កណ្តាល ៖ លោក ញ៉ែម វណ្ណថា អភិបាលរងស្រុកស្អាង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំប្រសាទស្ថិតនៅក្នុងបរិវេណវត្តប្រសាទភូមិប្រសាទឃុំប្រសាទស្រុកស្អាងខេត្តកណ្តាលដើម្បីដោះស្រាយទុកកង្វល់របស់ប្រជាពលរដ្ឋនិងសូមសំណូមពរស្នើសុំរួមមានសូមកសាងផ្លូវជុសជុលដូចជាផ្លូវលំស្តាប្រឡាយជីកស្រះជីអណ្តូងស្នប់ជូនប្រជាពលរដ្ឋជុំវិញក្នុងការអភិវឌ្ឍន៍ក្នុងឃុំប្រសាទ ។
លោក ញ៉ែម វណ្ណថា អភិបាលរងស្រុកស្អាងបានមានមតិបូកសរុបវាយតម្លៃលទ្ធផល នៃការអនុវត្តកម្មវិធីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍឃុំប្រសាទនាពេលកន្លងនិង
គ្រោងទុកការអភិវឌ្ឍន៍អាណតិ៥ឆ្នាំនៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាបន្កនាពេលខាងមុខ។
លោក ឈាន លី មេឃុំប្រសាទ លោក ឡុង ហន ក្រុមការងារថ្នាក់ពង្រឹងចុះជួយឃុំប្រសាទស្រុកស្អាងខេត្តកណ្តាលនិងលោកមេភូមិក្រុមប្រឹក្សាឃុំនិប្រជាពលរដ្ឋចូលរួមចំនួន១៤០នាក់។
យោងរបាយការណ៍លោកមេឃុំ ឈាន លី មានប្រសាសន៍ថា ស្ថានភាពភូមិសាស្ត្រឃុំប្រសាទគឺជាឃុំមួយក្នុងចំណោមឃុំទាំង១៦ឃុំរបស់ស្រុកស្អាងដែលមានភូមិ៥ភូមិ ព្រំប្រទល់ខាងជើង ជាប់ឃុំបន្ទាយដែកខាងត្បួងជាប់និងឃុំឃុំលើដែកខាងលិចជាប់នឹងតាលុនខាងកើតជាប់នឹងឃុំសរោងធំ ឃុំប្រសាទមានចំនួន៥ភូមិ ១-ភូមិ លេខ១២-ភូមិលេខ២ ៣-ភូមិលេខ៣ ៤-ភូមិលេខ៤ ៥-ភូមិលេខ៥ ។
សមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងវិសយ័នយោបាយដើម្បីថែរក្សាស្ថេភាពសន្តិសុខសណ្តាប់ធ្នាប់សុវត្ថភាពសង្គមកាអភិវឌ្ឍន៍លើវិសយ័សេដ្ឋកិច្ចនិងកែលំអជីវភាពរស់នៅរបស់ប្រជាពលរដ្ឋការងារអន្តរាគមន៍ជួយសង្គ្រោះភាពរាំងស្ងួតកសាងប្រពន្ធ័ធារាស្ត្រការអភិវឌ្ឍន៍ជនបទវិសយ័ទឹកស្អាតវិសយ័អគ្គីសនីវិសយ័គមនាគមន៍សេវាកម្មផ្សេងៗសកម្មភាពអនុវត្តអនាមយ័ជូនប្រជាពលរដ្ឋ។នៅពេបញ្ចប់កម្មវិធីប្រជុំលោក ឡុង ហន ក្រុមការងារថ្នាក់ពង្រឹង ចុះជួយឃុំប្រសាទ បាននាំយកអំណោយចែកជូនគ្រួសាសពដែលស្លាប់ក្នុងឃុំប្រសាទ ចំនួនគ្រួសារសព១នាក់ បានអង្ក៥0គីឡូប្រាក់ ១០០០០០ ម៉ឺនរៀល ។
លោកបន្តថា មិនមែនឧបត្ថមតែថ្ងៃនេះទេ ជារៀងរហូតមក ឲ្យតែប្រជាពលរដ្ឋណាមានអ្នក នៅក្នុងបន្ទុកគ្រួសារបានមរណៈភាព មានក្រុមការងារថ្នាក់ពង្រឹង ឃុំចុះជួយឧបត្ថមអង្ក៥០គីឡូនិងប្រាក់ ១០០០០០ ម៉ឺនរៀល (ដប់ម៉ឺនរៀល)៕
ហុក វិបុល


