កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន រួមដំណើរដោយលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទបានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកសំភារៈសិក្សាទៅឧបត្ថម្ភដល់ ក្មួយៗសិក្សានុសិស្ស និងសំភារៈសំរាប់ជួសជុលសាលាបឋមសិក្សាប៉ាងរំលឹម ស្ថិតនៅភូមិប៉ារលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន និងសាលាបឋមសិក្សាភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន បានកោតសសើរដល់មន្ត្រីអប់រំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បណ្តុះបណ្តាល ចំនេះដឹងដល់ក្មួយៗ សិស្សានុសិស្សដែលរស់នៅភូមិដាច់ស្រយាល ដែលគ្មានលទ្ធភាពបញ្ជូនកូនទៅសិក្សានៅសាលាឆ្ងាយពីផ្ទះ រាប់សឹបគីឡូ ឯកឧត្តមបន្តថា ៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើអោយប្រទេសមានសុខសន្តិភាព បានរក្សាសណ្តាប់ធ្នាប់បានល្អ ដែលធ្វើអោយក្មួយៗបានសិក្សារៀនសូត្រ ក្រេបយកចំនេះវិជ្ជា ដើម្បីក្លាយខ្លូនជាធនធានមួយសំរាប់ក៏សាងប្រទេសជាតិ អោយមានការីកចំរើនទៅថ្ងៃអនាគត ។
លោកមានបានបន្ថថា ក្មួយៗទាំងអស់ត្រូវតស៊ូរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវស្តាប់ការណែនាំពីមាតាបិតា ជាពិសេសត្រូវយកចិត្តទុក្ខដាក់លើសុខភាព ពីព្រោះបច្ចុប្បន្ននេះ ភ្លៀងចាប់ផ្តើមធ្លាក់ជាបណ្តើរៗហើយ ។ ទន្ទឹមនេះ លោកគ្រូអ្នកគ្រូត្រូវបន្តយកចិត្តទុកបង្រៀនដល់សិស្សានុសិស្សអោយបានល្អ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីសំរាប់បន្តវេនកសាងអភិឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនឡើងតទៅថ្ងៃអនាគត់។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានអោយដឹងថា៖ ដោយមើលឃើញនៅភូមិទាំងពីរនេះមានប្រជាពលរដ្ឋរស់នៅលំបាក គ្មានលទ្ធភាពបញ្ជូនកូនទៅសិក្សារៀនសូត្រនៅឆ្ងាយពីផ្ទះ មន្ទីរអប់រំយុវជននិងកីឡា សហការជាមួយសហគមន៍ បានកសាងសាលាបឋមសិក្សានេះអំពីឈើ ដើម្បីអោយកូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានបានរៀនសូត្រ។
លោកបន្តថា៖ ចំពោះ លោកគ្រូ អ្នកគ្រូបង្រៀន មន្ទីរអប់រំយុវជននិងកីឡាខេត្ត បានបញ្ជូនអោយមកបង្រៀនតាមកម្មវិធីសិក្សាដូចសាលារៀនផ្សេងទៀតផងដែរ ។តែដោយសារ សាលារៀនទាំងពីរខ្នងនេះ មានសភាពទ្រុឌទ្រូមយ៉ាងខ្លាំង ថ្នាក់ដឹកនាំខេត្តក៏បាននាំយកសំភារៈ និងស័ង្ខសី ចំនួន ៤០សន្លឹក ដើម្បីជួសជុលសាលារៀនទាំងពីរខ្នងនេះឡើងវិញ។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំខេត្តក៏បាននាំយកសំភារៈសិក្សា ទៅឧបត្ថម្ភដល់ក្មួយៗសិស្សានុសិស្សចំនួន ៧២នាក់ក្នុងម្នាក់ៗទទួលបាន កាតាប ០១ សៀវភៅ ០៣ក្បាល ប៊ិច ០៣ដើម ទឹកសុទ្ធ និង ថវិកា ២០០០រៀល ៕
ស សារឿន









