កណ្តាល ៖ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិព្រែតាប្រាក់ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានកាចុះមកសម្រេចឲ្យឈ្មោះយ៉ាង យីម អាយុ៥៨ឆ្នាំភេទប្រុសនិងប្រពន្ធឈ្មោះសាក់ សុផល ភេទស្រីអាយុ៥៨ និងម្តាយចាស់កូន នៅក្នុងបន្ទុកចំនួន៩នាក់ ដែលមានបង្កាន់ដៃពាក្យស្នើរកាន់កាប់ដី ទំហំទទឹង៨ម៉ែត្រ × បណ្តោយ១៤ម៉ែត្រ តាំងពីឆ្នាំ ………… រួចហើយបានទិញដីនៅចំនុចជាប់ដីខាងក្រោយចំនួន៤ម្ចាស់ទៀត ក៏មានប្រជាពលរដ្ឋចំនួន១៥៨នាក់ ផ្តិតមេដៃរួមជាមួយនិងមេភូមិ និងដាក់ពាក្យបណ្តឹងទៅសាលាស្រុកស្អាង រហូតដល់សាលាខេត្តកណ្តាល ចោទថាឈ្មោះយ៉ាន យីម បានសូមដីតម្កល់ភូមិស្នាក់នៅបែរជាយកដីនេះធ្វើជាកម្មសិទ្ធិ ។ រហូតមកដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ ក៏មានគណៈកម្មាចម្រុះថ្នាក់ស្រុកមេភូមិមេឃុំ និងភូមិបាលស្រុកស្អាង និងតំណាងអភិបាលស្រុកស្អាង និងខេត្តកណ្តាលបានមកជួបជុំគ្នាជាមួយក្រុមសមាគន៍ភូមចំនួន១៥៣នាក់ នៅសាលាសន្សំបុណ្យ និងមានលិខិតជម្រាប់ជូនមករបស់លោក ម៉ៅ ភារុណ គណៈអភិបាលខេត្តកណ្តាល បង្គាប់ឲ្យឈ្មោះយ៉ាង យីម រុះសំណង់និងរបងផ្ទះ ទើបនិងសាងសង់ថ្មីចេញពីដី ដែលទើបនិងទិញនៅពេលក្រោយនេះ ។
លោក យ៉ាង យីម និងអ្នកស្រី សាក់ សុផល និងកូនៗសូមឲ្យសារព័ត៌មានជួយផ្សព្ធផ្សាយដល់រាជរដ្ឋាភិបាលមេត្តាជួយរកយុត្តិធម៌ឲ្យពូកគាត់ផង ពូកគាត់មករស់នៅទីនេះតាំងពីឆ្នាំ១៩៨៧ និងបានតស៊ូររស់នៅទីនេះ បានស្នើសូមមេភូមិមេឃុំ និងបានធ្វើលិខិតសូមកាន់កាប់ដី មានទំហំប្រវែង ៨ម៉ែត្រ × ១៤ម៉ែត និងធ្វើរួច ហើយ នៅឆ្នាំ២០១០ ក៏ទិញបន្ត ចំនួន៤ម្ចាស់ មាន៤ប្លង់ថែមទៀត សុទ្ធតែមានលិខិតទិញលក់ ។ បើឲ្យពួកគាត់រុះរើ ប្រាក់សន្សំបានយកសាងសង់មានអ្នកណាជួយគាត់ និងឲ្យពូកគាត់ទៅរស់នៅទីណា បើរារដ្ឋាភិបាលជាអ្នកទទួលខុលត្រូវចំពោះប្រជាពលរដ្ឋ ទូទៅ…?៕
ដោយ ហុក វិបុល



