ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

លោក​អនុសេនីយ៍ទោ ហង្ស តូច រួម​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មាន​ពិធីសូត្រមន្ត​តាម​ប្រពៃណី និង​ទំនៀមទម្លាប់​ស្រប​តាម​យុទ្ធ​សាសនា​ខ្មែរ​ដែល​ជា​សាសនា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល មាន​នៅក្នុង​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ​នោះ ពុទ្ធបរិស័ទ​ព្រមទាំង​ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​បាន នាំគ្នា​ធ្វើ​សុំ​សេចក្តីសុខ​នៅក្នុង​ឃុំ​តាំង​ក្រូច​ទាំងមូល ។​

​នៅក្នុង​ឱកាស​នោះ លោក​អនុសេនីយទោ ហង្ស តូច នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលតាំ​ង​ក្រូច បាន​មានប្រសាសន៍​ឱ្យដឹង ថា លោក និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ ព្រមទាំង​ប្រជាពលរដ្ឋ​បាន​ឯកភាពគ្នា​ធ្វើ​ពិធី​សូត្រមន្ត​ដើម្បី​ទទួល​នូវ​សេរី​សួរ​ស្តី ក្រោយពី​លោក​ឡើងកាន់តំណែង​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នេះ នា​ថ្ងៃ​ទី ០៥ ខែ​ឧសភា ឆ្នាំ​២០១៦ នេះ ។ ដោយ​មាន​ការ តែងតាំង​ពី​លោក​អធិការ​ស្រុក​សំរោង​ទង និង​មាន​ការឯកភាព​ពី​លោកស្នងការ​នគរបាល​ខេត្ត ព្រមទាំង​មាន​ការគាំទ្រ​ពី សំណាក់​អគ្គស្នងកា​រន​គរ​បាល​ជាតិ ទើប​រូបលោក​ត្រូវបានតែងតាំង​ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តាំង​ក្រូច ដើម្បី​បម្រើ​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​សុខសន្តិភាព ។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក សំ សុន ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​តាំង​ក្រូច ដែល​បាន​ចូលរួម​ក្នុង​ពិធីសូត្រមន្ត​នោះ​ក៏ បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​លោក​អនុសេនីយ៍ទោ ហង្ស តូច ដែល​ត្រូវបាន​ដឹកនាំ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តាំង ក្រូច ព្រោះ​លោក​អនុសេនីយ៍ទោ រូប​នេះ​មាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្នុង​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់ ខ្លួន ។​

​ជាមួយគ្នានេះ លោក ខឹម ឃ​ន អនុប្រធាន​ក្រុមប្រឹក្សា​ឃុំ​តាំង​ក្រូច ក៏​បាន​ស្នើ​ឱ្យ​លោក​អនុសេនីយ៍ទោ ហង្ស តូច បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដែល​មាន​គោលការណ៍ ៩​ចំណុច របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត ដើម្បី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាព​សុខក្សេមក្សាន្ត​ផងដែរ ។​/ ដោយ​ ៖ សារ៉េត​

 

20160528ch2 (1) 20160528ch2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.