(មណ្ឌលគិរី) ÷នៅសាលាខេត្តមណ្ឌលគីរី នាព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជួត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី “ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគីរី” ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ និងអភិបាលនៃគណអភិបាលខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគីរី។
ឯកឧត្តម វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជាកដីពី”ពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ធបាលខេត្តមណ្ឌលគិរី”
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ






