ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន ទទួលបាន​ថវិកា​ពី​សប្បុរសធម៌​ជាង ២៥​ម៉ឺន​ដុល្លារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​ ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៥៣ ទិវា​ពិភពលោក​កាក បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា នៅ​បរិវេណ​សាលាខេត្ត ក្រោម​ប្រធានបទ “​កាកបាទក្រហមកម្ពុជា មាន​នៅ​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​” ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​លោកជំទាវ បាន ស្រីមុំ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត មន្ត្រីរាជការ​មកពី​មន្ទីរ​នានា​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​សរុប​ជាង ១​ពាន់​នាក់ កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ​២០០១៦ ។​

​បន្ទាប់ពី​លោក​ជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃ លិន អាន​របាយការណ៍​រួចមក ឯកឧត្តម អ៊ី ឈាន បាន​ថ្លែងថា រូប​លោក​សូម​សម្តែង​នូវ​មនោ​សញ្ចោ​ត​នា​គោរព និង​ដឹងគុណ​ដ៏ ជ្រាល​ជ្រោ​បំផុត ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឥស្សរជន​ដ៏​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​លើកកម្ពស់​សុខភាព​ស្ត្រី និង​កុមារ ដែល​បាន​បង្កើតឡើង​នូវ​សកម្មភាព​មនុស្សធម៌​ដ៏​រស់​រវើក ផ្តល់​ជំនួយ​សង្គ្រោះ​គ្រប់ បែប​យ៉ាង​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ជា​ពិសេស​អ្នក​កើត និង​ផ្ទុកមេរោគ​អេដស៍ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​សម្រាលកូន ជនពិការ ចាស់ជរា កុមារ ដោយ​មិន​បែងចែក ឬ​រើសអើង​សញ្ជាតិ ពូជសាសន៍ ពណ៌​សម្បុរ ជំនឿ​សាសនា និង​និន្នាការ​នយោបាយ​អ្វី ឡើយ ។ ហើយ​ថវិកា​ដែល​ប្រមូល និង​ទទួលបាន​ពី​សប្បុរសជន​ក្នុង​ខេត្ត និង​មក​ពី​រាជធានី​-​ខេត្ត​ផ្សេងៗ​សរុប​ទាំងអស់​ចំនួន ២៥៥.៩៦៨​ដុល្លារ​សហរដ្ឋអាមេរិក ។​

​ឯកឧត្តម អ៊ី ឈាន បាន​ថ្លែងអំណរគុណ​ចំពោះ​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា​ក្នុង​ពិធី​ដ៏​មាន​តម្លៃ នា​ឱកាស​នោះ ឯកឧត្តម បានបញ្ជាក់​ថា ថវិកា​ដែល​ទទួលបាន​នាពេលនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន និង​យក ទៅ​ជួយ​ដល់​ជនរងគ្រោះ ដោយ​គ្រោះមហន្តរាយ​ក្នុង​ឧបទ្ទវហេតុ​ផ្សេងៗ និង​សម្រាប់​បម្រើ​សម្មភាព​អព់រំ ការថែទាំ​សុខភាព ការលើកកម្ពស់​នៃ​តម្លៃ​មនុស្សធម៌ សេចក្តីថ្លៃថ្នូរ​របស់​ម​នុស្ស​ជាតិ ដើម្បី​រួមចំនែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ធ្វើឱ្យ​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ មាន​ភាពល្អប្រសើរ​ឡើង​ជា​លំដាប់​ផងដែរ ។​/ ដោយ​ ៖ សារ៉េត​

 

IMG-20160528-WA0019 IMG-20160528-WA0020 IMG-20160528-WA0018

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.