ខេត្តប៉ៃលិន ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលល្វា សហការជាមួយនគរបាលនៃអ ធិការក្រុងប៉ៃលិន តាមប្រមាញ់រហូតឈានដល់បំបែកសំនុំរឿង ចាប់បានក្តិបចោរម្នាក់ ក្នុងចំណោមពីរនាក់ ដែលលួចវាយសម្លាប់មេគោផើមមួយក្បាល រួចពន្លះអារ យកភ្លៅស្តាំម្ខាង ទៅលក់នៅទីផ្សារ គឺជាចៅប្រុសរបស់ម្ចាស់គោ ។ លើសពីនេះ ជនសង្ស័យ គឺជាក្មេងធ្លាប់សេពគប់ជាមួយនឹងក្មេងប្រុសផ្សេងទៀត ដែលជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀនផងដែរ ។
ហេតុការណ៍ ចាប់ឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
សូមបញ្ជាក់ថា មេគោផើមមួយក្បាលក្នុងចំណោមហ្វូងគោចំនួន១០ក្បាល ត្រូវបា នចោរលួចវាយសម្លាប់ រួចពន្លះអារយកភ្លៅស្តាំម្ខាង ខណៈម្ចាស់ដឹកទៅចងឱ្យស៊ីស្មៅក្នុងគុម្ពោតព្រៃមួយកន្លែង ក្នុងក្រុងប៉ៃលិន លុះមានក្មេងៗ ដើរលេងក្បែរនោះ ស្រាប់តែប្រទះឃើញមេគោ ដេកងាប់ក្នុងថ្លុកឈាម ហើយក៏រត់ទៅប្តឹងសមត្ថកិច្ច នៃអធិការក្រុងប៉ៃលិន ឱ្យរកម្ចាស់គោ ដើម្បីចុះទៅមើល ដែលហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកា លពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងគុម្ពោតព្រៃខាងក្រោយអធិការក្រុងប៉ៃលិន ចំងាយប្រហែល២០០ម៉ែត្រ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួ លល្វា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីលោក លឹម វាសនា អធិការនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ កប វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករស៊ីឈ្នួលកាប់គោនៅស្តង់ក្រុងប៉ៃលិ ន ហើយត្រូវជាចៅរបស់ម្ចាស់គោ ឈ្មោះ ទឹម ប៊ុនថាន ហៅចក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអាជីវករកាប់គោលក់ មានប្រពន្ធ ឈ្មោះ ប្រពន្ធ ឈ្មោះ ដន រតនា អាយុ៣២ឆ្នាំ រស់នៅភូមិ ជាមួយគ្នា ។ ចំណែកឯជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតែតា មរកដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។
ប្រភពបន្តទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្ចាស់គោខាងលើ លោកក៏បានចាត់កម្លាំងក្រោមឱវាទ ឱ្យតាមស៊ើបមើលកន្លែងលក់សាច់គោតាមផ្សារ និងតាមស្តង់នានា ទើបដឹងតំរុយ ក៏តាមប្រមាញ់ភ្លាមៗ ហើយរូបគេដឹងខ្លួនទាន់ក៏គេចខ្លួនពីកន្លែងមួយទៅកន្លែងមួយ រហូតដល់ព្រឹកថ្ងៃកើហេតុ ខណៈកម្លាំងរបស់លោកដឹងពីកន្លែងដែលជនសង្ស័យចូលទៅពួនសម្ងំ ក៏ធ្វើការឃាត់ខ្លួនហៅមកសួរនាំនៅអធិការក្រុងប៉ៃលលិនតែម្តង ។
លោកបញ្ជាក់ទៀតថា ជនសង្ស័យខាងលើគឺជាក្មេងប្រុសម្នាក់ធ្លាប់ធ្វើការកាប់គោនៅតា មស្តង់បងប្អូនរបស់ខ្លួន ទើបមានជំនាញលួចសម្លាប់មេគោផើមនិងពន្លះយកភ្លៅស្តាំម្ខាងបែ បនេះ ហើយលើសពីនេះរូបគេជាក្មេងដែលប្រើប្រាស់គ្រឿងញៀន ។ តែក៏មានជនសង្ស័យម្នាក់ទៀតចូលរួម យកសាច់គោនោះទៅលក់ដូរផងដែរ ហើ យខាងលោកកំពុងតាមប្រមាញ់ ដើម្បីចាប់ឃាត់ខ្លួនយកមកសួរនាំ ។
ចំណែកជនសង្ស័យខាងលើ បានសារភាពថា រូបគេម្នាក់ឯង បានយកពូថៅទៅវា យចំត្រង់ក្បាលមេគោផើមនោះចំនួន៣ពូថៅ បណ្តាលឱ្យដួលស្លាប់ ហើយរូបគេក៏ប្រញាប់ យកកូនកាំបិតទៅវះយកភ្លៅស្តាំ តែដោយធ្ងន់ពេក រូបគេបានទូរស័ព្ទហៅយុវជនម្នាក់ទៀត ឈ្មោះ ចាន់ អាយុប្រហែល២០ឆ្នាំ មានលំនៅមិនពិតប្រាកដ ឱ្យមកជួយសែងយកសាច់គោនោះទៅឱ្យម្តាយរបស់គេ ឈ្មោះ ឪពុកចុង ឈ្មោះ ជា យកទៅលក់នៅផ្សារ ។
ប្រភពបន្តទៀតថា រីឯកាំបិត និងពូថៅ រូបគេបានបោះចោលក្នុងព្រៃ និងក្នុងទឹកស្រះនៅក្បែរនោះ ហើយរហូតដល់វេលាម៉ោង១រសៀលថ្ងៃដដែលរូបបានទទួលប្រាក់ពីម្តាយចំនួន៨ម៉ឺនរៀល ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចនគរបាលនៃអធិការក្រុងប៉ៃលិន រៀប ចំកសាងសំនុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕





