាតិ (​បំបុក​ត្រី​) យ៉ាងច្រើន និង​មាន​ប្រជាពលរដ្ឋ​ទៅ​ប្រកបរ​បរប​ស្ថិតក្នុង​(​បឹង​រាន​) និង​ទៅ​ធ្វើ​សា​ការៈបូជា បែប​រូបិយ​នៅ​ទីនោះ ។ ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល នៃ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ។

​តាម​ប្រភព​ឱ្យដឹង​បច្ចុប្បន្ន​តំបន់​ទីតាំង​(​ភ្នំ​ខ្សាក​)​នោះ សុទ្ធសឹង​ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​ទៅ​ប្រកប​របរ រកត្រី​និង​កម្សាន្ត​ដើម្បី​រក​ផល​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ  ត្រី ដែល​គេ​(​ប្រជាពលរដ្ឋ​)​រកបាន គឺ​ខាង​ឈ្មួញ​ទិញ​ដល់​កន្លែង ឬ​យក​មក​លក់​នៅ​ផ្សារ​ស្អាង ។ ប៉ុន្តែ​ឥឡូវនេះ គឺ​មាន​ថៅកែ​ក្រុមហ៊ុន​ឈ្មោះ​ហុង​ហ្វុង និង​មាន​តំណាង​ប្រចាំ​ជា​ជនជាតិ​ចិន គេ​យក​គ្រឿងចក្រ​ទៅ​ដាក់​បង្កើត​ជា​ផ្លូវ​ចូល​ភ្នំ​ខ្សាក និង​កាយ​ដី​ជុំវិញ​ជើងភ្នំ​មក​ដី​នៅ​ទីនោះ បង្ក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អ្នករស់នៅ​ក្នុង​ភូមិបរ​តាំង​ស៊ូរ មាន​ការព្រួយបារម្ភ​មិន​សប្សាយចិត្ត ចាត់ទុកថា ការ​ដែល​មាន​គេ​(​ថៅកែ​) នាំ​យក​គ្រឿងចក្រ​ទៅ​ដាក់​បង្កើត​ជា​កន្លែង​សិប្បកម្ម​កិន​ថ្ម ចែកចាយ​លក់​បែបនេះ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្លួន ពិសេស ប៉ះពាល់​ពេក​ណាស់ ចំពោះ​ស​ម្ប​តិ្ត​ធម្មជាតិក្រោម​ដី គង់​ឆាប់​រលាយ​ហិនហោច​អស់ ដូច​ព្រៃឈើ និង​ត្រី​ជាដើម ។​

​បញ្ហា​នេះ បាន​បណ្តាលឱ្យ​មាន​ការភា្ញក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឃដ្ឋាន ព្រមទាំង​ក្រុម​បណ្តាញ​អ្នកសារព័ត៌មាន ការ​សែត​ទូ​រទស្ស​ន៏​ផងដែរ ទៅពិនិត្យ​អង្កេត​យក​ព័ត៌មាន ដែល​ប្រជាពលរដ្ឋ​សម្តែង​ការ​ព្រួយ​បរម្ភ ។ ទាមទារ​សូម​ឱ្យ​ជួយ​ផ្សព្ធផ្សាយ​ផ្តល់ដំណឹង ដល់​មន្ត្រី​អាជា្ញធរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកណ្តាល​ចុះទៅ​ត្រួតពិនិត្យ​ទប់សា្កត់ និង​ជួយ​អភិវឌ្ឍន៍​តំបន់​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល នេះ​ឲ្យ បាន​រីកចម្រើន​ជឿនលឿន​ផង ។​

​ប្រជាពលរដ្ឋ​និយាយថា ការ​ដែល​គេ​នាំ​យក​គ្រឿងចក្រ ទៅ​ដាក់​ធ្វើការ​ឈូសឆាយ​ព្រៃ​ភ្នំ​និង​បឹង បង្កើត​ជា​កន្លែង​កិន​ថ្ម​ដោយ​គ្រឿង​ម៉ាស៊ីន​នោះ គឺ​មិនមែន​មាន​ខ្សែ​អ្នកតូចតាច​ទេ សុ​ត​សឹងតែ​ជា​មន្ត្រី​ថា្នក់​ធំៗ​ណាស់​ទើប​អាច​ធ្វើបាន​បែបនេះ ៕
​ដោយ ហុក វិបុល​

 

20160605b (2) 20160605b (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.