ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

បុរស​ម្នាក់​រត់​ម៉ូតូឌុប​រក​ប្រាក់​ចាយ​មិន​គ្រប់ ជួញដូរ​ថ្នាំញៀន​លក់​លើ​ក​ទី ៤ នគរបាល​ឃាត់ខ្លួន​បញ្ជូន​

បុរស​ម្នាក់​រត់​ម៉ូតូឌុប​រក​ប្រាក់​ចាយ​មិន​គ្រប់ ជួញដូរ​ថ្នាំញៀន​លក់​លើ​ក​ទី ៤ នគរបាល​ឃាត់ខ្លួន​បញ្ជូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង​៖ បុរស​ម្នាក់​រត់​ម៉ូតូឌុប​រក​ប្រាក់​ចាយ​មិន​គ្រប់​ជួយ​យួរ​ថ្នាំញៀន​លក់​ បន្ត​១​លើក​២​លើក​មិន​អី​សំណាងល្អ កាន់​យួរ​ថ្នាំញៀន​ចំនួន​២០​គ្រាប់​លក់ លើក​ទី​៤ ត្រូវ​កម្លាំង​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល ​ខេត្ត នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤​ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​ ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល ស្រុក​កំរៀង​ន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ពី​បទ​កាន់កាប់​រក្សាទុក សារធាតុ​ញៀន នៅ​ចំណុច​បរិវេណ​វត្ត​គិរី​រតនៈ ស្ថិតក្នុង​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ។​

​លោក ស្រី វុ​ឌ្ឍី អធិការរង នគរបាល​ស្រុក​កំរៀង បានឱ្យដឹងថា បុរស​សង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ស៊យ ឃ​ន អាយុ ៤១​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​វត្ថុតាង​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ​ចំនួន​២០​គ្រាប់​។​

​បុរស​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​កាន់​ថ្នាំញៀន​ឱ្យគេ បាន​ចំនួន​៤​លើក​មក​ហើយ និង​បាន​ទទួល​បាន​កម្រៃ​ខ្លះ គ្រាន់​ចាយ​ប៉ុណ្ណោះ​។

​លោក សុខ និមល នាយ​ផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ពិនិត្យ​ថ្នាំញៀន ២០ គ្រាប់​និង​ធ្វើ​តេស​អោយ​ជនសង្ស័យ​បង្ហាញ​ពី​លទ្ធផល​តេស​ថ្នាំញៀន ។ បន្ទាប់ពី​សាកសួរ​បន្ថែ​ម រួច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាកា​ចាត់ការ​តាម​ និតិ​វិធី ៕

2014_12_27b

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.