ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

សមត្ថកិច្ច និង​ជំនាញ​នៅ​ប្រចាំការ​នៅក្នុង​ស្រុក​កោះ​ញែក​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​មិន​បង្ក្រាប​បទល្មើស​ជំនួញ​ឈើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​៖ ការដឹកជញ្ជូន​ឈើ​ខុស​របស់​ពួក​ឈ្មួញ​ខាង​ខេត្តរនៈគិរី ដែល​ធ្វើ​ការដឹកជញ្ជូន​រាល់​យប់ មិន​មាន​ការទប់ស្កាត់ និង​បង្ក្រាប​ពី​សមត្ថកិច្ច និង​ជំនាញ​ដែល​នៅ​ប្រចាំការ​នៅ​ក្នុង​ស្រុក​កោះ​ញែក ឡើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​ញែក​បាន​ប្រាប់​ភ្នាក់ងារ យើង​ថា ការ​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​មាន​ជា​រៀងរាល់​យប់ របស់​ពួក​ឈ្មួញ មិនដែល​ឃើញ​មាន​ការបង្ក្រាប​ម្តង​ឡើយ ហើយ​ពលរដ្ឋ​បានដាក់​ការសង្ស័យថា ប្រហែល​ត្រូវ​គ្នា​ជា​ប្រព័ន្ធ​ហើយ​មើល​ទៅ​បានជា​មាន​ការដឹក​ជញ្ជូន​បានរ​លូន​ដូច្នេះ​ ​។​

​ប្រភព​បាន​បន្តទៀតថា ការ​គេ​ធ្វើ​ចរាចរ​ដឹក​ឈើ​ល្មើស​ច្បាប់​រាល់​យប់​នេះ​ ​ត្រូវ​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ពួក​គេ​ដឹក​ឆ្លងកាត់​មុខ​កន្លែង​សមត្ថកិច្ច និង​ជំនាញ​មួយចំនួន​ដូច​ជា​ទីស្នាក់ការ​អាវុធ​ហត្ថ​ស្រុក​កោះ​ញែក ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំរ​យ៉ ក្នុង​ស្រុក​កោះ​ញែក ដែល​ឈរជើង​នៅតាម​ដងផ្លូវ​នោះ មិច​មើលមិនឃើញ មិនមែន​ដឹក​តែ​មួយ​យប់​ឯណា​។​

​គ្រប់​ហេតុការណ៍​ទាំងអស់ ប្រជាពលរដ្ឋ​គាត់​សង្ឃឹមថា ដំណឹង​នឹង​បានដឹង​ឮ​ទៅដល់​ ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត  សូម​មាន​វិធានការ​ទប់ស្កាត់​នៅ​ជំនួញ​ឈើ​នៅក្នុង​ស្រុក​កោះ​ញែក​នេះ​ផង​៕

​ដោយ ៖ ឃិន សុខន​

 

 

IMG-20160602-WA0002 IMG-20160602-WA0003

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.