ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

សាលា​ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំ​ស្តីពី​ការផ្ទេរ​សម្បទាន​ដី​សេដ្ឋកិច្ច​ជូន​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​ផ្ទេរ​តំបន់​ព្រៃ​ការពារ​ធនធាន​ធម្មជាតិ​ជូន​ក្រសួង​បរិស្ថាន​គ្រប់គ្រង​បន្ត​វិញ ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី​៖ នៅ​រសៀល​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​២០១៦​នេះ នៅ​សាលា​ខេត្តមណ្ឌលគិរី បាន​បើក​កិច្ចប្រជុំ ស្តីពី​ការផ្ទេរ​សម្បទាន​ដី​សេដ្ឋកិច្ច​ជូន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ  និង​ផ្ទេរ​តំបន់​ព្រៃ​ការពារ​ធនធាន​ធម្មជាតិ​ជូន​ក្រសួង​បរិស្ថាន​គ្រប់គ្រង​បន្ត​វិញ ក្រោម​អធិបតី​យ​ភាព ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ដំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯកឧត្តម ហាក់ សា​រេ​ត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី មានប្រសាសន៍ថា ដោយ​មាន​ការអនុញ្ញាតិ​ពី​រាជរដ្ឋាភិបាល ក្រុមហ៊ុន​ដែល​ធ្វេី​ការវិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច នៅក្នុង​ខេត្ត​មណ្ឌលគិរី មាន​ចំនួន​៣២​ក្រុមហ៊ុន ប៉ុន្តែ​មក​ដល់​បច្ខុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​លុប​ចំនួន​០៦​ក្រុមហ៊ុន នៅសល់​២៦​ក្រុមហ៊ុន មាន​ផ្ទៃដី​ចំនួន ១៦២,៧៦៨​ហិកតា ក្នុងនោះ​គ្រប់គ្រង ដោយ​ក្រសួង​បរិស្ថាន​ចំនួន​០៨​ក្រុមហ៊ុន​មាន​ផ្ទៃដី​ចំនួន ៤៦,១៧១​ហិកតា គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ចំនួន​១៨​ក្រុមហ៊ុន​មាន​ផ្ទៃដី​ចំនួន​១១៦,៦០៧​ហិកតា ចំនែក​តំបន់​ការពារ​ធនធាន​ធម្មជាតិ​មាន​ចំនួន​០៥​កន្លែង​មាន​ផ្ទៃដី​៩៣៣,១៧២ ហិកតា ក្នុងនោះ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ព្រេច​ចំនួន​១៩៧,១០៤​ហិកតា ដែន​ជំរក​សត្វព្រៃ​ណាំ​លៀរ​ចំនួន​២១,៩៣៣​ហិកតា ដែន​ជំរក​សត្វព្រៃ​លំផាត់​ចំនួន​៤៨,៤៧៤​ហិកតា តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី​ធន​ធាន​ធម្មជាតិ​ស្រែ​ពក​ចំនួន​៣៧២,៩៦១​ហិកតា និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា​ចំនួន​២៩២,៦៩០​ហិកតា​។
​ឯកឧត្តម ហាស់ សា​រេ​ត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍​បញ្ជាក់ សូម​សំណូមពរ​អោយ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ពីមុន និង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មិន​ទាន់​ចុះបញ្ជី​កិច្ចសន្យា ត្រូវ​អនុវត្ត​ការងារ​នេះ​អោយបាន​ឆាប់រហ័ស​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​មានប្រសាសន៍ថា ដោយ​អនុវត្ត​ទៅតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៩ ចុះ​នៅ​ថ្ងៃទី​២៨​ខែ​មេសា​ឆ្នាំ​២០១៦​ស្តីពី​ការផ្ទេរ​ដី​សម្បទាន​សេដ្ឋកិច្ច ក៏​ដូច​ព្រៃ​ការពារ​មណ្ឌលគិរី  ក្រុមហ៊ុន​ទាំងអស់ រាល់​ទំនាក់ទំនង​ការភិវឌ្ឍ​ទៅលើ​វិស័យ​កសិឧស្សាហកម្ម​នៅក្នុង​តំបន់​នេះ​ត្រូវ​ទំនាក់ទំនង​ជាមួយ​មន្ទី​រ​កសិកម្ម​ខេត្ត អាជ្ញាធរខេត្ត និង​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ចំណែក​ដីព្រៃ​ការពារ​សត្វព្រៃ​ស្រែ​ពក និង​ដី​ព្រៃ​ការពារ​សត្វព្រៃ​សីមា ត្រូវបាន​ក្រសួង​បរិស្ថាន​ជា​អ្នកគ្រប់គ្រង​បន្ត​៕
​ឃិន សុខន​

 

 

IMG-20160602-WA0007 IMG-20160602-WA0006

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.